បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បានសម្លាប់ឧត្តមសេនីយ៍ និងអ្នកវិទ្យាសាស្ត្រ ចំនួន ៧៨ នាក់ និងរបួសជាង ៣២០នាក់ កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សេវាពេទ្យរបស់អ៊ីស្រាអែលបាននិយាយថា ឯកអគ្គរដ្ឋទូតបាននិយាយភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បានសងសឹកជាមួយនឹងវាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយសំដៅទៅលើរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែលគឺ Tel Aviv...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានណែនាំពលរដ្ឋខ្លួនប្រឆាំងនឹងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើកាលពីថ្ងៃសុក្រ។ ពលរដ្ឋរុស្ស៊ីបច្ចុប្បន្នស្ថិតក្នុងប្រទេសអ៊ីស្រាអែល ក៏ត្រូវបានណែនាំឲ្យចាកចេញដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅជាច្រើន – ទាំងទីតាំងយោធា និងទីតាំងនុយក្លេអ៊ែរនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ។ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារបានសម្លាប់ឧត្តមសេនីយ Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់បានបើកការវាយប្រហារ សងសឹកប្រឆាំងនឹងអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសុក្រ ដោយបានបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល។ កងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) ក៏បានបញ្ជាក់អំពីការវាយប្រហារនេះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មីស៊ីលដែលវាយប្រហារចូលមកត្រូវបានទទួលស្គាល់ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលបានជំរុញឱ្យពលរដ្ឋផ្លាស់ទីទៅកាន់ទីជម្រក ហើយស្នាក់នៅទីនោះរហូតដល់មានការជូនដំណឹងបន្ថែម។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាកចេញពីកន្លែងដែលត្រូវបានការពារគឺត្រូវបានអនុញ្ញាតតែតាមការណែនាំច្បាស់លាស់។ បន្តធ្វើតាមការណែនាំរបស់...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទី៦ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ដែល ៣លើកនៅទីក្រុង Muscat ប្រទេសអូម៉ង់ និង ២លើកនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ចាប់តាំងពីខែមេសា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ក្រុមប្រឹក្សាសន្តិសុខជាតិកំពូល (SNSC) បានចេញសេចក្តីថ្លែងការណ៍ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់លោក Esmaeil Khatib បានឲ្យដឹងថា អ៊ីរ៉ង់បានទទួល “ឃ្លាំងសម្ងាត់ដ៏សំខាន់” នៃឯកសារអ៊ីស្រាអែល តាមរយៈប្រតិបត្តិការចារកម្ម។ យោងតាមក្រុមប្រឹក្សានេះ ការប្រមូលផ្តុំស៊ើបការណ៍ជាច្រើនខែ បានអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ អាចកំណត់អត្តសញ្ញាណគោលដៅរបស់អ៊ីស្រាអែល មានតម្លៃខ្ពស់សម្រាប់ការវាយប្រហារសងសឹក ដែលមានសក្តានុពល ប្រសិនបើអ៊ីស្រាអែលចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងផលប្រយោជន៍អ៊ីរ៉ង់។ SNSC បានឲ្យដឹងថា “នេះបង្កើតជាផ្នែកមួយនៃគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រទូលំទូលាយ ដែលមានគោលបំណងប្រឆាំងនឹងព័ត៌មានមិនពិតដោយតួអង្គអរិភាព និងការពង្រឹងសមត្ថភាពរារាំងរបស់អ៊ីរ៉ង់”...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រមុខបរមាណូអ៊ីរ៉ង់ បានប្រកាសថា រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៨នៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាពីមុនរវាងប្រទេសទាំងពីរ។ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ចរបស់សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ទៅកាន់ទីស្នាក់ការកណ្តាល AEOI នៅទីក្រុងតេអេរ៉ង់។ លោក Eslami បានលើកឡើងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ លោក Esmaeil Khatib បានប្រកាសថា ប្រទេសនេះ បានទទួល “កំណប់ដ៏មានតម្លៃ” នៃទិន្នន័យ និងឯកសារយុទ្ធសាស្ត្រ ប្រតិបត្តិការ និងវិទ្យាសាស្ត្ររបស់អ៊ីស្រាអែល ដែលលោកបានឲ្យដឹងថា នឹងត្រូវបានបោះពុម្ពក្នុងពេលឆាប់ៗនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋ IRIB របស់អ៊ីរ៉ង់ លោក Khatib បានពណ៌នាការទិញយកថាជា “សមិទ្ធិផលចារកម្មដ៏អស្ចារ្យ”...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនទទួលយក “ការបង្ខិតបង្ខំ និងការដាក់ការទាមទារ” ក្នុងការចរចានុយក្លេអ៊ែរនោះទេ ខណៈដែលការចរចាដោយប្រយោល ជាមួយសហរដ្ឋអាមេរិក នៅតែបន្តក្រោមការសម្របសម្រួលរបស់ប្រទេសអូម៉ង់។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័រប្រធានាធិបតីបានឲ្យដឹងថា ការកត់សម្គាល់លោក ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសនូវែលសេឡង់លោកស្រី Bethany...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យអឺរ៉ុប និងអាស៊ី ពង្រឹងសម្ព័ន្ធភាព និងជៀសវាងការជាប់គាំងនៅក្នុងជម្លោះកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC។ ថ្លែងសុន្ទរកថានៅក្នុងវេទិកាការពារជាតិប្រចាំឆ្នាំ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក ម៉ាក្រុង បានជំរុញឱ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងទស្សនិកជនបង្កើត “សម្ព័ន្ធថ្មី” ដើម្បីទប់ទល់នឹង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍ផ្ទាល់មួយជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ នៅមុនការចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៥ រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នៅថ្ងៃសុក្រ។ លោកបានលើកឡើងថា “ភាពខុសគ្នាជាមូលដ្ឋាននៅតែមានរវាងពួកយើង។...