តេអេរ៉ង់ ៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានសាកល្បងដោយជោគជ័យនូវយន្តហោះដ្រូនធុន kamikaze រយៈចម្ងាយឆ្ងាយ និងមានភាព ជាក់លាក់ខ្ពស់ ដែលបំពាក់ដោយក្បាលគ្រាប់ ៥០ គីឡូក្រាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Ali Kouhestani ប្រធានអង្គការស្រាវជ្រាវ និងស្វ័យភាពជីហាត នៃកងកម្លាំង...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ របស់អ៊ីរ៉ង់បានឲ្យដឹងថា ការកាត់បន្ថយឥទ្ធិពល របស់ប្រាក់ដុល្លារអាមេរិក លើពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ នឹងកាត់បន្ថយការត្រួតត្រា របស់លោកខាងលិច លើសេដ្ឋកិច្ចពិភពលោក ។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ( SNSC) លោក Ali Shamkhani បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយជំនួយការ ប្រធានាធិបតីរុស្ស៊ីលោក Igor...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា បេសកជនរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការផ្តល់ “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះការគំរាមកំហែងណាមួយ ពីអ៊ីស្រាអែលនោះទេ។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ នៅក្នុងលិខិតមួយផ្ញើ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្កោលទោសទង្វើ “ដដែលៗ” របស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយប្តេជ្ញាថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតប “តាមសមាមាត្រ”វិញ ។ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយសមភាគី បែលហ្សិកលោកស្រី Hadja Lahbib...
បរទេស៖ ប្រទេសទាំងបីរួមមាន ចិន រុស្ស៊ី និង អ៊ីរ៉ង់ បានធ្វើសមយុទ្ធខ្សែក្រវាត់សុវត្ថិភាពដែនសមុទ្រប្រចាំឆ្នាំរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩ ហើយគ្រោងនឹងពង្រីកឱ្យរួមបញ្ចូលប្រទេសជាច្រើនទៀតនៅឆ្នាំ ២០២៤ខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី អ៊ីរ៉ង់ និងចិន បានបង្ហាញសមត្ថភាព និងសមត្ថភាពយោធារបស់ពួកគេក្នុងដំណើរការនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។ រូបភាពពីសមយុទ្ធ ‘ខ្សែក្រវាត់សន្តិសុខសមុទ្រ’...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេស ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក គួរតែសហការគ្នា ដើម្បីបំផ្លាញ “អាវុធទណ្ឌកម្ម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ដែលបំពេញទស្សនកិច្ចដោយបន្ថែមថា គោលបំណងបែបនេះ គឺអាចសម្រេចបាន នេះបើយោងតាមគេហទំព័ររបស់មេដឹកនាំកំពូល។ លោក...
បរទេស៖ ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានឱ្យដឹងថាកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនជនសង្ស័យជាង ១០០ នាក់ ពាក់ព័ន្ធនឹងករណីដាក់ថ្នាំពុល នៅសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមាន “ការដាក់ទណ្ឌកម្មជាអតិបរមា” ចំពោះជនល្មើស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ The Telegraph កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាស អំពីផែនការក្នុងការទិញយកយន្តហោះចម្បាំង ទំនើបបំផុតរបស់ប្រទេសរុស្សី SU-35 ដើម្បីអាចពង្រឹងសមត្ថភាព នៅក្នុងកកម្លាំងការពារអាកាសរបស់ខ្លួន។ កិច្ចព្រមព្រៀងដែលត្រូវបានគេគ្រោងទុកអស់រយៈ ពេលជាងមួយខែមកហើយប៉ុន្តែភាគីអាមេរិកនិងអង់គ្លេសបាន សំដែងនូវការព្រួយបារម្ភថាវាគឺជាកិច្ចព្រមព្រៀង ដែលមានការដោះដូរគ្នារវាងដ្រូនគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលលោកខាងលិច ធ្លាប់បានអះអាងថាបានផ្គត់ផ្គង់ឲ្យរុស្សីក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់ មិនបានធ្វើការផ្តល់ព័ត៌មានលំអិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះ ទេប៉ុន្តែអ៊ីរ៉ង់ត្រូវបាន គេដឹងថាបានជួបពិភាក្សាការងារជាមួយ នឹងរុស្សីនិងបង្ហាញអំពីបំណងចង់បានយន្តហោះចម្បាំង...
ប៉េកាំង៖ ប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ បានស្វាគមន៍កិច្ចព្រមព្រៀង ដែលសម្រេចបានដោយប្រទេស អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ដើម្បីស្ដារទំនាក់ទំនងការទូត និងបើកស្ថានទូតឡើងវិញ លើភាគីទាំងពីរ បន្ទាប់ពីភាព តានតឹងជាច្រើនឆ្នាំ។ កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីកិច្ចពិភាក្សាដែលរៀបចំដោយ ប្រទេសចិន រវាងប្រទេសទាំងពីរកាលពីថ្ងៃទី០៦-១០ ខែមីនា នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយប្រទេសទាំងបី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតនឹងជួបប្រជុំគ្នា ដើម្បីចាប់ផ្តើមរៀបចំការផ្លាស់ប្តូរឯកអគ្គរដ្ឋទូត និងពិភាក្សា អំពីវិធី ពង្រឹងទំនាក់ទំនងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The...
តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់បានសាទរ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីបន្តទំនាក់ទំនងការទូត ជាមួយអារ៉ាប៊ីសាអូឌីត និងបើកស្ថានទូត និងបេសកកម្មឡើងវិញ ក្នុងរយៈពេលពីរខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Shamkhani បានឲ្យដឹងថា ការបន្តទំនាក់ទំនងទីក្រុងតេអេរ៉ង់-រីយ៉ាដ នឹង “នាំទៅរកការអភិវឌ្ឍនៃស្ថិរភាព និងសន្តិសុខក្នុងតំបន់” ។...