បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនិងអាមេរិកបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ លើភាពជាដៃគូថ្មីទៅលើវិស័យធ្វើទំនើប កម្មបច្ចេកវិទ្យាដែលរួមមានទាំង ការត្រៀមខ្លួនសម្រាប់វិរុសរាតត្បាត និងបច្ចេកវិទ្យាឆ្លាតវ៉ៃនិងបញ្ហាប ម្រែបម្រួលអាកាសធាតុផងដែរ។ ប៉ុន្មានម៉ោងមុនការមកដល់ប្រទេសលោកប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នោះលោកនាយករដ្ឋមន្ត្រី Yair Lapd បានប្រកាសប្រាប់រួចទៅហើយ អំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចប្រជុំជាមួយនឹងលោក Biden ដែលនឹងអាចនាំឲ្យទំនាក់ទំនងរវាងប្រទេស ទាំងពីរឡើងដល់មួយកម្រិតថែមទៀត។ គួរឲ្យដឹងដែរថាភាពជាដៃគូនឹងផ្តោតលើការត្រៀមខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid និងប្រធាននាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ជាក់ពីបំណង ចង់បង្កើនទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងវិញ រវាងប្រទេសទាំងពីរ។ ប្រភពដដែលបានបន្តទៀតថា មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា ទំនាក់ទនងរវាងតួគីនិងអ៊ីស្រាអ៊ែល ពិតជាមានសារៈសំខាន់ សម្រាប់វិស័យសន្តិសុខសេដ្ឋកិច្ច ព្រមទាំងស្ថេរភាព...
បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីការិយាល័យ របស់លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានអះអាងថា លោករដ្ឋមន្ត្រីនឹងត្រូវធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសតួកគី ក្នុងសប្តាហ៍នេះបន្ទាប់ពីធ្លាប់មានការប៉ះពាល់ដោយពាក្យ សំដីគ្នាជាច្រើន ខែចុងក្រោយនេះ ចំពោះមុខបញ្ហាទំនាក់ទំនងទ្វេភាគី។ មន្ត្រីដដែលនេះ ក៏បានបញ្ជាក់ដែរថាដំណើរទស្សនកិច្ចលើកនេះ ក៏នឹងធ្វើឡើងនៅចំពេលដែល មានការព្រួយបារម្ភជា ច្រើនដែរថាពលរដ្ឋអ៊ីស្រាអ៊ែល កំពុងរងការគម្រាមកំហែងពីការវាយប្រហារដោយ ភ្នាក់ងារសំងាត់របស់អ៊ីរ៉ង់នៅតាមបណ្តា ប្រទេសជាសមាជិករបស់អង្គការណាតូ។ លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល Yair...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ ដែលតែងតែរៀបចំការ វាយប្រហារមកលើ ប្រទេសអ៊ីស្រាអ៊ែល តាមរយៈភ្នាក់ងារភេវរកម្មនោះ នឹងលែងរួចខ្លួនដូចពីមុនទៀតឡើយ។ លោក Bennett បានបញ្ជាក់បែបនេះថា៖ ជាច្រើនទសវត្សមកហើយអ៊ីរ៉ង់ តែងតែបានអនុវត្តប្រព័ន្ធការងារ ដដែលជាការវាយប្រហារមកលើប្រទេសអ៊ីស្រាអ៊ែល តាមរយៈក្រុមដៃទី៣ដែលជាអង្គការ ភេវរកម្មហើយ មេដឹកនាំអ៊ីរ៉ង់ ពិតជារីករាយយ៉ាងខ្លាំងចំពោះវិធីសាស្ត្រមួយនេះ...
