ព័ត៌មានអន្តរជាតិ
អាមេរិកសង្ឃឹមថា អ៊ីរ៉ង់នឹងវិលមកធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ វិញនៅថ្ងៃទី២៩ ខែវិច្ឆិកា
បរទេស៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិកក្នុងកិច្ចពិភាក្សានុយក្លេអ៊ែអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងវិលត្រឡប់ពិភាក្សាគ្នាដោយត្រៀមខ្លួនរួចរាល់ ដើម្បីចរចានិងប្រកបដោយភាពស្មោះត្រង់។ ចំណែកមន្ត្រីចរចានុយក្លេអ៊ែជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយនៅថ្ងៃពុធថា កិច្ចពិភាក្សាគ្នារបស់ប្រទេសអ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោក...