ព័ត៌មានអន្តរជាតិ

អតីត CIA៖ អ៊ុយក្រែន ព្យាយាមទាញអាមេរិក ឲ្យធ្លាក់ចូលសង្គ្រាម

បរទេស ៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រ ក្នុងការទាញសហរដ្ឋអាមេរិក ព្រមទាំងណាតូ ផង ឲ្យចូលរួមពាក់ព័ន្ធ ដោយផ្ទាល់ ជាមួយនឹងសង្គ្រាម។

លោក Giraldi ដែលបានថ្លែងបែបនេះថា៖ នេះគឺជាបំណងដ៏ច្បាស់លាស់ របស់លោក Zelensky នៅក្នុងគំនិតរបស់ខ្ញុំ។ ក្នុងនោះគាត់ក៏ បានព្យាយាមក្នុងការបាញ់មីស៊ីល ឲ្យខុសគោលដៅធ្លាក់ ក្នុងប្រទេសប៉ូឡូញ ដែលបានសម្លាប់មនុស្ស២នាក់ ហើយព្រមទាំងបានព្យាយាម សុំឲ្យណាតូចូលរួម អន្តរគមន៍ផង។

លោកបានចង្អុលបង្ហាញទៀតថា បច្ចុប្បន្នយោធាអាមេរិក នៅក្នុងប្រទេសប៉ូឡូញ មានចំនួនទៅដល់៤០០០០នាក់ មកហើយ ដែលហេតុការណ៍បែបនេះនឹង អាចបង្កហនិភ័យនិងការប៉ះទង្គិច រវាងគ្នាជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top