ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារ តាមអាកាស លើប្រទេសស៊ីរីស្លាប់ ៥នាក់ របួស៧នាក់

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន SANA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាអ៊ីស្រាអ៊ែលបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុង Masyaf ប្រទេសស៊ីរី
និងបានសម្លាប់មនុស្ស ៥នាក់និង ៧នាក់ទៀតរងរបួស។

វិដេអូត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមបានបង្ហាញថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់ទំលាក់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអ៊ែលដែរតែមិនអាចទប់ជាប់ ហើយរបាយការណ៍ជាច្រើន បានអះអាងថា អ៊ីស្រាអ៊ែល បានសំដៅលើទីតាំងរោងចក្រផលិតមីស៊ីល របស់ស៊ីរីប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការអះអាង ដោយភាគីណានៅឡើយ។

គួរឲ្យដឹងដែរថា នៅថ្ងៃសុក្រជាមួយគ្នាម្សិលមិញនេះ ដែរគ្រាប់រ៉ូកែតមួយគ្រាប់បានបាញ់ ចេញសំដៅរថយន្តយោធាមួយគ្រឿងនិងបានសម្លាប់យោធាដល់ទៅ ១០នាក់ និងរបួស៩នាក់ផងដែរ នៅក្នុងតំបន់ Anjara ក្បែរទីក្រុង
Aleppo របស់ប្រទេសស៊ីរីដែលវាគឺជា ស្នាដៃរបស់ក្រុមភេវរកម្ម Ahrar al Sham ៕

ប្រែសម្រួល៖ ស៊ុន លី

To Top