តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សមាជិកសភាអ៊ីរ៉ង់មួយរូប បានលើកឡើងកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចមកលើអ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើឱ្យភាគីទាំង ២កាន់តែចាប់ដៃគ្នា ស្អិតល្មួតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ លោក Ebrahim Rezaei សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ...
តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អ្នកនាំពាក្យរបស់អង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការទាញយក សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយពីរោងចក្រចម្រាញ់ Fordow នៅកណ្តាលប្រទេសអ៊ីរ៉ង់។ លោក Behrouz Kamalvandi បានប្រាប់ទូរទស្សន៍ IRIB TV នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍ថា “សារធាតុអ៊ុយរ៉ាញ៉ូម ដែលសំបូរទៅដោយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសចាប់ផ្តើមនូវ សមយុទ្ធយោធាប្រចាំឆ្នាំមួយ របស់ខ្លួននៅក្នុងសមុទ្រ Caspian ហើយ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកមេបញ្ជាការទ័ពជើងទឹក របស់អ៊ីរ៉ង់និងបានបញ្ជាក់អំពីឈ្មោះនៃសមយុទ្ធយោធានភងដែរ 1401 Sustainable Security ។ នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំនេះ នឹងមានការចូលរួមសពីសំណាក់ ទាហានជើងទឹកអ៊ីរ៉ង់ជាច្រើនបួករួមទាំងអាវុធដូចជាប្រព័ន្ធបាញ់មីស៊ីល ឧទ្ធម្ភាគចក្រយន្តហូដ្រូនប្រព័ន្ធអាវុធអគ្គិសនី និងក៏ដូចជាអាវុធថ្មីៗជាច្រើនផ្សេងទៀត។ គួរឲ្យដឹងដែរថាសមយុទ្ធយោធា ដែលមានរយៈពេល...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលមួយរូបបានឲ្យដឹងថា ការពង្រីកកិច្ចសហប្រតិបត្តិការរួម ដោយគ្មានការជ្រៀតជ្រែក ពីមហាអំណាចបរទេស គឺជាតម្រូវការបន្ទាន់បំផុតមួយនៃតំបន់ សម្រាប់ការធានាសន្តិសុខ ។ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan នៅរដ្ឋធានី Yerevan...
តេអេរ៉ង់ ៖ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា សិទ្ធិមនុស្ស គ្រាន់តែជាឧបករណ៍នយោបាយ សម្រាប់ សហរដ្ឋអាមេរិក ក្នុងការសម្រេច បាននូវគោលបំណង គោលនយោបាយការបរទេស របស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ។ លោក Kazem Gharibabadi អនុប្រធានតុលាការអ៊ីរ៉ង់ និងជាលេខាធិការ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ប្រទេសនេះ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានស្នើឱ្យសហរដ្ឋអាមេរិកជ្រើសរើសរវាងការទទួលយកកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងបន្ត ឬទទូចលើការទាមទារឯកតោភាគីរបស់ខ្លួន។ លោក Amir-Abdollahian បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell កាលពីយប់ថ្ងៃអង្គារថា “កិច្ចព្រមព្រៀងអាចធ្វើទៅបានដោយផ្អែកលើការយល់ដឹង និងផលប្រយោជន៍ទៅវិញទៅមក”។ លោកបានបន្ដថា “យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងដ៏រឹងមាំ និងយូរអង្វែង” ដោយទទូចថាសហរដ្ឋអាមេរិក...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍កាលពីថ្ងៃពុធថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានចាប់ខ្លួនឯកអគ្គរដ្ឋទូតរងអង់គ្លេស និងជនបរទេសផ្សេងទៀតពីសកម្មភាព “ចារកម្ម” ដូចជាការប្រមូលសំណាកដីនៅក្នុងតំបន់ហាមឃាត់។ របាយការណ៍បានឲ្យដឹងថា យោងតាមវីដេអូ ដែលចេញផ្សាយដោយអង្គការស៊ើបការណ៍សម្ងាត់ IRGC បានកំណត់អត្តសញ្ញាណអ្នកការទូតមួយចំនួននៃស្ថានទូតបរទេស រួមទាំងឯកអគ្គរដ្ឋទូតរងអង់គ្លេស ដែលបាន “ធ្វើចារកម្ម” ជំនួសឱ្យការបំពេញបេសកកម្មការទូតរបស់ពួកគេ។ របាយការណ៍បានឲ្យដឹងទៀតថា “ឯកអគ្គរដ្ឋទូតរងអង់គ្លេស បានទៅវាលខ្សាច់...
តេអេរ៉ង់៖ ដោយកត់សម្គាល់ពីសប្តាហ៍នៃការពិនិត្យឡើងវិញ និងការបញ្ចេញមតិសិទ្ធិមនុស្សរបស់អាមេរិក នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា អ៊ីរ៉ង់បានលើកឡើងពីការរំលោភសិទ្ធិមនុស្សរ បស់សហរដ្ឋអាមេរិកថាជា “អ្នករំលោភសិទ្ធិមនុស្សដ៏ធំបំផុត” ។ របាយការណ៍បានឲ្យដឹងថា “អ៊ីរ៉ង់ គឺជាប្រទេសមួយដែលត្រូវបានរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់ ឧបករណ៍សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ ការដាក់ទណ្ឌកម្ម ដោយបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិក បានក្លាយទៅជាឧបករណ៍មួយ ដើម្បីរំលោភសិទ្ធិមនុស្ស...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា យោធារបស់អ៊ីរ៉ង់ បាននិងកំពុងពង្រឹងខ្លួនឯងនៅក្នុងសមុទ្រក្រហម ដោយបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។ ថ្លែងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Athens របស់ក្រិក លោក Gantz បានបង្ហាញរូបភាពផ្កាយរណប នៃនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៤ គ្រឿងដែលកំពុងល្បាតសមុទ្រក្រហមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរបស់ Gantz...
តេអេរ៉ង់ ៖ មេបញ្ជាការយោធាអ៊ីរ៉ង់ បានឲ្យដឹងថា កងកម្លាំងការពារដែន អាកាសរបស់អ៊ីរ៉ង់ ត្រួតពិនិត្យ និងរកឃើញចលនា របស់សត្រូវហួសពីព្រំដែន របស់ប្រទេស ដោយព្រមានថា រាល់សកម្មភាព “មិនត្រឹមត្រូវ និងខុស” នឹងទទួលបានការឆ្លើយតបយ៉ាងក្រៀមក្រំ។ ថ្លែងសុន្ទរកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គភាព ការពារដែនអាកាសនៅភាគអាគ្នេយ៍ ប្រទេសអ៊ីរ៉ង់ លោក Alireza Sabahifard...