យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនកំពុងព្រួយបារម្ភ ជុំវិញការប្រយុទ្ធគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្រយ៉ាងរហ័ស នៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីស្រាអែលលោក Lior Haiat បានសរសេរនៅលើបណ្ដាញ Twitter ថា “អ៊ីស្រាអែល ចង់បានស្ថិរភាព និងសន្តិសុខសម្រាប់ស៊ូដង់”។ អ្នកនាំពាក្យរូបនេះបានសរសេរថា “អ៊ីស្រាអែលអំពាវនាវឱ្យគ្រប់ភាគីទាំងអស់...
បរទេស៖ ប្រជាជនអ៊ីស្រាអែល រាប់សែននាក់បានដើរ តាមផ្លូវទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការជំរុញ ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល ក្នុងការរុះរើប្រព័ន្ធតុលាការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករៀបចំបាតុកម្មដ៏ធំ ដែលបានកើតឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុង Jerusalem, Haifa, Beersheba និង Tel Aviv...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រឆាំងជាថ្មី ចំពោះគោលនយោបាយ តាំងទីលំនៅរបស់អ៊ីស្រាអែល ដោយថាទីក្រុងវ៉ាស៊ីនតោនមាន “បញ្ហាយ៉ាងខ្លាំង” ដោយច្បាប់របស់អ៊ីស្រាអែល ដែលត្រួសត្រាយផ្លូវ សម្រាប់ការស្តារការតាំងទីលំនៅខុសច្បាប់ នៅភាគខាងជើងនៃតំបន់ West Bank ដែលខ្លួនកាន់កាប់។ អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា ច្បាប់ដែលត្រូវបានអនុម័តដោយ Knesset ប៉ុន្មានម៉ោងមុននេះ បានរំលោភលើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល...
រ៉ាម៉ាឡា៖ អាជ្ញាធរជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ កាលពីថ្ងៃអាទិត្យក្នុងការជំរុញសន្តិសុខ ស្ថិរភាព និងសន្តិភាពសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំរវាងមន្ត្រីនៃភាគីទាំងពីរ អេហ្ស៊ីប ហ្ស៊កដានី និងសហរដ្ឋអាមេរិក នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Sharm El-Sheikh ភាគីបានទទួលស្គាល់ពីភាពចាំបាច់ នៃការកាត់បន្ថយភាពតានតឹង ការទប់ស្កាត់អំពើហឹង្សាបន្ថែមទៀត...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃច័ន្ទ បានកើនឡើងដល់ ៥៤៣៤នាក់ នៅតួកគី និង ៨១២ នាក់ក្នុងប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ខណៈដែលការអំពាវនាវបានធ្វើឡើង ដើម្បីដកទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាល អភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី...
រ៉ាម៉ាឡា៖ បន្ទាប់ពីជួបជាមួយប្រធានាធិបតី ប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អាទិភាពភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន គឺដើម្បីកាត់បន្ថយភាពតានតឹង ។ ការរិះគន់អ៊ីស្រាអែលដ៏កម្របានកើតឡើង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅគោលនយោបាយរបស់អ៊ីស្រាអែល រួមទាំងការពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះ ជាការរំខានដល់ដំណោះស្រាយរដ្ឋពីរ។ ទោះយ៉ាងណា នៅក្នុងសន្និសីទ សារព័ត៌មានមួយនៅចុងបញ្ចប់...
វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា នៅប៉ុន្មានថ្ងៃខាងមុខនេះ ចំពេលមានការវាយឆ្មក់របស់អ៊ីស្រាអែល ស្ទើរតែរាល់ថ្ងៃប្រឆាំង នឹងប៉ាឡេស្ទីន និងភាពតានតឹងកើនឡើងជុំវិញ ទីតាំងពិសិដ្ឋក្នុងក្រុងយេរ៉ូសាឡឹម ។ ក្រសួងការបរទេសបានឲ្យដឹងថាលោក Blinken នឹងពិភាក្សាអំពី “អាទិភាពជាសកល និងក្នុងតំបន់” រួមទាំងសង្រ្គាម...
អង់ការ៉ា៖ តួកគី បានថ្កោលទោសការវាយឆ្មក់ របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៩នាក់នៅតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងអង់ការ៉ា “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការវាយឆ្មក់ដែលបាន ឆក់យកជីវិតជនស៊ីវិលនៅតំបន់ West Bank និង...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ប៉ាឡេស្ទីន នឹងបន្តចាត់វិធានការផ្លូវច្បាប់ ជាមួយនឹងភាពស្របច្បាប់របស់អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការរំលោភ របស់រដ្ឋាភិបាលអ៊ីស្រាអែល។ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa នៅក្រុងយេរូសាឡឹមខាងកើត “គឺជាការចាប់ផ្តើមនៃ ការអនុវត្តគោលនយោបាយថ្មី របស់រដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ...
យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្ត្រីសន្តិសុខ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសុក្រ នូវវិធានការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំង នឹងអាជ្ញាធរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ចំណាត់ការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណើ របស់អាជ្ញាធរប៉ាឡេស្ទីនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការផ្តល់យោបល់ លើការកាន់កាប់ទឹកដី របស់អ៊ីស្រាអែលនៅតំបន់ West Bank ។ ជាផ្នែកមួយនៃទណ្ឌកម្ម...