គៀវ៖ អ៊ុយក្រែន បានចេញការព្រមានអំពីសកម្មភាព មិនប្រក្រតីរបស់រុស្ស៊ីនៅសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ថ្លែងក្នុងអំឡុងការផ្សាយជាតិនៅថ្ងៃព្រហស្បតិ៍ នេះអ្នកនាំពាក្យទីបញ្ជាការភាគខាងត្បូង របស់អ៊ុយក្រែនលោក Natalia Humeniuk បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយនាវាចំនួន ២០គ្រឿង រួមទាំងនាវាផ្ទុកមីស៊ីល និងកងនាវាជំនួយមួយចំនួនធំនៅក្នុងសមុទ្រខ្មៅ។ សារព័ត៌មាន Kyiv Independent បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី...
គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាល បានរាយការណ៍ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក កំពុងស្វែងរកការធ្វើ សមាហរណកម្មស៊ីជម្រៅ ទៅក្នុងទីផ្សារថាមពលអឺរ៉ុប។ លោក Shmyhal បានឲ្យដឹងក្នុងអំឡុង កិច្ចប្រជុំជាមួយគណៈប្រតិភូ មកពីលេខាធិការដ្ឋានសហគមន៍ថាមពល ដែលដឹកនាំដោយនាយក Artur Lorkowski ថា “យើងប្តេជ្ញាក្នុងការពន្លឿន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកាណាដា បានធ្វើការប្រកាសជាផ្លូវការបន្ថែមហើយថា នឹងធ្វើការផ្គត់ផ្គង់ជំនួយជាយោធាជាច្រើនទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា ប្រទេសកាណាដានឹង ធ្វើការផ្គត់ផ្កង់គ្រាប់កាំភ្លើងទំហំ ១៥៥មីលីម៉ែត្រ ប្រមាណជា៨០០០គ្រាប់ និងក៏ដូចជាមីស៊ីលការពារដែនអាកាស ១២គ្រាប់ ពីស្តុកនៃកងកម្លាំងទ័ពអាកាសកាណាដា ព្រមទាំងអាវុធយុទ្ធភណ្ឌ ជាច្រើនផ្សេងទៀត។ ក្នងនោះផងដែរកាណាដា ក៏នឹងធ្វើការផ្គត់ផ្គង់គ្រាប់កាំភ្លើង សម្រាប់រថក្រោះទំហំ ១០៥មីលីម៉ែត្រ ចំនួនប្រមាណជា១៨០០គ្រាប់ផ្សេងទៀត...
បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព...
បរទេស៖ អភិបាលក្រុង Florida និងជាសមាជិកបក្សដ៏សំខាន់ម្នាក់របស់គណបក្សសាធារណៈ កាលពីថ្ងៃម្សិលមិញនេះ បានសំដែងនូវជំហដែលផ្ទុយស្រឡះ ពីមេដឹកនាំគណបក្សរបស់ខ្លួនចំពោះជម្លោះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែន។ លោកអភិបាល Ron Desantis បានសរសេរថាឆ្លើយតបទៅ នឹងសំណួរដែលត្រូវបានសាកសួរដោយ Fox News កាលពីថ្មីៗនេះថា ការកើនឡើងនៃការពាក់ព័ន្ធដោយរបស់អាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៃយោធារវាង អ៊ុយក្រែននិងរុស្សី គឺមិនមែនជាកិច្ចការងារអទិភាពឡើយរបស់អាមេរិក។ លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សី បានបង្ហាញជំហមិន ប្រឆាំងទៅនឹងការបន្ត កិច្ចព្រមព្រៀងនៃផលិតផលជាគ្រាប់ធម្មជាតិជាមួយនឹងអ៊ុយក្រែនឡើយដែលកិច្ចព្រមព្រៀងនេះធ្លាប់បានបែកបាក់កាលពីខែសីហាកន្លងមកម្ល៉េះ។ ការអះអាងដែលត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Vershinin កាលពីថ្ងៃ ចន្ទម្សិលមិញនេះ នៅក្រោយកិច្ចពិភាក្សាគ្នាមួយដែលធ្វើឡើងនៅក្នុងទីក្រុង Geneva ជាមួយនឹងក្រុមតំណាងមកពីអង្គការ សហប្រជាជាតិជាច្រើនរូប។ លោកបន្តថាកិច្ចព្រមព្រៀងសម្រាប់គ្រាប់ធញ្ញជាតិឬ Grain deal ត្រូវបានរៀបចំឡើងដើម្បីជួយសម្រួល ដល់ការនាំ ចេញគ្រឿង...
គៀវ៖ មន្ត្រីសន្តិសុខអ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីកំពុងអស់ស្តុកអាវុធ ដែលមានអាយុកាលរាប់ទសវត្សរ៍ ខណៈដែល ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន នៅតែបន្តនៅទ្រឹង។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់គាត់នៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើទោះបីជាដំបូងឡើយ វិមានក្រឹមឡាំង មានបំណងចង់ទទួលបានជ័យជម្នះ ផ្នែកយោធាយ៉ាងឆាប់រហ័ស ប៉ុន្តែអ៊ុយក្រែនបានឆ្លើយតបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការពារជាតិខ្លាំងជាងការរំពឹងទុក គាំទ្រដោយជំនួយយោធារបស់លោកខាងលិច...
គៀវ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី អង្គភាពវាយប្រហារតាមអាកាសរបស់រុស្សី បានទទួលការ គ្រប់គ្រងលើ “ទីតាំងមាន គុណសម្បត្តិ” នៅក្នុងផ្នែកនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានៃទីក្រុង Bakhmut នៃតំបន់ដុនបាស។ យោងតាមមន្ត្រីដែលគាំទ្រដោយវិមានក្រឹមឡាំងនៅក្នុងតំបន់ Luhansk បានឱ្យដឹងថា កងកម្លាំងវាយលុករបស់ទីក្រុងមូស្គូ បានបង្កើត “ក្បាលស្ពានល្អ” ឬទីតាំងដ៏រឹងមាំមួយនៅក្នុងទឹកដីសត្រូវ ដើម្បីឈានទៅមុខឆ្លងកាត់ទីក្រុង ដែលកងកម្លាំង អ៊ុយក្រែន នៅតែការពារ។ អតីតមេបញ្ជាការ...
គៀវ៖ រថពាសដែក និងអាវុធជាច្រើនគ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពរុស្ស៊ី ត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ នេះបើយោងតាមតួលេខថ្មី ដែលបានរាយការណ៍ ដោយក្រសួងការពារជាតិអ៊ុយក្រែន។ នៅលើបណ្ដាញ Twitter ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់យានជំនិះចំនួន ២៣គ្រឿង រួមទាំងរថក្រោះចំនួន ៧គ្រឿង រថពាសដែកចំនួន ៦គ្រឿង យន្តហោះចម្បាំងចំនួន ឆគ្រឿង រថយន្តចំនួន ៦គ្រឿង...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Yuriy Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ក្រុងគៀវ និងដៃគូរបស់ខ្លួនមាន បំណងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឆ្នាំនេះ។ លោក Sak ត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹង នៅក្នុងវេទិកាអ៊ុយក្រែន-បារាំងថា “កិច្ចការរួមរបស់យើង គឺត្រូវធានាថាសង្គ្រាមនេះនឹងបញ្ចប់នៅលើទឹកដីអ៊ុយក្រែនក្នុងឆ្នាំនេះ។ លោកបានជំរុញដៃគូអ៊ុយក្រែន ឱ្យជឿជាក់ថាអ៊ុយក្រែន អាចនិងមានទីតាំង...