បរទេស៖ អភិបាលតំបន់ស្តីទី លោក Vladimir Saldo បានប្រកាសកាលពីថ្ងៃចន្ទថា អាជ្ញាធររុស្ស៊ីបានពង្រីកការ ជម្លៀសជនស៊ីវិលពី តំបន់ជួរមុខក្នុងតំបន់ Kherson រួមបញ្ចូលទាំងតំបន់ដែលមានចម្ងាយ ១៥គីឡូម៉ែត្រ នៅលើច្រាំងខាងកើតនៃទន្លេ Dnieper ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជននឹងត្រូវផ្លាស់ទីលំនៅ...
គៀវ៖ ប្រមុខយោធាក្នុងតំបន់របស់ទីក្រុងគៀវ បានឲ្យដឹងថា ទឹកដីភាគខាងជើងអ៊ុយក្រែន បានរៀបចំ “ឃ្លាំងពិសេស” ជាច្រើនរយកន្លែង ដើម្បីរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដ៏មានសក្តានុពល ពីប្រទេសរុស្ស៊ី។ លោក Oleksiy Kuleba ប្រធានរដ្ឋបាលយោធាក្នុងតំបន់របស់ទីក្រុង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន Hromadske ថារដ្ឋាភិបាលអ៊ុយក្រែន កំពុងរៀបចំសម្រាប់ “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” នៅពេលដែលភាពតានតឹង...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ លោកប្រធានាធិបតីតួគីលោក Recep Tayyip Erdogan តាមទូរស័ព្ទថា រដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវផ្តល់នូវភាពធានា យ៉ាងច្បាស់លាស់ថា នឹងមិនប្រើប្រាស់ច្រកចបៀង នៅសមុទ្រខ្មៅដើម្បីបំណងយោធានោះទេ ក្រៅតែពីកិច្ចព្រមព្រៀងក្នុង ទីក្រុងអ៊ីស្តង់ប៊ូល ដើម្បីដឹកជញ្ជូនធញ្ញជាតិ ចេញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះ។ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ត្រូវបានធ្វើឡើងរវាង...
បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយសារព័ត៌មាន របស់អាមេរិកមួយចំនួន បានធ្វើការអះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងយោធាអាមេរិក បានធ្វើដំណើរមកដល់ទឹកដី របស់ប្រទេសអ៊ុយក្រែនហើយ តាំងតែពីថ្ងៃចន្ទ។ បេសកកម្មរបស់យោធាអាមេរិកលើកនេះ ត្រូវបានគេដឹងដែរថា ដើម្បីធ្វើការត្រួតពិនិត្យទៅលើ ការដឹកជញ្ជូនអាវុធរបស់អង្គការណាតូ ដែលត្រូវប្រគល់ទៅឲ្យ ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់មានប្រភពណាហ៊ានអះអាងថា ចំនួនយោធាមានប៉ុន្មាន និងត្រូវចុះចតនៅកន្លែងណានោះទេ។ មន្ត្រីប៉ង់តាហ្គោនជាច្រើននាក់ បានអះអាងប្រាប់ទៅកាន់ព័ត៌មាន AP និង...
បរទេស៖ យោងតាមការបញ្ជាក់ អះអាងដោយមន្ត្រីប៉ង់តាហ្គោនម្នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការបញ្ជូនប្រព័ន្ធ ការពារដែនអាកាស NASAMS ចំនួន២គ្រឿងដំបូងមកឲ្យ ប្រទេសអ៊ុយក្រែន ក្នុងពេលដ៏ឆាប់បំផុត។ ការប្រកាសនេះធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ទីក្រុងគៀវបានព្យាយាមបញ្ចុះបញ្ចូល រដ្ឋាភិបាលលោកខាងលិចឲ្យជួយគាំទ្រ តាមរយៈការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស ដោយអះអាងរុស្សីកំពុងបន្ត វាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនដោយមីស៊ីល និងដ្រូន។...
ភ្នំពេញ ៖ ខណៈសង្គ្រាមនៅអ៊ុយក្រែននៅបន្តកើនឡើងនូវកំដៅនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊ែលឡិនស្គី បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក ។ ការអញ្ជើញសម្តេតេជោនេះ ធ្វើឡើងតាមរយៈជំនួបតាមទូរស័ព្ទដ៏កម្ររវាងសម្តេចនិងលោក ហ្ស៊ែល ឡិនស្គី នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងបង្ហាញដោយក្រសួងការបរទេសនាចំនួន៣ទំព័រនាល្ងាចថ្ងៃដដែលនោះបានបញ្ជាក់ថា “លោក ហ្ស៊ែលឡិនស្គីក៏បានអញ្ជើញសម្តេចតេជោនាយកដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប”...
គៀវ៖ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា ខ្មាន់កាំភ្លើងប្រឆាំង យន្តហោះរបស់ខ្លួនបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រវាយប្រហាររុស្ស៊ីចំនួន ២គ្រឿងនៅក្នុងតំបន់ Kherson ជាកន្លែងដែលយោធាអ៊ុយក្រែន បច្ចុប្បន្នកំពុងធ្វើការវាយលុក។ ទីបញ្ជាការដែនអាកាសភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា អង្គភាពនៃកងពលតូចមីស៊ីល ប្រឆាំងយន្តហោះ ដែលមានមូលដ្ឋាននៅ Odesa របស់ខ្លួនបានវាយប្រហារ ដោយជោគជ័យលើ ឧទ្ធម្ភាគចក្រនីមួយៗ ក្នុងរយៈពេល ៣នាទីប៉ុណ្ណោះ។ យន្តហោះដែលធ្លាក់នោះ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “លក្ខខណ្ឌចាំបាច់” មួយចំនួនទៀតអាចកើតឡើង និងជំរុញការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក ពូទីន បានឲ្យដឹងថា វាអាចចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាសន្តិភាព ដែលជាប់គាំងរវាងប្រជាជាតិនានា ប៉ុន្តែបានសម្តែងការខកចិត្តដែលអ៊ុយក្រែន “បដិសេធមិនពិភាក្សាអ្វីទាំងអស់” ជាមួយរុស្ស៊ី បន្ទាប់ពីការផ្អាកនាពេលថ្មីៗនេះ...
ភ្នំពេញ៖ ដូចជាការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទ ពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែន ជាមួយប្រធានាធិបតីអ៊ុយក្រែន ដោយក្នុងជំនួបនោះ សម្តេចបានប្រាប់ថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់ បានដោយកាប្រើប្រាស់សង្គ្រាមនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេសខ្មែរ បានឲ្យដឹងថា ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky)...
បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Joe Biden “បានខឹងសម្បារ” នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើសុំជំនួយយោធាបន្ថែមទៀតភ្លាមៗ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានជូនដំណឹងដល់លោកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ញើប្រាក់ចំនួន ១ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២...