បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានចេញមក ធ្វើការបដិសេធនូវការចោទប្រកាន់របស់អាមេរិក ដែលថារដ្ឋាភិបាលទីក្រុងតេហរ៉ង់ គឺជាអ្នកជួយបញ្ជូនវត្ថុធាតុដើម និងការងារមួយចំនួនទៀតជួយដល់រុស្សី ក្នុងការកសាងរោងចក្រផលិត ដ្រូនប្រយុទ្ធនៅក្នុងប្រទេសរុស្សី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ក៏ជាការឆ្លើយតបទៅនឹងការអះអាង ដោយសេតវិមានអាមេរិកកន្លងមកដែរថា រដ្ឋាភិបាលតេហរ៉ង់បានផ្គត់ផ្គង់ យន្តហោះដ្រូនរាប់រយគ្រឿងរួចមកហើយ ទៅឲ្យប្រទេសរុស្សីដើម្បីប្រតិបត្តិការ ក្នុងប្រទេសអ៊ុយក្រែន។ លោក Kanaani បានបញ្ជាក់ទៀតថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky កាលពីចុងសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការអះអាងជាផ្លូវការហើយថា ប្រទេសអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារទៅលើប្រទេសរុស្សីវិញ ដើម្បីដណ្តើមយកទីតាំងមួយចំនួន ដែលជាទឹកដីរបស់ខ្លួនត្រឡប់មកវិញ។ យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាប្រតិបត្តិការលើកនេះ នឹងអាចក្លាយទៅជាចំណុចផ្លាស់ប្តូរសង្គ្រាម ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីខែកុម្ភៈឆ្នាំទៅនោះ។ លោក Zelensky បានថ្លែងបែបនេះថា ក្នុងពេលដែលកំពុងមានវត្តមាន...
បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធារបស់ខ្លួនបានដណ្តើម កាន់កាប់មកវិញនូវភូមិចំនួន ៣កន្លែង ពីកងកម្លាំងយោធារុស្សីដែល ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ យោងតាមការចេញផ្សាយរបស់កាសែត kyodo News បានឲ្យដឹងថាលទ្ធផល ដែលបានមកពីអ្វីដែលអ៊ុយក្រែន បានហៅថាជាប្រតិបត្តិការវាយលុកលើ ប្រទេសរុស្សីជាលើកដំបូងវិញ កាលពីសប្តាហ៍កន្លងទៅ។ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបង្ហោះទាំងវិដេអូ ដែលអាចបង្ហាញឲ្យឃើញពី សកម្មភាពយោធារបស់ខ្លួន កំពុងបញ្ឈរទង់ជាតិអ៊ុយក្រែន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការបាញ់ផ្លោងកម្មករសង្គ្រោះបន្ទាន់អ៊ុយក្រែន ដែលកំពុងព្យាយាមជួយសង្គ្រោះប្រជាជនពីទឹកជំនន់ ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka ។ ថ្លែងនៅក្នុងសុន្ទរកថានាពេលរាត្រីរបស់លោកកាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានលើកឡើងថា មនុស្សជាង ២០០០នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះពីទឹកជំនន់នៅក្នុងតំបន់ Kherson និង Mykolaiv ដែលលោកបានលើកឡើងថា ផ្ទុយស្រឡះជាមួយនឹងតំបន់កាន់កាប់ដោយរុស្ស៊ី ដែលលោកបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងម៉ូស្គូថា...
បរទេស៖ បុគ្គលិកទូទៅរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងកើតឡើងនៅភាគខាងកើតអ៊ុយក្រែនជុំវិញតំបន់ Bakhmut និង តំបន់ Maryinka ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានវាយលុកបណ្តេញកងទ័ពរបស់រុស្ស៊ី។ សម្រាប់កងកម្លាំងរុស្ស៊ីវិញ បាននិយាយថា «បន្តរងការខាតបង់យ៉ាងខ្លាំងដែលពួកគេកំពុងព្យាយាមលាក់បាំង»។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសចំនួន ៦៦ និងបានបើកការវាយប្រហារចំនួន ៣៩...
