គៀវ៖ ហ៊ុំព័ទ្ធដោយខ្សែផ្លូវរថភ្លើងចាស់ច្រេះ និងរោងចក្រគីមី ដែលបូមចេញនូវចំហាយទឹក បរិវេណឧស្សាហកម្មនៅ ជាយក្រុង Midwestern នេះអាចហាក់ដូចជាមិនមែនជាកន្លែងនៃការទាក់ទាញយុទ្ធសាស្ត្រភូមិសាស្ត្រ ឬការច្នៃប្រឌិតយោធាដ៏ទំនើបនោះទេ។ ប៉ុន្តែអ្វីដែលកំពុងកើតឡើងនៅក្នុង Joint Systems Manufacturing Centre ក្នុងទីក្រុង Lima រដ្ឋ Ohio អាចដើរតួនាទី យ៉ាង សំខាន់នៅផ្នែកម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក ជាកន្លែងដែល អ៊ុយក្រែន នៅតែជាប់គាំងនៅក្នុងសមរភូមិ ដ៏ព្រៃផ្សៃ...
គៀវ៖ អ្នកនយោបាយជាន់ខ្ពស់ មួយរូបបានឲ្យដឹងថា ប្រធានផ្នែកចារកម្មយោធារបស់អ៊ុយក្រែន លោក Kyrylo Budanov ត្រូវបានកំណត់ឱ្យជំនួសលោក Oleksiy Reznikov ជារដ្ឋមន្ត្រីក្រសួងការពារជាតិ មុនពេលការវាយលុករបស់រុស្ស៊ី ដែលរំពឹងទុក និងបន្ទាប់ពីរឿងអាស្រូវពុករលួយ។ លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា ល្ងាចរបស់លោកថា “យើងកំពុងរៀបចំការសម្រេចចិត្ត និងការចរចា ដែលគួរតែពង្រឹងទាហានរបស់យើង...
គៀវ៖ រដ្ឋមន្ត្រីការពារជាតិបានឲ្យដឹងថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នឹងយល់ព្រមផ្តល់យន្តហោះចម្បាំង ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ទោះបីជាមានការអត្ថាធិប្បាយថ្មីៗ ដោយមេដឹកនាំលោកខាងលិចថា យន្តហោះចម្បាំងនឹងមិនមាន នាពេលខាងមុខក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ក៏បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបើកការវាយលុកដ៏ធំមួយ នៅក្នុងសប្តាហ៍ខាងមុខ ប៉ុន្តែអ៊ុយក្រែនមានទាហាន និងធនធាន ដើម្បីទប់ទល់ការវាយប្រហារបែបនេះ។ លោកបានលើកឡើងថា ទោះបីជារថក្រោះ និងប្រព័ន្ធសព្វាវុធផ្សេងទៀតមក...
បរទេស៖អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាង ថាកិច្ចចរចាសន្តិភាព ដែលទំនងនឹងអាចបានកើតឡើងរវាងប្រទេសរុស្សី និងអ៊ុយក្រែន នោះត្រូវធ្វើឡើងតាំងតែពីជម្លោះ គ្នាបានកើតឡើងដំបូងភ្លាមៗមកម្ល៉េះ។ លោកអតីតមេដឹកនាំរូបនេះក៏បានបន្តទៀតដែរថា៖ ទោះបីជាយ៉ាងណាក្តីក្រុម អ្នកគាំទ្រលោកខាងលិចដែលស្ថិតនៅក្នុង ជួររដ្ឋាភិបាលនៃទីក្រុងគៀវបាននាំគ្នារារាំងដំណើរ ការចរចាដើម្បីសន្តិភាពនេះទៅវិញរវាង ប្រទេសជិតខាងទាំងពីរ។ លោក Bennett ដែលបានធ្វើការពន្យល់និងសន្ទនាតាមវិដេអូដល់ទៅរយៈពេល៥ម៉ោង ជាមួយនឹងទូរទស្សន៍អ៊ីស្រាអ៊ែល Channel 12 តាំងតែពីថ្ងៃសៅរ៍បានអះអាងទៀតថា...
រួមទាំងសាកសពអ្នកស្ម័ក្រចិត្តអង់គ្លេស២នាក់បញ្ជូនទៅ អ៊ុយក្រែនវិញ បរទេស៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ៊ុយក្រែន និងរុស្ស៊ីបានដោះដូរអ្នកទោសសង្រ្គាម ហៅកាត់ថា (POWs)ជិត២០០នាក់ នៅក្នុងការផ្លាស់ប្តូរមួយដែលបានប្រកាសដាច់ដោយឡែកពីគ្នាដោយភាគីទាំង២កាលពីថ្ងៃសៅរ៍ រួមទាំងសាកសពរបស់អ្នកស្ម័គ្រចិត្តអង់គ្លេស២នាក់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនផងដែរ ។ លោក Andriy Yermak...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន នឹងធ្វើឱ្យមានការវាយប្រហារសងសឹក បន្ថែមទៀតពីរុស្ស៊ី ដែលឈានដល់កម្រិតនៃ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ។ អ្នកកាសែត...
គៀវ៖ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូល អ៊ុយក្រែន-សហភាពអឺរ៉ុប លើកទី២៤ ដែលធ្វើឡើងនៅទីក្រុងគៀវ កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីព្រឹត្តិការណ៍នេះ។ សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី...
ម៉ូស្គូ៖ ដោយហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក ហេីយរុស្ស៊ី កំពុងប្រើប្រាស់ យន្ដហោះធុននេះ នៅក្នុងតំបន់ជួរមុខ ក្នុងជម្លោះជាមួយអ៊ុយក្រែន។ បន្ទាយហោះហើរ ដែលរចនាឡើងដោយសូវៀត អាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីចង់ “សងសឹក” ហើយកំពុងរៀបចំសម្រាប់ការវាយលុកដ៏ធំមួយនៅចុងខែកុម្ភៈ ឬដើមនិទាឃរដូវខាងមុខ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីសហភាពអឺរ៉ុបដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចហើយសម្រាប់ការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣...
បរទេស ៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងគៀវ បានប្រកាសកៀងគង ពលរដ្ឋអ៊ុយក្រែន ដើម្បីឲ្យមកចូលរួមចុះឈ្មោះ ជាមួយនឹងក្រុមអង្គភាព ប្រយុទ្ធថ្មី ដែលនឹងមានឈ្មោះថា Attack Guard ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko ធ្លាប់បានបញ្ជាក់ហើយដែរថា អង្គភាពថ្មីនេះនឹងត្រូវប្រើប្រាស់ ដើម្បីជាជំនួដល់ក្រុមមន្ត្រីប៉ូលីសផង ក្រុមសន្តិសុខយាមកាមព្រំដែនផង និងក៏ជួយគាំទ្រដល់ក្រុមអង្គភាព...