បរទេស៖ ទីក្រុងវ៉ាស៊ីនតោនមិនត្រឹមតែ ផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ ចល័តចម្ងាយឆ្ងាយ (HIMARS) ដល់ទីក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការស៊ើបការណ៍ លើគោលដៅនានាពីក្នុងទីក្រុង Donbass ហើយថែមទាំងបានបញ្ជូនគ្រូបង្ហាត់ “ក្រៅផ្លូវការ” ទៅកាន់អ៊ុយក្រែន ដើម្បីជួយផ្នែករឹង។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ទីក្រុងមូស្គូបានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាឱ្យ...
បរទេស ៖ ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) លោក Denis Pushilin បាននិយាយកាលពីថ្ងៃពុធថា អ្នកស្ម័គ្រចិត្តបរទេស ដែលត្រូវបានកាត់ទោសបីនាក់ ដែលបានប្រយុទ្ធ ដើម្បីអ៊ុយក្រែន និងត្រូវបានចាប់ខ្លួន នៅ Donbass នឹងត្រូវប្រហារជីវិត ដោយការបាញ់ នឹងកាំភ្លើងជាក្រុម ប្រសិនបើការប្តឹងឧទ្ធរណ៍ របស់ពួកគេមិនត្រូវបានអនុញ្ញាត ដោយតុលាការ...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួគីលោក Hulusi Akar កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ក្នុងស្រុកក្រោយកិច្ចប្រជុំបួនភាគីរវាងយូអិន តួកគី អ៊ុយក្រេននិងរុស្សីផងថា រដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើតជាមជ្ឈមណ្ឌល សម្របសម្រួលមួយដែលប្រើប្រាស់ សម្រាប់កិច្ចការងារនាំចេញធញ្ញជាតិឡើងវិញ។ កាលពីថ្ងៃពុធម្សិលមិញនេះដែរ ក្រុមការងារនៃកិច្ចពិភាក្សា ដែលមានប្រភពមកពីប្រទេសរុស្សី ប្រទេសអ៊ុយក្រែន ខាងប្រទេសតួគី និងអង្គការសប្រជាជាតិផង...
បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការព្រួយបារម្ភកំពុងកើនឡើងក្នុងចំណោមសមាជិកណាតូ និងសហភាពអឺរ៉ុប អំពីវិធីដែលអ៊ុយក្រែនដោះស្រាយអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។ កាសែតបានសរសេរថា បណ្តាប្រទេសលោកខាងលិចឥឡូវនេះកំពុងស្វែងរកការបង្កើតយន្តការតាមដានពិសេសមួយ ដើម្បីព្យាយាម និងទប់ស្កាត់អាវុធទាំងនេះពីការធ្លាក់ចូលក្នុងទីផ្សារងងឹតរបស់អឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គឺ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប...
បរទេស៖ សមាជិកសភាអ៊ុយក្រែន២រូប គឺលោក Alexey Goncharenko និង Musa Magomedov បានណែនាំច្បាប់កាលពីថ្ងៃចន្ទដោយអំពាវនាវឱ្យសភារបស់ប្រទេសនេះ ទទួលស្គាល់អធិបតេយ្យភាពនៃសាធារណរដ្ឋ Chechen នៃ Ichkeria ដែលជារដ្ឋបំបែកខ្លួនដែលបានធ្វើសង្គ្រាមពីរជាមួយរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា...
គៀវ ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksiy Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានក្លាយជាសមាជិករង នៃកម្មវិធីអន្តរប្រតិបត្តិការ ពហុភាគី (MIP) ដែលសម្របសម្រួលកិច្ច សហប្រតិបត្តិការបច្ចេកវិទ្យា នៃកងទ័ពនៃប្រទេស សមាជិកណាតូ។ លោក Reznikov ត្រូវបានដកស្រង់សម្តី ដោយសេវាកម្មសារព័ត៌មាន របស់ក្រសួងការពារជាតិថា...
គៀវ៖ នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal បានស្វាគមន៍ ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការផ្តល់កញ្ចប់ជំនួយថ្មី ដល់អ៊ុយក្រែនចំនួន ១ពាន់លានអឺរ៉ូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ជំនួយដែលត្រូវបានអនុម័ត ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃរដ្ឋជាសមាជិកសហភាព អឺរ៉ុបនៅមុនថ្ងៃនោះ នឹងជួយអ៊ុយក្រែនក្នុងការរក្សាស្ថិរភាព ហិរញ្ញវត្ថុចំពេលមានជម្លោះជាមួយរុស្ស៊ី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយប្រឆាំង នឹងកងកម្លាំងរុស្ស៊ី និងឧបករណ៍យោធា នៅភាគខាងត្បូង អ៊ុយក្រែន ដែលជាទឹកដីដែលខ្លួន ដោយបានអះអាងថា ខ្លួនគ្រោងនឹងវាយបកវិញ នៅក្នុងការវាយលុកដោយប្រើប្រាស់ កងទ័ពរាប់សែននាក់ ។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងរៀបចំបញ្ជូនយន្តហោះដ្រូន រាប់រយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន រួមទាំងមួយចំនួនដែលអាច ប្រើជាអាវុធផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានចង្អុលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំបណ្តុះបណ្តាល ទាហានរុស្ស៊ីឱ្យប្រើប្រាស់យន្តហោះដ្រូនទាំងនេះ ឱ្យបានឆាប់បំផុតក្នុងខែកក្កដា នេះបើយោងតាមការឲ្យដឹង ពីទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ។ លោក Sullivan បានលើកឡើងថា “ព័ត៌មានរបស់យើងបង្ហាញថា...