បរទេស ៖ យោងតាមការប្រកាស អះអាងដោយក្រសួងការពារជាតិ នៃប្រទេសស៊ីរី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា គ្រាប់មីស៊ីលរបស់អ៊ីស្រាអ៊ែល ជាច្រើនគ្រាប់បានធ្វើឲ្យ ស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់ នៅឯអាកាសយានដ្ឋានទីក្រុង ដាម៉ាសប្រទេសស៊ីរី។ ដោយឡែកការ ចេញផ្សាយ របស់កាសែតរបស់អ៊ីស្រាអ៊ែល បានឆ្លើយតបថា ការវាយប្រហារដោយមីស៊ីលលើកនេះ មានគោលបំណងសំដៅទៅលើក្រុម សកម្មប្រយុទ្ធ របស់ស៊ីរី និងអ៊ីរ៉ង់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន SANA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាអ៊ីស្រាអ៊ែលបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុង Masyaf ប្រទេសស៊ីរីនិងបានសម្លាប់មនុស្ស ៥នាក់និង ៧នាក់ទៀតរងរបួស។ វិដេអូត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមបានបង្ហាញថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់ទំលាក់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអ៊ែលដែរតែមិនអាចទប់ជាប់ ហើយរបាយការណ៍ជាច្រើន បានអះអាងថា អ៊ីស្រាអ៊ែល បានសំដៅលើទីតាំងរោងចក្រផលិតមីស៊ីល របស់ស៊ីរីប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការអះអាង ដោយភាគីណានៅឡើយ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មនុស្ស៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍មួយ ដែលប៉ូលីសបានអះអាងថា ជាសកម្មភាពភេវរកម្ម នៅក្នុងទីក្រុងភាគកណ្តាល នៃប្រទេសអ៊ីស្រាអ៊ែល Elad។ សារព័ត៌មានជាច្រើនរបស់ អ៊ីស្រាអ៊ែលបានរាយការណ៍ថា ក្រុមជនសង្ស័យ ២នាក់ ដែលជាអ្នកធ្វើសកម្មភាពវាយប្រហារ លើកនេះដោយក្នុងនោះពួកគេ បានធ្វើការប្រើប្រាស់ទាំងអាវុធ និងពូថៅសំដៅលើក្រុម អ្នកធ្វើដំណើរឆ្លងកាត់សួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការសុំទោសតាម ការទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Naftali Bennett ជុំវិញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសរុស្សីថ្មីៗនេះ។ កាលពីចុងសប្តាហ៍កន្លងមក លោករដ្ឋមន្ត្រីការបរទេសរុស្សី Lavrov បានធ្វើការលើកឡើងមួយដែលបង្កឲ្យ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ចំពោះពលរដ្ឋអ៊ីស្រាអ៊ែល ដែលលោកបាននិយាយថាមេដឹកនាំ Adolf...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានធ្វើការលើកឡើង និងព្រមានថាប្រទេសរបស់លោក នឹងអាចចាប់ផ្តើមងាកទៅមើល និងរៀនសូត្រពីរបៀបនៃប្រទេសអ៊ីស្រាអ៊ែល បានអនុវត្តកន្លងមកក្នុងការរៀបចំ បញ្ហាសន្តិសុខជាតិ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកប្រធានាធិបតីបានបញ្ជាក់ថា បញ្ហាសន្តិសុខនឹងក្លាយទៅជាគោលដៅ អទិភាពចាំបាច់បំផុតទីមួយ សម្រាប់អ៊ុយក្រែនក្នុងពេលវេលា ខាងមុខហើយព្រមទាំង អាចនឹងធ្វើឡើងកាន់តែជ្រៅជាងនេះ ដល់កម្រិតដែលអាចមានវត្តមានយោធា នៅគ្រប់ផ្លូវទាំងអស់ផងដែរ។ លោកប្រធានាធិបតី បានថ្លែងបែបនេះថា អ៊ុយក្រែននឹងមិនអាចក្លាយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋរបស់អ៊ីស្រាអ៊ែល IAI នឹងធ្វើការប្រគល់ប្រព័ន្ធ ការពារដែនអាកាស និងមីស៊ីលបច្ចេកវិទ្យាចុងក្រោយមួយ ទៅឲ្យប្រទេសម៉ារ៉ុកក្រោយ កិច្ចព្រមព្រៀងដែលមានតម្លៃ ប្រមាណជាជាង ៦០០លានដុល្លាររួចមក។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក របស់អ៊ីស្រាអ៊ែលផងដែរ បានឲ្យទៀតថា ប្រព័ន្ធការពារដែនអាកាស ដែលហៅឈ្មោះថា Barak MX គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយ...