បរទេស៖ ប្រមុខកងកម្លាំងពិសេស Quds របស់អ៊ីរ៉ង់បានប្តេជ្ញាថា នឹងធ្វើ “អ្វីគ្រប់យ៉ាងដែលត្រូវការ” ដើម្បីគាំទ្រក្រុមហាម៉ាសនៅក្នុងសង្គ្រាម របស់ក្រុមនេះជាមួយអ៊ីស្រាអែលដោយអះអាងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងឆ្ពោះទៅរក “ជ័យជំនះដ៏សម្បើម” នៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងលិខិតមួយផ្ញើទៅកាន់មេបញ្ជាការ នៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស កងពលតូច Ezzedine al-Qassam...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានសង្កត់ធ្ងន់ កាលពីថ្ងៃចន្ទថា ក្រុមតស៊ូនៅមជ្ឈិមបូព៌ា “មិនទទួលយកការបញ្ជា ពីអ៊ីរ៉ង់នោះទេ និងធ្វើសកម្មភាពដោយឯករាជ្យ” ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់មន្ត្រីអាមេរិកមួយចំនួន ដែលបានចោទ ប្រកាន់អ៊ីរ៉ង់ថា “ដឹកនាំ និងផ្តល់បញ្ជាដល់ក្រុមតស៊ូក្នុងតំបន់”...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធថា មានលក្ខខណ្ឌជាច្រើន ដែលមិនត្រឹមត្រូវសម្រាប់សហភាពអឺរ៉ុបក្នុងការពិចារណាសមាជិកភាពសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក្យរបស់លោក គឺបានឆ្លើយតបទៅនឹងសំណើពង្រីករបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅមុនថ្ងៃនោះនៅទីក្រុង...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានអំពាវនាវដល់ពិភពលោកមូស្លីម ឱ្យបង្កើនសម្ពាធនយោបាយ របស់ខ្លួនលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីបញ្ឈប់ការ សម្លាប់មនុស្សនៅតំបន់ហ្គាហ្សា ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ច ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia’al-Sudani នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់មេដឹកនាំ។...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសង្កត់ធ្ងន់ ពីតម្រូវការ ដើម្បីទប់ស្កាត់ការពង្រីក ជម្លោះហាម៉ាស-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរ បានផ្លាស់ប្តូរការវាយតម្លៃលើសន្តិសុខ និងស្ថានភាពមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានសង្កត់ធ្ងន់លើ “គោលនយោបាយអចិន្ត្រៃយ៍” របស់ប្រទេសរបស់លោក ក្នុងការគាំទ្រកងកម្លាំងតស៊ូប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ។ លោក Khamenei បានជួបជាមួយលោក Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) និងគណៈប្រតិភូអមដំណើររបស់លោក នៅរដ្ឋធានីតេអេរ៉ង់...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានច្រានចោលការផ្គត់ផ្គង់អាវុធ និងបរិក្ខារ របស់សហរដ្ឋអាមេរិក និងលោកខាងលិច ដល់ប្រទេសអ៊ីស្រាអ៊ែល ដែលបានធ្វើការ ទម្លាក់គ្រាប់បែក ដោយបានសម្លាប់មនុស្សជិត៩.៥០០នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារ តាមអាកាសដ៏ប្រល័យរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Bureij នៅតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Kanaani បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ឲ្យដឹងថា “ការបំផ្លិចបំផ្លាញជំរំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឧក្រិដ្ឋកម្ម និងការសម្លាប់”...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei បានជំរុញឱ្យបណ្តាប្រទេស មូស្លីមដាក់ទណ្ឌកម្ម ទៅលើផលិតផលប្រេង និងអាហារ ទៅឲ្យប្រទេសអ៊ីស្រាអែល ដើម្បីដាក់សំពាធឲ្យរដ្ឋាភិបាលនេះ បញ្ឈប់ប្រតិបត្តិការ យោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។ ថ្លែងទៅកាន់និស្សិតនៅទីក្រុងតេហរ៉ង់ កាលពីថ្ងៃពុធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារ សំងាត់FBI លោក Christopher Wray បានអះអាងកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្រោង នឹងធ្វើឃាតមន្ត្រី អាមេរិកបច្ចុប្បន្ន និង អតីតមន្ត្រី FBI ខណៈលោកបានព្រមាន អំពីការគំរាមកំហែង ភេរវកម្មកើនឡើង ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភា។ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់គាត់ទៅកាន់គណៈកម្មាធិការសន្តិសុខ មាតុភូមិ...