បាកដាដ ៖ ក្រសួងប្រេងអ៊ីរ៉ាក់ បានច្រានចោលការចោទ ប្រកាន់ពីសមាជិកសភា អាមេរិកជាច្រើននាក់ថា អ៊ីរ៉ាក់ កំពុងរត់ពន្ធនិងលក់ប្រេង ដោយខុសច្បាប់ទៅប្រទេសអ៊ីរ៉ង់ ដើម្បីជួយប្រទេសនេះចៀសវាងការដាក់ទណ្ឌកម្ម របស់អាមេរិកដោ យហៅការអះអាងថា ជាការប្រឌិតដែលគ្មានមូលដ្ឋាន ។ “ ការឆ្លើយតបនេះបានធ្វើឡើង តាមលិខិតមួយ ដែលត្រូវបានរាយការណ៍ដោយសមាជិកសភា អាមេរិកចំនួនប្រាំរូប ទៅកាន់លោកប្រធានាធិបតីលោក ចូ បៃដិន...
ហ្គាហ្សា ៖ យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីទីក្រុងជេនីន នៃតំបន់វេសបែង កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១០ ថ្ងៃ ដែលបានបណ្តាលឲ្យមនុស្ស ២១នាក់បានស្លាប់។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការ កងកម្លាំងអ៊ីស្រាអែលបានបង្កការខូចខាតយ៉ាងសំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាន ដែលនាំឱ្យដាច់ចរន្តអគ្គិសនី ទំនាក់ទំនង និងអ៊ីនធឺណិតនៅក្នុងតំបន់ធំនៃទីក្រុង។ ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវ ឱ្យមានការបង្កើតសម្ព័ន្ធភាព ទូលំទូលាយ នៃបណ្តាប្រទេសអ៊ីស្លាមដើម្បីដោះស្រាយ ការគំរាមកំហែង នៃការពង្រីកនិយម ដែលមានប្រភពមកពីប្រទេសអ៊ីស្រាអែល។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា មេដឹកនាំរូបនេះបានថ្លែងសុន្ទរកថា កាលពីថ្ងៃសៅរ៍ ខណៈកំពុងនិយាយនៅឯព្រឹត្តិការណ៍ សមាគមសាលាអ៊ីស្លាមមួយនៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅតំណាងទូតអង់គ្លេសកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសនាពេលថ្មីៗនេះ លើបុគ្គលបីរូប និងអង្គភាពមួយរបស់អ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកការទូតត្រូវបានកោះហៅ ដោយលោក Majid Nili Ahmadabadi នាយកក្រសួង សម្រាប់ប្រជាជាតិអឺរ៉ុប ខាងលិច បន្ទាប់ពីសេចក្តីប្រកាសរបស់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ទណ្ឌកម្មលើលោក Hamid Fazeli, Behnam Shahriari,...
បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergey Lavrov បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់ នឹងបញ្ចប់ការងារ លើកិច្ចព្រមព្រៀង អន្តររដ្ឋដ៏ទូលំទូលាយមួយនា ពេលអនាគតដ៏ខ្លីខាងមុខនេះ ។ យោងតាមអ្នកការទូត ទំនាក់ទំនង រវាងប្រទេសទាំងពីរ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRIB បានរាយការណ៍ថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ័ព្ទក្រាស់ គឺជាកត្ដាទទួលខុសត្រូវចម្បង ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា ដែលបានបណ្តាលឲ្យលោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិត។ អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍នេះ ដោយបញ្ជាក់ថាទិដ្ឋភាពបច្ចេកទេស វិស្វកម្ម អេឡិចត្រូនិក និងផ្នែករុករករបស់ឧទ្ធម្ភាគចក្រ ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់។...
West Bank៖ កងទ័ពរបស់អ៊ីស្រាអ៊ែល បានសម្លាប់មេបញ្ជាការមូលដ្ឋាន នៃចលនាជីហាដឥស្លាម ដែលបានគាំទ្រដោយអ៊ីរ៉ង់នៅតំបន់ West Bank និងក្រុមសកម្មប្រយុទ្ធចំនួន ៤នាក់ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅក្នុងអំឡុងពេលការវាយប្រហារ ដ៏ធំបំផុតមួយនៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល ។ យោធាបានឲ្យដឹងថា ខ្លួនបានសម្លាប់លោក Muhhamad Jabber ដែលគេស្គាល់ថា Abu...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យរដ្ឋមូស្លីម ចាត់វិធានការរួមគ្នា ដើម្បីបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍ របស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។ លោកបានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកាតា ដែលកំពុងបំពេញទស្សនកិច្ច និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman Al Thani...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឲ្យដឹងថា ការឆ្លើយតបរបស់ប្រទេស អ៊ីរ៉ង់ ចំពោះការធ្វើឃាតប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នឹងច្បាស់លាស់ តាមការគណនា និងគ្រប់គ្រង ពោលគឺមានន័យថា អាចនឹងមានតម្លៃខ្ពស់ សម្រាប់អ៊ីស្រាអែល ។...