តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានច្រានចោលការបញ្ជូនរបស់សហរដ្ឋអាមេរិក នូវប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីលផ្លោង (THAAD) ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាផ្នែកនៃ “សង្គ្រាមចិត្តសាស្ត្ររបស់សត្រូវ” ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់។ លោកបានលើកឡើងថា “ប្រព័ន្ធ THAAD...
ហ្គាហ្សា៖ ប្រធានាធិបតីប៉ាឡេស្ទីនបានថ្កោលទោស ចំពោះការឡោមព័ទ្ធដែល កំពុងបន្តរបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាភាគខាងជើង ដែលបានបន្តអស់រយៈពេល ១១ថ្ងៃជាប់ៗគ្នា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA អ្នកនាំពាក្យប្រធានាធិបតីលោក Nabil Abu Rudeineh បានហៅការឡោមព័ទ្ធរបស់អ៊ីស្រាអែល និងប្រតិបត្តិការយោធា ដែលកំពុងបន្តដែលបង្ខំឱ្យ ប្រជាជនជម្លៀសចេញពីផ្ទះរបស់ពួកគេថា “ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវផ្តន្ទាទោសតាមច្បាប់អន្តរជាតិ”។ លោកបានលើកឡើងថា “វាមិនអាចទទួលយកបានទេ...
ដាម៉ាស់៖ មន្ត្រីស៊ីរីបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ដ៏យូរនៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ ដោយបានព្រមានថា ទណ្ឌកម្មអន្តរជាតិលើប្រទេសស៊ីរី គួបផ្សំនឹងលំហូរជនភៀសខ្លួនពីប្រទេសលីបង់ នឹងធ្វើឱ្យបាត់បង់ធនធាន ដែលមានភាពតានតឹងរួចទៅហើយ របស់ប្រទេសស៊ីរី។ លោកបានលើកឡើងថា “យើងមិនដឹងថាស្ថានភាពនេះ អាចបន្តបានយូរប៉ុណ្ណានោះទេ ដូច្នេះហើយយើងស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីដកទណ្ឌកម្មលើប្រទេសស៊ីរី និងលុបចោលច្បាប់ Caesar ដូច្នេះយើងអាចទទួលបានជំនួយមនុស្សធម៌ ការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត”។ ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក Najib Mikati បានប៉ាន់ប្រមាណថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើកន្លែងរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់ បានបង្ខំមនុស្សប្រហែលមួយលាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងដែរថា វិសាលភាពនៃការភៀសខ្លួនលើកនេះគឺមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឡើយ។ គួរឲ្យដឹងដែរថាអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះអាវុធជាបន្តបន្ទាប់ ចាប់តាំងពីអតីតបានបើកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត យ៉ាងធ្ងន់ធ្ងរនៅដើមខែនេះ...
បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ Kata’ib Hezbollah បានគំរាមវាយប្រហារវត្តមាន របស់កងកម្លាំងអាមេរិក ប្រសិនបើអ៊ីស្រាអែល វាយលុកអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abu Ali al-Askar មេដឹកនាំសន្តិសុខនៃកងជីវពលស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដែនអាកាសអ៊ីរ៉ាក់ កំពុងឃើញសកម្មភាពដ៏ខ្លាំងក្លា ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្ហាញពីលទ្ធភាពនៃការឈ្លានពាន...
យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានវាយលុកការិយាល័យរបស់ទូរទស្សន៍កាតា Al Jazeera នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យដោយបញ្ជាឱ្យ បិទការិយាល័យផ្សាយតែម្ដង។ ទូរទស្សន៍ Al Jazeera បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “កងកម្លាំងអ៊ីស្រាអែលដែលកាន់កាំភ្លើង បានចូលទៅក្នុងការិយាល័យរបស់ទូរទស្សន៍ Al Jazeera...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ដោយការ វាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៧នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានរបស់សាលា Kafr Qasem ដែលបានជម្លៀសប្រជាជន នៅភាគខាងលិចទីក្រុងហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល...
រ៉ាម៉ាឡា៖ ការអនុម័តរបស់មហាសន្និបាត អង្គការសហប្រជាជាតិនៃដំណោះស្រាយ ដែលទាមទារឱ្យអ៊ីស្រាអែល បញ្ចប់ការកាន់កាប់របស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ បានទទួលការអបអរសាទរពីមជ្ឈិមបូព៌ា។ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានស្វាគមន៍ចំពោះការ អនុម័តសេចក្តីសម្រេចនេះ ដោយនិយាយថា ការអនុម័តនៃដំណោះស្រាយ ដោយសំឡេងភាគច្រើនឆ្លុះបញ្ចាំង ពីមូលមតិអន្តរជាតិលើបុព្វហេតុប៉ាឡេស្ទីន និងជាជ័យជំនះ សម្រាប់សិទ្ធិសម្រេចដោយខ្លួនឯង និងរដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណោះស្រាយ លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានជាប់គាំងលើការ ពិភាក្សាសំខាន់ៗ ស្តីពីថវិកាឆ្នាំ២០២៥ របស់ប្រទេសនេះ ចំពេលមានសង្រ្គាម ដែលកំពុងបន្ត នៅតំបន់ហ្គាហ្សា និងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡា។ យោងតាមគេហទំព័រដែលដកស្រង់ សម្តីមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ជាទូទៅ ការរៀបចំថវិកាគឺកំពុងដំណើរ ការយ៉ាងល្អនៅក្នុងអំឡុងពេលនៃឆ្នាំនេះ...
បរទេស៖ ការពង្រឹងកម្លាំងថ្មីរបស់សហរដ្ឋអាមេរិក បានមកដល់តំបន់មជ្ឈិមបូព៌ាហើយ នៅទីតាំងដើម្បីជួយការពារអ៊ីស្រាអែល ប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពល ពីសំណាក់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅក្នុងតំបន់ បាននិយាយថា យន្តហោះចម្បាំង F-22 Raptors បានមកដល់ថ្ងៃព្រហស្បតិ៍។ បញ្ជាការនេះក៏បានបង្ហោះរូបថតយន្តហោះចម្បាំង...