បរទេស៖ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានថ្លែងជូនដំណឹងមេដឹកនាំចិនលោក Xi Jinping អំពីដំណើរទស្សនកិច្ចដែលត្រៀមនឹងបំពេញទៅកាន់ ប្រទេសរុស្សីនិងអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាព ក្នុងជម្លោះ។ យោងតាមការចេញផ្សាយរបស់ VOA បានឲ្យដឹងថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាម ទូរស័ព្ទកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះហើយមេដឹកនាំអាហ្វ្រិក បានជម្រាបជូនមេដឹកនាំចិន អំពីផែនការសន្តិភាពដែលបានបង្កើត ឡើងដោយក្រុមប្រទេសអាហ្វ្រិកផង។ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា៖លោកប្រធានាធិបតី Xi បានលើកឡើងអំពីគំនិតផ្តួចផ្តើមដោយមេដឹកនាំប្រទេស ក្នុងតំបន់អាហ្វ្រិកនិងបានទទួលស្គាល់ថាជម្លោះនៅអ៊ុយក្រែន...
បរទេស៖សមាជិកនៃបេសកកម្មគំនិតផ្តួចផ្តើមដើម្បីសន្តិភាពនៅអ៊ុយក្រែន នៃបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៧រូបនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីបង្ហាញគម្រោងផែនទីបង្ហាញផ្លូវ ទៅកាន់មេដឹកនាំជម្លោះទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសមាជិកមេដឹកនាំអាហ្វ្រិកទាំង៧រូប នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី១៦ខែមិថុនា ហើយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងបន្ទាប់មកជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃបន្ទាប់។ មេដឹកនាំអាហ្វ្រិកទាំង៧ ដែលត្រូវបានគេស្គាល់ថាមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូម៉ូរូសប្រទេសកុងហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសសេនេហ្គាល់និងប្រទេសអេហ្ស៊ីបផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកទាំង៧...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា បុរសម្នាក់ដែលមានឈ្មោះថា George បាននិយាយថា “តំបន់ Tisa គឺវារាក់ជាងអ្វី ដែលខ្ញុំរំពឹងទុកទៅទៀត ហេតុដូច្នេះ ខ្ញុំមិនចាំបាច់ហែលទឹកអីនោះទេ ខ្ញុំគ្រាន់តែដើរឆ្លងកាត់ទន្លេ អាចបានស្រួល” ។ នៅគ្រាដែលរូបគាត់បានទៅ ដល់ច្រាំងទន្លេនៃប្រទេសរ៉ូម៉ានី ហើយអ្នកដើរល្បាតអ៊ុយក្រែន បានប្រទះឃើញរូបគាត់នៅទីនោះ...
បរទេស៖ អគារផ្ទះល្វែងចាស់មួយកន្លែងនៅក្នុងតំបន់ Kherson របស់លោកស្រី Lilya Pshenichnaya មិនត្រូវបានជន់ លិចនោះទេ ដោយសារតែវាឈរខ្ពស់ នៅពីលើច្រាំងខាងស្តាំនៃទន្លេ Dnipro នៅក្នុងមជ្ឈមណ្ឌលរដ្ឋបាល នៃតំបន់ភាគខាងត្បូង អ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីប៉ុន្មានថ្ងៃ បន្ទាប់ពីសង្រ្គាម បានចាប់ផ្តើមជាងមួយឆ្នាំមុន។ កងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីទីក្រុង ក្នុងខែវិច្ឆិកា ប៉ុន្តែនៅតែគ្រប់គ្រងផ្នែកខាងក្រោម និងច្រាំងទន្លេខាងឆ្វេង ដែលត្រូវបានជន់លិច...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើការសងសឹកនិងប្រឆាំង ដាច់ខាតនៃការប៉ុនប៉ង់ទាំងឡាយក្នុង ការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ Zaporozhye ពីសំណាក់កងកម្លាំងអ៊ុយក្រែន។ លោកស្រីបានបន្តទៀតថា៖រុស្ស៊ីនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហារណាមួយរបស់អ៊ុយក្រែន មកលើរោងចក្រនុយក្លេអ៊ែរដែលធំ បំផុតជាងគេនៅអឺរ៉ុបមួយនេះ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញផ្គត់ផ្គង់ថាមពលរបស់ស្ថានីយ៍ និងព្រមតាំងទីតាំង នានាក្នុងទីក្រុង Energodar ផង។ នៅមុននេះបន្តិច ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin...