ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ed Miliband បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអ៊ីរ៉ង់ពីរនាក់ត្រូវបានចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម ដោយសារតែ “សកម្មភាពអរិភាព” របស់ពួកគេក្នុងនាមជាតំណាងឱ្យប្រទេសអ៊ីរ៉ង់។ លោក Miliband បានលេីកឡេីងថា បច្ចុប្បន្ននេះ ពួកគេ “ត្រូវទទួលរងនូវការបង្កកទ្រព្យសម្បត្តិជាបន្ទាន់ ការហាមឃាត់ការធ្វើដំណើរ និងការដកសិទ្ធិមិនឱ្យកាន់តំណែង ជាប្រធានក្រុមហ៊ុន”។ យោងតាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃចន្ទ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាងរបស់នាយករដ្ឋមន្ត្រីព្រីតថែនលោក Andy Burnham ដែលថាផែនការវាយប្រហារដែលគេសង្ស័យថា មានគោលដៅលើមូលដ្ឋានទ័ពអាកាសរាជវង្សព្រីតថែន (Royal Air Force) នោះ ទំនងជាត្រូវបានសម្របសម្រួលនៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងនេះបានចេញសេចក្តីថ្កោលទោសនេះ បន្ទាប់ពីលោក Burnham បានថ្លែងកាលពីដើមថ្ងៃដដែលនោះថា ផែនការដែលគេចោទប្រកាន់នេះ គឺ «ស្ទើរតែប្រាកដណាស់» ត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC)។ ក្រសួងបានហៅការចោទប្រកាន់របស់អង់គ្លេសថាជា...
បរទេស៖ នៅថ្ងៃចន្ទ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារមានក្តីសង្ឃឹមថាដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងមានឱកាសកើតឡើងនៅសប្តាហ៍នេះ ខណៈពេលដែលមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងស្របពេលដែលវិនិយោគិនកំពុងតាមដានការងើបឡើងវិញខ្លះៗនៃការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅដើមថ្ងៃចន្ទ តម្លៃសម្រាប់ប្រេងឆៅ Brent និងប្រេងឆៅ US West...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ឧ្យដឹងថា អ៊ីរ៉ង់បានសាកល្បងមីស៊ីលប្រឆាំងនាវាពិឃាតដែលផលិតក្នុងស្រុកជាលើកដំបូងប្រឆាំងនឹងនាវាចម្បាំងអាមេរិក។ ជាមួយគ្នានេះដែរ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Mohsen Rezaei បានឧ្យដឹងថា ប្រទេសរបស់លោកនឹងប្រកាសតំបន់ហាមឃាត់មួយ នៅខាងក្រៅច្រកសមុទ្រហ័រមូស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយដាក់កប៉ាល់ណាមួយ ដែលព្យាយាមឆ្លងកាត់តំបន់នោះនៅក្នុងបញ្ជីទណ្ឌកម្មរបស់ទីក្រុងតេអេរ៉ង់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ដែលត្រូវបានចាក់ផ្សាយនៅយប់ថ្ងៃអាទិត្យ លោក Rezaei បានឧ្យដឹងថា តំបន់នេះនឹងលាតសន្ធឹងពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់បានធ្វើការសរសើរប្រទេសចិនចំពោះការបដិសេធការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយសាធារណរដ្ឋអ៊ីស្លាម។ ការថ្លែងកោតសរសើរនេះត្រូវបានធ្វើឡើងដោយប្រធានសភាលោក Mohammad Bagher Ghalibaf ដែលបាន និយាយកាលពីថ្ងៃពុធម្សិលមិញនេះ។លោកបានគូសបញ្ជាក់អំពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងតេហរ៉ង់ជាមួយទីក្រុងប៉េកាំង ដែលមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ឡើយ ។ លោក Ghalibaf បានស្វាគមន៍ចំពោះអ្វីដែលលោកហៅថាសេចក្តីថ្លែងការណ៍គោលរបស់ប្រទេសចិន ដោយបដិសេធការដាក់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមX។ លោកបានសរសេរថា៖ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អ៊ីរ៉ង់-ចិន ត្រូវបានចាក់ឫសក្នុងការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងចក្ខុវិស័យរួមគ្នាសម្រាប់ពិភពលោកពហុប៉ូលមួយ។ទំនាក់ទំនងនេះមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ទេ។ ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការដាក់ទណ្ឌកម្មបន្ទាប់បន្សំប្រឆាំងនឹងប្រទេស និងក្រុមហ៊ុនដែលបន្តធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។ ...
វ៉ាស៊ីនតោន៖ ការវិវឌ្ឍថ្មីៗនៅក្នុងការចរចាបានបង្ហាញថា ជម្រើសរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការដើរចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កាន់តែតិច នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ។ លោក ត្រាំ អស់រយៈពេលជាច្រើនសប្តាហ៍ “បានដាក់មូលដ្ឋានគ្រឹះ ដើម្បីប្រកាសជ័យជម្នះនៅក្នុងសង្គ្រាមអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូស ឡើងវិញទាំងស្រុង ថែមទាំងបានផ្សព្វផ្សាយគំនិតនេះដោយឯកជនទៅកាន់ជំនួយការជាន់ខ្ពស់ថា លោកមានឆន្ទៈដើរចេញដោយគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ”...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានដាក់លក្ខខណ្ឌថ្មីសម្រាប់សហរដ្ឋអាមេរិក ដើម្បីជួបមុនពេលច្រកសមុទ្រ Hormuz អាចបើកឡើងវិញ ចំពេលមានការវាយប្រហារ បន្តលើការដឹកជញ្ជូនបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ លេខាធិការក្រុមប្រឹក្សាលោក Mohammad Baqer Zolqadr បាននិយាយថា ផ្លូវទឹកដែលគ្រប់គ្រងជុំវិញមួយភាគបួន នៃពាណិជ្ជកម្មប្រេងសមុទ្រ និងឧស្ម័ន LNG នឹងមិនត្រូវបានបើកឡើងវិញទេរហូតដល់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ នេះបើយោងតាម។ ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបានចាប់ផ្តើមនៅម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃពុធ នេះបើយោងតាមបញ្ជាការកណ្ដាលអាមេរិក បានប្រកាសនៅលេីបណ្ដាញសង្គម X។ បញ្ជាការកណ្ដាលអាមេរិក បានឧ្យដឹងថា “បេសកកម្មនេះនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវិកស៊ីវិល និងនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ដែនទឹកក្នុងតំបន់ចុះខ្សោយបន្ថែមទៀត”។ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក...
បរទេស៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ “សងថ្លៃ” ចំពោះការសម្លាប់ទាហានអាមេរិក បន្ទាប់ពីសមាជិកកងទ័ពជាច្រើនរូប បានបាត់បង់ជីវិតកាលពីចុងសប្តាហ៍មុន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ ១៧ នាក់ហើយកាលពីចុងសប្តាហ៍មុន ខណៈដែលសាកសពរបស់សមាជិកកងទ័ពម្នាក់ទៀតកំពុងត្រូវបានធ្វើកោសល្យវិច័យ។...
បរទេស៖ ក្រុមហ៊ូធី (Houthis) នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេនឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការបើកការប្រឈមថ្មីមួយទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយក៏កំពុងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មពិភពលោកនៅក្រៅតំបន់ឈូងសមុទ្រផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ការកើនឡើងកម្តៅនេះបានកើតឡើងបន្ទាប់ពីដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងសង្គ្រាមសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ កាលពីថ្ងៃច័ន្ទ មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) បានកំណត់អត្តសញ្ញាណទាហានអាមេរិកពីររូប ដែលបានបាត់បង់ជីវិត...