បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមាននៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា ការធ្វើឃាតមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah នៅក្នុងប្រទេសលីបង់ បង្ហាញថាគ្មានកន្លែងណាមួយ នៅក្នុងមជ្ឈិមបូព៌ាហួសពីលទ្ធភាព របស់អ៊ីស្រាអែលនោះឡើយ។ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធលីបង់...
យូអិន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹង នៅឯមហាសន្និបាត អង្គការសហប្រជាជាតិថា នឹងមិនមានបទឈប់បាញ់ភ្លាមៗ នៅក្នុងជម្លោះ ដែលកំពុងកើនឡើងយ៉ាងឆាប់ រហ័សរបស់ប្រទេស របស់លោកជាមួយ ប្រទេសលីបង់នោះទេ។ លោកបានលើកឡើងថា “យើងប្រឈមមុខនឹងសត្រូវដ៏សាហាវ ដែលស្វែងរកការបំផ្លិចបំផ្លាញ របស់យើង ហើយយើងត្រូវតែការពារខ្លួនយើងប្រឆាំង នឹងឃាតករដ៏សាហាវព្រៃផ្សៃទាំងនេះ ដែលស្វែងរកមិនត្រឹមតែបំផ្លាញ យើងប៉ុណ្ណោះទេ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអែល នាពេលថ្មីៗនេះ លើទីក្រុង Dahieh ជាយក្រុងភាគខាងត្បូង នៃទីក្រុងបេរូត ថាជាឧក្រិដ្ឋកម្មសង្រ្គាម យ៉ាងច្បាស់បំផុត ។ នៅក្នុងសារមួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA លោក Pezeshkian បានឲ្យដឹងថា សកម្មភាពរបស់អ៊ីស្រាអែល...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់ របស់ក្រុមហេបូឡាហ៍ (Hezbollah) នៅក្នុងពេលធ្វើការវាយប្រហារ តាមផ្លូវអាកាសមួយ នៅឯជាយក្រុង ភាគខាងត្បូង នៃទីក្រុង បេរ៉ាត់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា យោធាបានកំណត់អត្តសញ្ញាណមេបញ្ជាការថា គឺ លោក Ibrahim Muhammad Qubaisi...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងស្តេច Abdullah II នៃប្រទេសហ្ស៊កដានី បានចោទប្រកាន់អ៊ីស្រាអែលចំពោះ “អំពើប្រល័យពូជសាសន៍” ដែលខ្លួនបានប្រព្រឹត្តនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក។ លោក Erdogan បានថ្កោលទោស អ៊ីស្រាអែល ចំពោះការមិនយកចិត្តទុកដាក់...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានព្រមានប្រជាជនលីបង់ កាលពីថ្ងៃអង្គារថា ការវាយប្រហារលើប្រទេសលីបង់ នឹងបន្ត និងជំរុញឲ្យជនស៊ីលធ្វើការភៀសខ្លួន ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ ដោយចោទប្រកាន់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ថាបានដឹកនាំប្រទេសលីបង់ឈាន ទៅដល់គ្រោះមហន្តរាយហើយ ។ លោកបានរំលឹកឡើងវិញ...
ប៉េកាំង៖ លោក Andrea Levy ប្រធានពិព័រណ៍រថយន្ត Turin ឆ្នាំ 2024 បានឲ្យដឹងថា “បច្ចេកវិទ្យាទំនើប និងគុណភាពខ្ពស់របស់ក្រុមហ៊ុនរថយន្តចិន អាចជួយពង្រឹងការប្រកួតប្រជែងរបស់ដៃគូអឺរ៉ុបរបស់ពួកគេ” ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអឺរ៉ុប-ចិន មិនគួរត្រូវបានបញ្ឈប់ដោយសារហេតុផលនយោបាយនោះទេ។ អ្នកជំនាញបានលើកឡើងថា ការប្រកួតប្រជែងប្រកបដោយសុខភាព និងកិច្ចសហប្រតិបត្តិការលើកកម្ពស់វឌ្ឍនភាពគ្នាទៅវិញទៅមកបន្ថែមទៀតសម្រាប់ទាំងឧស្សាហកម្មរថយន្តនៅអឺរ៉ុប និងចិន មេដឹកនាំឧស្សាហកម្មអឺរ៉ុប ខណៈដែលអ្នកបង្កើតគោលនយោបាយសហភាពអឺរ៉ុប (EU)...
បរទេស៖ ប្រទេសអេស្បាញ ដែលជាសមាជិក អង្គការណាតូ បានថ្កោលទោសការ ទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ និងបានអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅហ្គាហ្សា បន្ទាប់ពីមានរបាយការណ៍ថា មនុស្សជាង ៣៥០ នាក់ត្រូវបានសម្លាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃចន្ទខ្លួនបានបើកការ វាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំង របស់ក្រុមហេសបូឡាហ៍ ក្នុងប្រទេសលីបង់ ដែលអាជ្ញាធរលីបង់បាននិយាយថាបានសម្លាប់មនុស្សចំនួន ៤៩២ នាក់ និងបានបញ្ជូនមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនដើម្បីសុវត្ថិភាព នៅក្នុងថ្ងៃដែលមានមនុស្ស ស្លាប់ច្រើនបំផុតក្នុង ប្រទេសនេះក្នុងរយៈ ពេលជាច្រើនទសវត្សរ៍។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីមានការបាញ់ផ្លោង...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជាក់លាក់ ចុងក្រោយបំផុត របស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនធុន kamikaze នៅក្នុងក្បួនដង្ហែដ៏ធំ ដែលរៀបចំដោយកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសនេះ។ មីស៊ីលផ្លោងមានឈ្មោះថា Jahad និងយន្ដហោះដ្រូន ដែលមានឈ្មោះថា Shahed-136B ត្រូវបានបង្ហាញជាលើកដំបូង ក្នុងអំឡុងពេលក្បួន ដង្ហែលោក Imam Khomeini ដែលជាស្ថាបនិកចុងក្រោយ នៃសាធារណរដ្ឋអ៊ីស្លាម...