តេអេរ៉ង់៖ តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការដកខ្លួនជាឯកតោភាគី របស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មឡើងវិញ “ខុសច្បាប់” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ គឺជាឧទាហរណ៍ជាក់ស្តែង នៃលទ្ធិឯកតោភាគី ដែលបំផ្លាញធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមកំហែងពហុភាគីនិយម។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir Saeid Iravani បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានស្តីបន្ទោសការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អំពីកម្មវិធីយោធា របស់ទីក្រុងតេអេរ៉ង់ ដោយលើកឡើងថា ពួកគេមានគោលបំណង លក់អាវុធអាមេរិក។ លោក Nasser Kanaani បានធ្វើការឆ្លើយតប ទៅនឹងសារថ្មីៗនេះដោយលោក Antony Blinken ដែលក្នុងនោះលោកបានលើកឡើងថា ពួកគេ “ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរំខានដល់សកម្មភាព លទ្ធកម្មយោធារបស់អ៊ីរ៉ង់”...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៧ នាក់ និងអង្គភាពចំនួន ៤ នៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដល់អំពើភេរវកម្ម និងបង្កឱ្យមានអំពើហិង្សា និងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញ ផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា វិធានការសងសឹកនេះ សំដៅទៅលើអ្នកដែលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ និងគាំទ្រដល់អំពើភេរវកម្ម និងអំពើហិង្សា។ គោលដៅទាំងនេះក៏ត្រូវបានចោទ ប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីប្រទេសអ៊ីរ៉ង់...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានហៅសហរដ្ឋអាមេរិកថា ជាមេខ្លោងនៃក្រុមរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះសារ របស់លោកកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Robert F. Kennedy Jr. ដែលបានចាប់ផ្តើមការដេញថ្លៃ ជាប្រធានាធិបតីជាផ្លូវការឆ្នាំ២០២៤ របស់លោក...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ “គ្មានមូលដ្ឋាន និងរំខាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រុមប្រាំពីរ (G7) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលក្នុងនោះសមាជិកក្រុម បានសម្តែងការព្រួយបារម្ភចំពោះ “សកម្មភាពអស្ថិរភាព” របស់អ៊ីរ៉ង់នៅក្នុងតំបន់ និងការផ្ទេរអាវុធទៅឱ្យប្រទេសរុស្ស៊ី...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានដាក់បង្ហាញប្រព័ន្ធរ៉ាដាដែលផលិតក្នុងស្រុក ដែលមានសមត្ថភាពអាចរកឃើញយានជំនិះខ្នាតតូចក្នុងរយៈកម្ពស់ទាប (MAVs) កាលពីថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ។ ប្រព័ន្ធរ៉ាដា ដែលមានឈ្មោះថា Shahid (Martyr) Jalilvand ត្រូវបានដាក់បង្ហាញក្នុងពិធីមួយ ដែលមានការដង្ហែរក្បួនដោយកងកម្លាំងជើងគោក កងទ័ពជើងទឹក ទ័ពអាកាស និងកងពលការពារអាកាស ដើម្បីប្រារព្ធទិវាកងទ័ពជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៨ ខែមេសា។...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានជំរុញឱ្យកងកម្លាំងបរទេស ជាពិសេសសហរដ្ឋអាមេរិក ចាកចេញពីតំបន់អាស៊ីខាងលិច ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ខណៈដែលពួកគេកំពុង សម្របសម្រួល សន្តិសុខក្នុងតំបន់។ លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដើម្បីប្រារព្ធទិវាកងទ័ពជាតិរបស់អ៊ីរ៉ង់នៅថ្ងៃទី១៨ ខែមេសា នេះបើយោងតាមគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ លោក...
តេអេរ៉ង់៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំកាលពីថ្ងៃអាទិត្យ សម្រាប់ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន កាលពីខែមករាឆ្នាំ២០២០ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ ចុងចោទសំខាន់ត្រូវបានកំណត់ថា ជាមេបញ្ជាការប្រព័ន្ធការពារ ហើយតុលាការក៏បានរកឃើញ សមាជិកការពារដែនអាកាសចំនួន ៩នាក់នៃកងទ័ពអ៊ីរ៉ង់ មានពិរុទ្ធក្នុងឧបទ្ទវហេតុដ៍សាហាវ ដោយផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារពី ១ ទៅ ៣ ឆ្នាំ។ ការចោទប្រកាន់ដែលចេញ ដោយតុលាការបាននិយាយថា...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបន្តទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងមានឥទ្ធិពលវិជ្ជមានទៅលើសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានលើកដំបូង របស់គាត់ក្នុងឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន លោក Nasser Kanaani បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងទីក្រុងប៉េកាំង រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើឱ្យទំនាក់ទំនង មានលក្ខណៈធម្មតាបានជួប...
គ៊ែរ៖ ខណៈដែលមេដឹកនាំពិភពលោក បានស្វាគមន៍ការបន្តទំនាក់ទំនង ការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលជាគូប្រជែងពីរនៅមជ្ឈិមបូព៌ា ខណៈមន្ត្រីអាមេរិកមួយចំនួនបានសម្តែង ការមិនសប្បាយចិត្តជាជាង ចូលរួមក្នុងការប្រារព្ធពិធីនេះ។ នៅក្នុងដំណើរទស្សនកិច្ច ដោយមិនបានប្រកាសទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីតនៅដើមខែនេះ លោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាលបានបង្ហាញពីការខកចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាកចេញពីការអភិវឌ្ឍន៍ក្នុងតំបន់ បន្ទាប់ពីទីក្រុងរីយ៉ាដ បានផ្លាស់ប្តូរដើម្បីស្តារទំនាក់ទំនង ជាមួយប្រទេសអ៊ីរ៉ង់...