តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ ថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្ម ក្នុងខេត្ត South Khorasan ភាគខាងកើតប្រទេសអ៊ីរ៉ង់។ ការផ្ទុះបានកើតឡើងនៅឯអណ្តូងរ៉ែ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Madanjoo ក្នុងតំបន់តាបាស់ នៅម៉ោងប្រហែល ៩យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ដោយសារតែការកើនឡើងនៃបរិមាណឧស្ម័នមេតាន...
បេរ៉ាត់៖ នៅថ្ងៃអាទិត្យនេះ អ៊ីស្រាអ៊ែល និង លីបង់ បានផ្ទុះការបាញ់ប្រហារគ្នាយ៉ាងធ្ងន់ធ្ងរ ដោយយន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកយ៉ាង ខ្លាំងក្លាបំផុតក្នុងរយៈពេលជិត១ឆ្នាំ នៃសង្រ្គាមនៅទូទាំងភាគខាងត្បូង នៃប្រទេសលីបង់ ខណៈក្រុមហេសបូឡាហ៍ បានអះអាងពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើគោលដៅយោធា នៅភាគខាងជើងរបស់ប្រទេស អ៊ីស្រាអ៊ែល ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានវាយបើកការប្រហារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់ មនុស្ស ២១ នាក់ រួមទាំងកុមារ ១៣ នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតនៅក្នុងហេតុការណ៍ ការវាយប្រហារដោយ យន្តហោះគ្មានមនុស្ស បើករបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយ ដែលផ្តល់ជម្រកដល់ប្រជាជន ប៉ាឡេស្ទីន ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ហ្គាហ្សា ។យ៉ាងណាក្តីបើយោង...
បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានប្រកាស កាលពីថ្ងៃសុក្រថា លោក Ibrahim Aqil ដែលជាប្រធានអង្គភាព វរជន Radwan របស់ Hezbollah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Beirut ប្រទេសលីបង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានធ្វើការវាយប្រហារដ៏ខ្លាំងក្លាបំផុត របស់ពួកគេទៅលើភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាម ដោយបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យស្ងប់ស្ងាត់ក៏ដោយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារ កម្ទេចគ្រាប់រ៉ុក្កែតប្រហែល ១០០ គ្រាប់នៅភាគខាងត្បូងប្រទេសលីបង់ ដែលត្រូវបានកំណត់ឱ្យបាញ់ភ្លាមៗ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលកំពុងផ្លាស់ប្តូរ កម្លាំងយោធារបស់ខ្លួន ទៅភាគខាងជើង ដើម្បីផ្តោត លើក្រុមហេសបូឡា ។ ការផ្លាស់ប្តូរនេះ គឺបន្ទាប់ពីគ្រឿងអេឡិកត្រូនិក និងវិទ្យុទាក់ទងរាប់ពាន់គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមយោធាលីបង់ ត្រូវបានបំផ្ទុះនៅក្នុងប្រតិបត្តិការបំផ្លិចបំផ្លាញ ដែលត្រូវបានកំណត់ថា ជាសេវាកម្មសម្ងាត់របស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨...
បរទេស ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសរបស់លោក កំពុងមានសង្រ្គាម បន្ទាប់ពីឧបករណ៍ អេឡិចត្រូនិក បានផ្ទុះនៅទូទាំងប្រទេស រយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤...
គែរ ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងស្តេចហ្ស៊កដានី ព្រះអង្គម្ចាស់ Abdullah II បានព្រមានពីគ្រោះថ្នាក់នៃសង្គ្រាមអ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប និងការរំលោភកាន់តែខ្លាំងឡើង នៅតំបន់វេសបែង ។ ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ លើការវិវឌ្ឍនាពេលថ្មីៗនេះអាចបង្កើនជម្លោះ ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនទាំងអស់នៃតំបន់ ក៏ដូចជាសន្តិភាព...
គែរ ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញឱ្យមានការដកកងទ័ព អ៊ីស្រាអែល ចេញពីទឹកដី នៃភាគីប៉ាឡេស្ទីន នៅច្រកឆ្លងកាត់ Rafah និងច្រករបៀង Philadelphi នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Abdelatty បានធ្វើការកត់សម្គាល់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសភាគច្រើននៃសមាជិករបស់សហភាពអឺរ៉ុប និងគណៈកម្មាការអ៊ឺរ៉ុប នៅតែមានការពេញចិត្តក្នុងការពន្យាររយៈពេល បន្តទណ្ឌកម្មសម្រាប់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយប្លុកអឺរ៉ុបបន្ថែមពី៦ទៅ ៣៦ខែ ទៀត។ អង្គការដ៏ធំបំផុតរបស់អឺរ៉ុបដែលមាន ទីស្នាក់ការនៅក្នុងទីក្រុងប្រ៊ូសែល កំពុងធ្វើការផ្លាស់ប្តូរបទប្បញ្ញត្តិ របស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យរួមចំណែកដល់ប្រាក់កម្ចីចំនួន៥០ពាន់លានដុល្លារ របស់ខ្លួនបន្ថែមទៀតទៅដល់អ៊ុយក្រែនផងដែរ។ វាត្រូវបានគេគ្រោងថាការផ្តល់មូលនិធិ នឹងត្រូវបានសងវិញដោយប្រើការប្រាក់ដែលរកបានប្រហែល៣០០ ពាន់លានដុល្លារនៅក្នុងទ្រព្យ សកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កក ដោយលោកខាងលិចបន្ទាប់ពីការកើនឡើងនៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយមូលនិធិដែលត្រូវបានរារាំងភាគច្រើនកំពុងត្រូវបានធ្វើឡើង...