យេរ៉ូសាឡឹម ៖ ស្ត្រីជនជាតិអ៊ីស្រាអែល រាប់ពាន់នាក់ បានដើរតាមដងផ្លូវទូទាំង ប្រទេសកាលពីថ្ងៃពុធ ដោយជំរុញឱ្យរដ្ឋាភិបាល របស់ពួកគេចុះហត្ថលេខា លើកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។ នៅទីក្រុង Tel Aviv ក្រុមបាតុករស្លៀកពាក់ពណ៌ស បានបិទជាបណ្ដោះអាសន្ននូវផ្លូវធំរបស់អ៊ីស្រាអែល គឺផ្លូវ Ayalon Highway។ ពួកគេកាន់សញ្ញាក្រហមសរសេរថា “ឈប់បង្ហូរឈាមទៅ!” និង “ដោះស្រាយឥឡូវនេះ!”។...
បរទេស៖ Axios បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រី មិនបញ្ចេញឈ្មោះពីរនាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ នូវលក្ខណ្ឌក្នុងការផ្អាកការប្រយុទ្ធគ្នា រហូតដល់៦០ថ្ងៃ ដូច្នេះក្រុមចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ អាចត្រូវបានដោះលែងវិញពីក្រុមហាម៉ាស។ ក្រុមហាម៉ាស់បានចាប់ ជនជាតិអ៊ីស្រាអែលប្រហែល ២៤០នាក់ ក្នុងអំឡុងពេលការវាយឆ្មក់នៅថ្ងៃទី៧ ខែតុលា របស់ខ្លួនពីហ្គាហ្សា ខណៈពេលដែលមួយចំនួនត្រូវបាន ដោះលែងក្នុងអំឡុងពេល បទឈប់បាញ់សម្រាប់ការងារមនុស្សធម៌ រយៈពេលមួយសប្តាហ៍នៅចុងខែវិច្ឆិកា ប៉ុន្តែអ៊ីស្រាអែលប៉ាន់ប្រមាណថា...
ដាម៉ាស់ ៖ ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ដោយមីស៊ីល របស់អ៊ីស្រាអែល លើគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី បានកើនឡើងដល់ ១៣នាក់ នេះបើយោងតាមអ្នកឃ្លាំមើលសង្គ្រាម ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៣នាក់នោះ មានជនជាតិ អ៊ីរ៉ង់ ៥នាក់ ក្នុងនោះ ៣នាក់...
បរទេស ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារ ទៅលើអគារលំនៅដ្ឋានមួយ កន្លែងក្នុងរដ្ឋធានីស៊ីរី ហើយបានសម្លាប់មនុស្សជាច្រើននាក់។ ទីភ្នាក់ងារដដែលនេះ បានឲ្យដឹងទៀតថា៖ ការឈ្លានពានរបស់អ៊ីស្រាអែល បានកើតឡើងនៅក្នុងសង្កាត់ Mezzeh នៃភាគនិរតីនៃទីក្រុង Damascus កាលពីព្រឹកថ្ងៃសៅរ៍ ។ យោងតាម SANA...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកកំពុងខិតខំប្រឹងប្រែង គ្រប់បែបយ៉ាងដើម្បី “រារាំងប្រទេសអ៊ីរ៉ង់ ពីការឈានដល់គោលដៅ អាវុធនុយក្លេអ៊ែរ” ហើយថា អ៊ីស្រាអែលកំពុងធ្វើការវាយ ប្រហារដោយផ្ទាល់លើ សាធារណរដ្ឋអ៊ីស្លាមរួចហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សាអាចបន្តរយៈពេលមួយឆ្នាំទៀត និងអាចយូរជាងនេះនេះ បើយោងតាមការអះអាង ដោយនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃម្សិលមិញ។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ នៅទីស្នាក់ការកង កម្លាំងការពារ អ៊ីស្រាអែល (IDF) ក្នុងទីក្រុង...
បរទេស ៖ យោងតាមអត្ថបទ ដែលបានចេញផ្សាយនៅក្នុងកាសែត New York Times កាលពីថ្ងៃអង្គារម្សិលមិញ បានសរសេរថាកងកម្លាំង យោធាអ៊ីស្រាអែល បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំហំនិងគុណភាព នៃផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់ បានសាងសង់នៅក្រោមតំបន់ហ្គាហ្សា។ បណ្តាញផ្លូវរូងក្រោមដីត្រូវបានប៉ាន់ ប្រមាណពីដំបូងថារួមបញ្ចូលសរុប ប្រមាណជា៤០០ គីឡូម៉ែត្រ នៃផ្លូវក្រោមដី និងលេនដ្ឋានប៉ុន្តែក្រោយមក កងកម្លាំងការពារអ៊ីស្រាអែលIDF បានកែសម្រួលការប៉ាន់ស្មានទាំងនេះ...
បរទេស៖ អាជ្ញាធរតួកគីបានឃុំខ្លួន កីឡាករបាល់ទាត់អ៊ីស្រាអែល គឺលោក Sagiv Jehezkel របស់ក្លឹបបាល់ទាត់ Antalyaspor ដើម្បីសាកសួរ បន្ទាប់ពីលោក Sagiv Jehezkel បានបង្ហាញពីសាមគ្គីភាពជាមួយមនុស្ស ដែលចាប់ជាចំណាប់ខ្មាំង ដោយអង្គការសកម្មប្រយុទ្ធហាម៉ាស ក្នុងអំឡុងពេលការប្រកួតលីកកំពូល។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះថា ខ្លួនបានរុះរើក្របខ័ណ្ឌយោធា របស់ក្រុមហាម៉ាស នៅភាគខាងជើង ហ្គាហ្សាស្ទ្រីប នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅភាគខាងជើងនៃច្រូត ក្រុមហាម៉ាស មានកងពលតូចយោធាចំនួនពីរ...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់បេសកជន អាមេរិកកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្តេជ្ញាស្វែងរក ការផ្លាស់ប្តូរជាមូលដ្ឋាន ចំពោះស្ថានភាពសន្តិសុខ នៅព្រំដែនភាគខាងជើង របស់ខ្លួន ជាមួយប្រទេសលីបង់ ខណៈដែលគោលបំណង សំខាន់គឺការកាត់បន្ថយការ វាយប្រហារពីក្រុមសកម្ម ប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។ ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់បានកើនឡើង ចាប់តាំងពីការវាយលុកឆ្លងព្រំដែន...