ព័ត៌មានអន្តរជាតិ
សមត្ថភាពវាយប្រហារ តាមអ៊ីធឺណិត របស់កូរ៉េខាងជើង បង្កការគំរាមកំហែងខ្ពស់ ដល់អាមេរិក និងសម្ព័ន្ធមិត្ដ ជាពិសេសស្ថាប័ន ហិរញ្ញវត្ថុ
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការ បរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បង្កការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត យ៉ាងខ្លាំង ដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ជាពិសេសស្ថាប័នហិរញ្ញវត្ថុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួង ការបរទេស អាមេរិកលោក Ned Price ក៏បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងបែបនេះ ដែលបង្កឡើងដោយកូរ៉េខាងជើង...