តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់សហភាពអឺរ៉ុប ដែលថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីល និងយន្តហោះដ្រូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ មន្ត្រីការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើ បណ្ដាញ Twitter ឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញមកធ្វើការបដិសេធថាមិនបានរៀបចំផែនការ វាយប្រហារទៅលើស្ពានក្នុងតំបន់ Crimea នាពេលកន្លងមកនោះឡើយ។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍របស់កាណាដា CTV ដោយលោកប្រធានាធិបតីរូបនេះ បានបដិសេធភ្លាមៗថា៖ ពួកយើងប្រាកដណាស់ពិតជាមិនបានចេញបញ្ជារឲ្យធ្វើបែបនេះឡើយហើយនេះ គឺជាអ្វីដែលខ្ញុំបានដឹងនិងច្បាស់លាស់បំផុត គិតមកត្រឹមពេលនេះ។ គួររំលឹកដែរថា កាលពីថ្ងៃទី៨ខែតុលាកន្លងមកស្ពានក្នុងតំបន់ Crimeaត្រូវបានរងការបំផ្ទុះជាច្រើនលើក និងបានទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងភ្លាមៗ មានពលរដ្ឋស៊ីវិល៣នាក់បានស្លាប់ទៀតផង នៅក្នុងហេតុការណ៍ដោយសារ...
អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា អ៊ុយក្រែន កំពុងដាក់កម្រិត លើការប្រើប្រាស់ អគ្គិសនី នៅទូទាំងប្រទេសជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ី ដែលបានបំផ្លាញ រោងចក្រថាមពលមួយចំនួន នៅមុនរដូវរងាត្រជាក់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធជាមួយរុស្ស៊ី ខណៈដែលយោធារុស្ស៊ី នៅតែបន្តញាំញីដោយការវាយលុក ក្នុងការវាយលុករយៈពេលប្រាំបីខែរបស់ខ្លួន។ បើយោងតាមក្រឹត្យដែលចេញផ្សាយ ដោយវិមានក្រឹមឡាំង ច្បាប់អាជ្ញាសឹកនឹងចូលជាធរមាន ចាប់ពីដើមថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន The Moscow Times...
បរទេស៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានចាក់ផ្សាយវីដេអូ កាលពីថ្ងៃពុធនៃមនុស្ស ដែលបានតម្រង់ជួរយ៉ាងវែង និងឥវ៉ាន់របស់ពួកគេនៅលើច្រាំងទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួនកំពុងជម្លៀសអ្នកស្រុករាប់ម៉ឺននាក់ចេញ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្ម័គ្រចិត្ដម្នាក់បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រវិមានក្រឹមឡាំង Mash...
បរទេស ៖ អ្នកការទូតអ៊ុយក្រែនម្នាក់ ដែលបានកើតឡើងពីការសម្លាប់ “ជនជាតិរុស្ស៊ី ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន” នៅក្នុងបទសម្ភាសន៍មួយនោះ គឺត្រូវបានបណ្តេញ ចេញពីតំណែងជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេស កាហ្សាក់ស្ថានហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky...
គៀវ៖ ការវាយប្រហារតាមអាកាស កាន់តែច្រើនបានវាយលុកអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យទីក្រុងនានា ស្ថិតក្នុងភាពងងឹត ខណៈដែលរុស្ស៊ី នៅតែបន្តវាយប្រហារស្ថានីយ ថាមពលរបស់ប្រទេសនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់រុស្ស៊ីពីបទធ្វើភេរវកម្ម និងសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារ ចុងក្រោយរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣៨គ្រឿង...
បរទេស៖យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួង យុត្តិធម៍របស់ប្រទេសអ៊ីស្រាអ៊ែលលោក Gideon Saar កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលគឺមានជំហច្បាស់លាស់ ហើយថានឹងមិនធ្វើការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនជាដាច់ខាតទោះបីជាមានសំណើរក្តី។ ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថាកន្លងមករដ្ឋាភិបាលទីក្រុងគៀវបានបន្តធ្វើការស្នើសុំនិងដាក់ញ្ញាតិមកកាន់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បី អាចសុំការផ្គត់ផ្គង់ជាអាវុធប៉ុន្តែក៏តែងតែត្រូវទទួល បានការបដិសេធរហូតមកដែរ។ លោក Saar បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ ការគាំទ្ររបស់យើងនៅតែមានចំពោះអ៊ុយក្រែនប៉ុន្តែមិនមែនជាសព្វាវុធនោះទេហើយ ក៏មិនមានអ្វីនឹងផ្លាស់ប្តូរនោះដែរនាពេលខាងមុខ។ កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់បានលើកឡើងថា វាគឺជាពេលវេលាមួយហើយដែលអ៊ីស្រាអ៊ែលគួរតែចាំបាច់ធ្វើការផ្គត់ផ្គង់ អាវុធមកឲ្យប្រទេសអ៊ុយក្រែនពីព្រោះខណៈនេះអ៊ីរ៉ង់ កំពុងផ្តល់អាវុធឲ្យរុស្សីដែលរួមមានទាំងមីស៊ីលចំងាយឆ្ងាយផង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានទទួលស្គាល់ថាសមរភូមិ ប្រយុទ្ធក្នុងតំបន់ Kherson ភាគខាតត្បូងពេលនេះកំពុងស្ថិតនៅក្នុងភាពតានតឹង ពិតមែនហើយខ្លួនក៏កំពុងចាប់ផ្តើមធ្វើការជន្លៀសពលរដ្ឋផងដែរ។ ការបញ្ជាក់ដោយមេបញ្ជាការរុស្សីបានឲ្យដឹងទៀតថា យោធាអ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូក្កែតប្រភេទ Himars និងវាយប្រហារ មកចំគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនរបស់ទីក្រុង ព្រមទាំងលំនៅដ្ឋានរបស់ពលរដ្ឋទៀតផង។ គួរឲ្យដឹងដែរថា Kherson គឺជាទីក្រុងធំនិងដំបូងបំផុតដែលបានធ្លាក់ចូល ទៅក្នុងការគ្រប់គ្រងរបស់រុស្សី គិតចាប់តាំងតែពីពេលប្រតិបត្តិការពិសេស កាលពីខែកុម្ភៈភ្លាមមកម្ល៉េះប៉ុន្តែអ៊ុយក្រែន បានបន្តព្យាយាមក្នុងការដណ្តើមយកដែនដីនេះមកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។...
គៀវ៖ កងទ័ពអ៊ុយក្រែន កាន់តែខិតជិតដល់ការបញ្ចប់ជាមួយនឹង “ភាពប៉ិនប្រសប់” របស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធមីស៊ីលលើដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិ (NASAMS) ហើយកំពុងរង់ចាំការចែកចាយសម្ភារៈយោធា ចំពេលមានសង្គ្រាមដែលកំពុងបន្តប្រឆាំងនឹងរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងនៅក្នុងបណ្ដាញ Facebook ថា ទាហានរបស់យើងកំពុងបញ្ចប់ភាពជាម្ចាស់នៃបរិក្ខារ។ លើសពីនេះ ទាហានរបស់យើងរាប់ពាន់នាក់បានឆ្លងកាត់ការហ្វឹកហ្វឺន ហើយមនុស្សរាប់ម៉ឺននាក់កំពុងរៀបចំ សម្រាប់ការហ្វឹកហ្វឺននៅក្នុងប្រទេសដៃគូ។ ការប្រកាសនេះធ្វើឡើង ខណៈអ៊ុយក្រែនបានបន្តទទួលជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត...