វីយែន ៖ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា វឌ្ឍនភាពមួយផ្នែក ត្រូវបានសម្រេចឆ្ពោះ ទៅរកការដោះស្រាយបញ្ហា ដែលនៅសេសសល់មួយចំនួន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ អ្នកការទូតអ៊ីរ៉ង់បានប្រាប់ IRNA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ការចរចារ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រសិនបើភាគីនៃកិច្ចចរចានៅទីក្រុងវីយែន ជាពិសេសសហរដ្ឋអាមេរិក ធ្វើសកម្មភាពជាក់ស្តែង និងជៀសវាងការទទួលយក វិធីសាស្រ្តដែលមិនមានលក្ខណៈស្ថាបនា ផ្លូវនឹងត្រូវបានត្រួសត្រាយ សម្រាប់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បន្ទាប់ពីជុំចុងក្រោយនៃ កិច្ចចរចានៅទីក្រុងវីយែន...
តេអេរ៉ង់ ៖ ខណៈដែលការចរចា ដែលកំពុងបន្តនៅទីក្រុងវីយែន គឺសំដៅលើការដកចេញ នូវទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ សហរដ្ឋអាមេរិក នៅតែបន្តដាក់ ទណ្ឌកម្មជាឥទ្ធិពល ដើម្បីដាក់សម្ពាធលើសាធារណរដ្ឋឥស្លាម នេះបើតាមអ្នកនាំពាក្យ របស់អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន IRNA ។ លោក Abolfazl Amoui អ្នក នាំពាក្យ គណៈកម្មាធិកា រ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទ ជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ មិនស្វែងរក ការកាន់កាប់អាវុធនុយក្លេអ៊ែរ នោះទេ។ លោក Amir-Abdollahian ត្រូវបានដកស្រង់ដោយគេហទំព័រ របស់ក្រសួងថា “អាវុធនុយក្លេអ៊ែរមិនមានកន្លែងនៅក្នុងគោល...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើ តំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានហៅប្រតិបត្តិការរបស់ អ៊ីស្រាអែលថាជា “ការវាយប្រហារយ៉ាងព្រៃផ្សៃ” ដែលបណ្តាលឱ្យមានការសម្លាប់ “មេបញ្ជាការប្រឆាំង” និងប្រជាជនប៉ាឡេស្ទីន ដែលគ្មានទីពឹង។ អ្នកនាំពាក្យបានលើកឡើងថា...
តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនផលិតកម្មប្រេងឆៅរបស់ខ្លួនទៅកាន់កម្រិតមុនការដាក់ទណ្ឌកម្មនៅពេលវេលាដំបូងបំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែនអង្គការ OPEC លើកទី៣១ ដែលត្រូវបានប្រារព្ធឡើងតាមរយៈសន្និសីទវីដេអូ រាយការណ៍ពីគេហទំព័ររបស់ក្រសួងប្រេងអ៊ីរ៉ង់។ លោក Owji បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលលោកខាងលិចធំៗនឹងយល់បានត្រឹមត្រូវអំពីស្ថានភាពរសើប និងសំខាន់នាពេលបច្ចុប្បន្នរបស់ពិភពលោក ហើយទទួលយកវិធីសាស្រ្តសមហេតុផលឆ្ពោះទៅរកការធានាសន្តិសុខថាមពលសកល។ លោកបានព្រមានថា រដូវរងាឆ្នាំនេះមានសារៈសំខាន់ខ្លាំងណាស់...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានអះអាងសារជាថ្មី នូវការទាមទាររបស់ខ្លួន សម្រាប់ការ ដកកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចេញពីបញ្ជីភេរវករ របស់សហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយបានបដិសេធ ការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ីរ៉ង់បានលុបចោល តម្រូវការរបស់ខ្លួន ។ ដោយដកស្រង់ប្រភពដែលមានព័ត៌មានជិតស្និទ្ធនឹងក្រុមចរចារបស់ទីក្រុងតេអេរ៉ង់ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់មិនបានដកការទាមទារ សម្រាប់ការដក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ង់ នឹងបន្តអនុវត្តពេញលេញ នៃការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើ “ការសម្រេចចិត្តត្រឹមត្រូវ” ។ ថ្លែងសុន្ទរកថានៅក្នុងសន្និសិទ ពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយ (NPT) លើកទី១០ នៅទីក្រុងញូវយ៉ក លោក Majid...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ក្រុមចរចាអ៊ីរ៉ង់ នឹងចាកចេញ ទៅកាន់ទីក្រុងវីយែន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការ ដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។ លោកបានលើកឡើង “នៅក្នុងក្របខ័ណ្ឌ នៃគោលនយោបាយ នៃការដកទណ្ឌកម្មដ៏ឃោរឃៅ ប្រឆាំងនឹងប្រទេសរបស់យើង ក្រុមចរចា...
តេអេរ៉ង់ ៖ ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គួរតែចាប់យកឱកាស នៃការចរចារជុំថ្មី ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Ali Bagheri Kani បានឲ្យដឹងថា “ធ្វើដំណើរទៅកាន់ទីក្រុងវីយែន ដើម្បីជំរុញការចរចា។ ទំនួលខុសត្រូវ គឺស្ថិតនៅលើអ្នក ដែលបំពានលើកិច្ចព្រមព្រៀង...