ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា អាមេរិកនិយាយកុហក រឿងបាញ់ពន្លិចទូក៦គ្រឿង របស់កងទ័ពជើងទឹកអ៊ីរ៉ង់

បរទេស៖ អ៊ីរ៉ង់បានបដិសេធការអះអាងថា កងកម្លាំងអាមេរិកបាន ពន្លិចនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ចំនួនប្រាំមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថា គំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លោកឧត្តមនាវីឯក Brad Cooper បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា យោធាអាមេរិកបាន “បំផ្លាញ” កងកម្លាំងកងទ័ពជើងទឹកអ៊ីរ៉ង់តូចមួយនៅក្នុងតំបន់។

ការវាយប្រហារដែលបានរាយការណ៍នេះ គឺជាផ្នែកមួយនៃគម្រោងសេរីភាព – គំនិតផ្តួចផ្តើមមួយដែលបានប្រកាស ដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យដើម្បីអមដំណើរនាវាដឹកប្រេង និងនាវាផ្សេងទៀតដែលជាប់គាំង នៅក្នុងច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅចុងខែកុម្ភៈ។

យ៉ាងណាក៏ដោយ មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាន ប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRIB កាលពីថ្ងៃចន្ទថា “ការអះអាងរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការបាញ់ ពន្លិចទូកប្រយុទ្ធអ៊ីរ៉ង់មួយចំនួនគឺជាការកុហក”។

លោក Cooper បានអះអាងថាយោធាអាមេរិក បានបាញ់ពន្លិចទូកអ៊ីរ៉ង់ យ៉ាងហោចណាស់ប្រាំមួយគ្រឿង ដោយអួតពី “សមត្ថភាព និងកម្លាំងបាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលប្រមូលផ្តុំនៅក្នុង និងជុំវិញច្រកសមុទ្រ រួមទាំងឧទ្ធម្ភាគចក្រ AH-64 Apache និង MH-60 Seahawk”៕

To Top