ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងនាំចូលឧស្ម័នរុស្ស៊ី ៩លានម៉ែត្រគូប ជារៀងរាល់ថ្ងៃ ក្នុងពេលឆាប់ៗនេះ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះនឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងពេលឆាប់ៗនេះ ពីប្រទេសរុស្ស៊ីតាមរយៈ អាស៊ែបៃហ្សង់ ។

ក្រសួង បាន ប្រកាស ពី ផែនការ នេះ ក្នុង របាយការណ៍ មួយ ដែល ផ្តល់ ព័ត៌មាន លម្អិត អំពី ទំហំ ទឹកប្រាក់ ៤០ ពាន់ លាន ដុល្លារ អាមេរិក។ កិច្ចព្រមព្រៀងប្រាក់ដុល្លារ រវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) និងក្រុមហ៊ុនផលិតឧស្ម័នរដ្ឋរបស់រុស្ស៊ី Gazprom បានឈានដល់កាលពីក្នុងខែកក្កដា។

ក្រសួងបានបន្ថែមថា ឆាប់ៗនេះ ខ្លួននឹងទទួលបានឧស្ម័ន ៦លានម៉ែត្រគូប ក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងដោះដូរ ដើម្បីនាំចេញពួកវានៅក្នុង LNG (ឧស្ម័នធម្មជាតិរាវ) ទៅកាន់ប្រទេសផ្សេងទៀតពី ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការបញ្ចប់ បំពង់បង្ហូរឧស្ម័នពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប៉ាគីស្ថាន និងអូម៉ង់ និងការបញ្ចប់គម្រោងផលិតកម្ម LNG មួយចំនួននៅក្នុងប្រទេស។

សេវាព័ត៌មានរបស់ក្រសួង Shana បានរាយការណ៍ថា ការអភិវឌ្ឍន៍នៃតំបន់ឧស្ម័ន Kish និង North Pars របស់អ៊ីរ៉ង់ ក៏ដូចជាអណ្តូងប្រេងចំនួន៦ ការជំរុញសម្ពាធនៅក្នុងវាលឧស្ម័ន South Pars ការបញ្ចប់គម្រោង LNG ការផ្លាស់ប្តូរឧស្ម័ន និងផលិតផលប្រេង និងការសាងសង់ការផ្ទេរឧស្ម័ន បំពង់បង្ហូរប្រេង គឺជាចំណុចសំខាន់មួយចំនួន របស់កិច្ចព្រមព្រៀង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top