បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីក្រុងមូស្គូ នឹងពិចារណារាល់ការ វាយប្រហារដោយទីក្រុងគៀវ លើគោលដៅ របស់រុស្ស៊ី ដោយប្រើមីស៊ីល Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ ដែលជាការចូលរួម ដោយផ្ទាល់ ពីទីក្រុងប៊ែរឡាំង ក្នុងជម្លោះអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Maria Zakharova បានព្រមាន។ ការអត្ថាធិប្បាយ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារចំនួន៥ដង ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ របាយការណ៍ដដែល ដោយក្រសួងក៏បាននិយាយដែរថា ការវាយប្រហារនេះគឺជាការរំលោភ ចុងក្រោយដោយទីក្រុងគៀវ នៃបទឈប់បាញ់ដែល សម្របសម្រួលដោយ សហរដ្ឋអាមេរិកនាពេលកន្លងមក។ ឧប្បត្តិហេតុដែលបានរាយបញ្ជីរួមមានការ បាញ់ផ្លោងប្រឆាំងនឹងបណ្តាញអគ្គិសនីរបស់រុស្ស៊ី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជេរប្រមាថលោក Kirill Dmitriev ដែលត្រូវស្គាល់ថា ជំនួយការ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយហៅអ្នកចរចារូបនេះថា គឺជាជនជាតិដែលកើតនៅទីក្រុងទឹកដី អ៊ុយក្រែនប៉ុន្តែស្ថិតនៅក្នុងក្រុមបំបែកខ្លួន ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកជាច្រើនដងពេញមួយយប់ ដោយផ្តោតលើស្ថានីយ៍បូមឧស្ម័នរបស់រុស្ស៊ីដែលផ្គត់ផ្គង់ប្រេងទៅកាន់អឺរ៉ុបភាគខាងត្បូងតាមរយៈបំពង់បង្ហូរប្រេង TurkStream ។ ក្រសួងការពារជាតិក៏បានចោទប្រកាន់ដែរថាទីក្រុងកៀវបានបន្តរំលោភលើបទឈប់បាញ់ថាមពលដែលបានព្រមព្រៀងដោយរុស្ស៊ី អាមេរិក និងអ៊ុយក្រែនកាលពីខែមុន។ កាលពីថ្ងៃពុធ យោធារុស្ស៊ីបានប្រកាសថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៨ គ្រឿង ដែលសំដៅលើរោងចក្រថាមពលនៅជិតទីក្រុង Korenovsk ក្នុងតំបន់ Krasnodar ភាគខាងត្បូង។ ...
ប៉េកាំង ៖ ជម្លោះដ៏អូសបន្លាយ ក្នុងប្រទេសអ៊ុយក្រែន បានក្លាយទៅជាផលចំណេញដ៏ច្រើន សម្រាប់ម៉ាស៊ីនសង្រ្គាមរបស់ទីក្រុងវ៉ាស៊ីនតោន ដោយមានក្រុមហ៊ុន លក់អាវុធ របស់សហរដ្ឋអាមេរិក អ្នកហិរញ្ញវត្ថុ Wall Street និងក្រុមហ៊ុនធនធានយក្សនានា បានបោះទុនដោយមិន ខ្មាស់អៀនលើការបង្ហូរឈាម។ ហេតុផលសំខាន់មួយ សម្រាប់វិបត្តិដែលមិនអាចដោះស្រាយបាន គឺការកេងប្រវ័ញ្ចបីយ៉ាងដំណើរការក្នុងដំណាក់កាលបិទទ្វារ៖ សម្ព័ន្ធភាពដែលសាជីវកម្ម សព្វាវុធប្រារព្ធពិធី លើកិច្ចសន្យា សង្គ្រាមមិនចេះចប់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ពីប្រតិបត្តិករផ្កាយរណបបារាំង-អង់គ្លេស Eutelsat ថាអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវបានបង្ហាញបំណងចង់ជំនួស Starlink របស់ Elon Musk នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគ្មានអ្នកផ្តល់សេវាក្នុងស្រុកអាចជំនួសកន្លែងនេះនៅឡើយទេ។ ទីក្រុងប្រ៊ូសែលមានការព្រួយបារម្ភថា មហាសេដ្ឋីបច្ចេកវិទ្យាអាចនឹងធ្វើការសម្រេចចិត្តណាមួយក្នុងការបិទសេវាកម្ម និងរំខានដល់ទំនាក់ទំនងយោធាអ៊ុយក្រែន។ លោកMusk ដែលគ្រប់គ្នាស្គាល់ថាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក Donald Trump និងជានាយកប្រតិបត្តិនៃ SpaceX ដែលប្រតិបត្តិការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Financial Times បានរាយការណ៍ដោយដកស្រង់សម្តី រដ្ឋមន្ត្រីការពារជាតិនៃប្រទេសនានាថា បណ្តាប្រទេសបាល់ទិកឬ Balticsជឿថាបទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន នឹងបង្កើនការគំរាមកំហែងផ្នែកសន្តិសុខ ដល់ប្រទេសពួកគេទៅវិញ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការផ្អាករយៈពេល៣០ថ្ងៃ លើការវាយប្រហារប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធថាមពលដោយទីក្រុងមូស្គូ និងទីក្រុងគៀវត្រូវបានព្រមព្រៀងគ្នា ខណៈដែលមានការជំរុញឆ្ពោះទៅ រកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក ដំណោះស្រាយការទូតចំពោះជម្លោះ។ កាសែត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែនបានរំលោភលើ ការផ្អាកការសម្របសម្រួលដោយសហរដ្ឋអាមេរិក លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសរុស្ស៊ីចំនួនបីដងក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងចុងក្រោយ។ ហេតុការណ៍ទាំងនោះរួមមាន ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ Bryansk ដែលបានបិទបណ្តាលឲ្យមានបណ្តាញអគ្គិសនី ការវាយប្រហារដោយកាំភ្លើងធំលើស្ថានីយបំលែងបំរែបំរួលនៅក្នុង ផ្នែកដូចគ្នានៃប្រទេសរុស្ស៊ី ក៏ដូចជាអ្វីដែលយោធាជឿថា ជាការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក kamikaze សំដៅលើកន្លែងផ្ទុកឧស្ម័នធម្មជាតិក្រោមដីនៅគ្រីមៀ។ កាលពីថ្ងៃទី១៨ មីនា...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅតែបន្តកំណត់គោលដៅ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ទោះបីជាមានការអះអាង ដោយលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនថា លោកទទួលយកកិច្ចព្រមព្រៀង រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ការវាយប្រហារបែបនេះក៏ដោយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងផ្តល់ជំនួយបន្ថែមចំនួន ២ពាន់លានអឺរ៉ូឬ ២,២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Macron បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសបារាំងចំពោះសន្តិភាពយូរអង្វែង។ លោកZelensky បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស...