បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកការទូតកំពូលរបស់ប្រទេសអេហ្ស៊ីប កាតា និងអារ៉ាប៊ីសាអូឌីត បានធ្វើការហៅទូរស័ព្ទ ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់ ដោយផ្តោតលើវិបត្តិអ៊ីរ៉ង់ និងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសស៊ូដង់។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ពីរដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទដោយលើកឡើងពីការវិភាគលើ ការលាតត្រដាងរបស់ក្រុមហ៊ុនពីក្រុមហ៊ុន ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី សង្រ្គាមអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បានធ្វើឱ្យអាជីវកម្ម ទូទាំងពិភពលោកខាតបង់យ៉ាងតិច២៥ ពាន់លានដុល្លាររួចទៅហើយ ហើយវានឹងបន្តការខាតបង់កើនឡើងថែមទៀត។ ប្រភពដដែលនេះបានពិនិត្យមើលសេចក្តីថ្លែងការណ៍ពី អាជីវកម្មនៅទូទាំងទីផ្សារពិភពលោកធំៗ ហើយបានរកឃើញថាយ៉ាងហោចណាស់ សហគ្រាសចំនួន ២៧៩បានលើកឡើងពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈដែលទាក់ទង នឹងជម្លោះអ៊ីរ៉ង់ដែលជាហេតុផល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Mohammad Ishaq Dar បានសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់នាពេលថ្មីៗនេះ និងកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលមានការព្រួយបារម្ភទៅវិញទៅមក ហើយបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃ ការបន្តទំនាក់ទំនងការទូតរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។...
បរទេស៖ អ៊ីរ៉ង់បានបដិសេធការអះអាងថា កងកម្លាំងអាមេរិកបាន ពន្លិចនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ចំនួនប្រាំមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថា គំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លោកឧត្តមនាវីឯក Brad Cooper បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា យោធាអាមេរិកបាន “បំផ្លាញ” កងកម្លាំងកងទ័ពជើងទឹកអ៊ីរ៉ង់តូចមួយនៅក្នុងតំបន់។...
វ៉ាស៊ីនតោន៖ នាវាពិឃាតកងទ័ពជើងទឹកអាមេរិកចំនួន ២ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយបានចូលទៅក្នុងឈូងសមុទ្រ បន្ទាប់ពីបានរកឃេីញការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។ របាយការណ៍នេះ ដោយដកស្រង់សម្តីមន្ត្រីមន្ទីរបញ្ចកោណ ដែលបានឧ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឧ្យដឹងថា នាវា USS Truxtun និង USS Mason ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ Apache និងយន្តហោះផ្សេងទៀត បានប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ក្នុងអំឡុងពេលឆ្លងកាត់។ គ្មាននាវាចម្បាំងអាមេរិកណាមួយ ត្រូវបានវាយប្រហារនោះទេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា សហរដ្ឋអាមេរិកមានការយល់ច្រឡំក្នុងការជឿថា ខ្លួនមានអានុភាពខ្លាំងបំផុត ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ខណៈកិច្ចចរចាដោយប្រយោល រវាងទីក្រុងតេហរ៉ង់ និងវ៉ាស៊ីនតោននៅតែជាប់គាំងនៅឡើយ។ ភាគីទាំងពីរមិនយល់ស្របលើការ ដែលអាចទប់ទល់នឹងភាគីម្ខាងទៀតនៅក្នុង ការប្រឈមមុខគ្នាដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។ ការចរចាដែលសម្របសម្រួលដោយប៉ាគីស្ថាន រហូតមកដល់ពេលនេះបានត្រឹមទទួលបរាជ័យ។ ប្រធានាធិបតីអាមេរិកលោក Donald...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឲ្យដឹងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែនៅតែបើកចំហសម្រាប់ការសន្ទនា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា យោធាអាមេរិក កំពុងពិចារណាលើ “ជម្រើសដ៏រឹងមាំ” ទាក់ទងនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera លោក...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្តេជ្ញា ថានឹងសងសឹក យ៉ាងតឹងរ៉ឹងលើអ៊ីស្រាអែល ចំពោះការសម្លាប់មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ramezan Sharif អ្នកនាំពាក្យ របស់ IRGC បានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទ សារព័ត៌មានមួយនៅ រដ្ឋធានីតេអេរ៉ង់ ជាកន្លែងដែលលោកបានថ្កោលទោស...