Update: ការិយាល័យប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall បាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺមានគោលបំណង “បើកស្តុកទុកធញ្ញជាតិ និងជី ដែលជាការរាំងស្ទះ ជាពិសេសប៉ះពាល់ដល់ បណ្តាប្រទេស នៅអាហ្វ្រិក” រួមជាមួយនឹងការបន្ធូរបន្ថយជម្លោះអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៍ត៑មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមសេវាកម្មរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា កាលពីថ្ងៃពុធ រដ្ឋាភិបាលអ៊ុយក្រែន និងប៉ូឡូញ បានចុះកិច្ចព្រមព្រៀងទ្វេភាគី លើឯកសារនៅក្នុងវិស័យការពារជាតិ ថាមពល និងការអភិវឌ្ឍន៍ក្នុងតំបន់ ។ កិច្ចព្រមព្រៀងទាំងឡាយ បានចុះហត្ថលេខាក្នុងអំឡុងពេល ប្រឹក្សាយោបល់អន្តររដ្ឋាភិបាលនៅក្រុងគៀវ ដែលមានវត្តមាន រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Denys Shmyhal...
បរទេស៖ មេបញ្ជាការ និងអគ្គនាយកនៃទីភ្នាក់ងារ NSA លោក Paul Nakasone បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ្នកឯកទេស Cyber របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹង Sky News ពាក់ព័ន្ធទៅនឹងបញ្ហាអ៊ីនធឺណេត ដែលធ្វើឡើងនៅក្នុង ប្រទេសអេស្តូនី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់រ៉ូក្កែត HIMARS ទៅឲ្យប្រទេសអ៊ុយក្រែន គឺជា ផ្នែកមួយនៃកញ្ចប់សម្រាប់ ជំនួយដល់សន្តិសុខ ជូនរដ្ឋាភិបាលទីក្រុងគៀវ។ អាវុធទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងសមរភូមិប្រយុទ្ធនឹងរុស្ស៊ី ទាំងដែលលោក Biden...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារ មកលើរោងចក្រគីមីនៅក្រុង Severodonetsk ដោយហៅការវាយប្រហារនេះថា ជាសកម្មភាព “ឆ្កួតលីលា” ។ អ្នកដែលរស់នៅក្រុង Severodonetsk ត្រូវបានព្រមានកុំឱ្យចាកចេញ ពីទីជម្រកគេចពីគ្រាប់បែក និងរៀបចំរបាំងដើម្បីការពារ...
បរទេស៖ សមាជិកសភាអ៊ុយក្រែន បានបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីដកស្នងការសិទ្ធិមនុស្ស របស់ប្រទេសនេះ គឺលោកស្រី Lyudmila Denisova ចេញពីតំណែង។ មន្ត្រីរូបនេះត្រូវបានគេចោទប្រកាន់ ពីបទខកខានក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងជាពិសេសការផ្សព្វផ្សាយព័ត៌មាន ដែលមិនបានបញ្ជាក់អំពីអំពើឃោរឃៅ ដែលសន្មត់ថា ប្រព្រឹត្តដោយទាហានរុស្ស៊ី នៅអ៊ុយក្រែន។ សកម្មភាពបែបនេះគ្រាន់តែ ធ្វើឱ្យខូចមុខមាត់អ៊ុយក្រែនប៉ុណ្ណោះ សមាជិកសភា បានអះអាងបែបនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា មនុស្សប្រមាណជាជាង១៥០០០នាក់ ដែលត្រូវបានអ៊ុយក្រែន កំណត់បានថា ជាឧក្រិដ្ឋជនសង្គ្រាមគិតចាប់តាំង តែពីជម្លោះ រវាងអ៊ុយក្រែន និងរុស្សី បានកើតឡើងហើយក្នុងនោះចន្លោះ ពី២០០ទៅ៣០០នាក់ ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ ។ ព្រះរាជអជ្ញាតុលាការកំពូល អ៊ុយក្រែន លោកស្រី Iryna Venediktova...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់ពេលនេះមានតែរដ្ឋាភិបាលទីក្រុងរ៉ូម ប៉ុណ្ណោះដែលគាំទ្រអ៊ុយក្រែនឲ្យ ក្លាយទៅជាសមាជិក នៃសហភាពអឺរ៉ុបខណៈដែលសមាជិកផ្សេងទៀត សុទ្ធតែប្រឆាំងទាំងអស់។ ទោះបីជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតដែរថា មន្ត្រីតំណាងរបស់អ៊ឺរ៉ុប នឹងធ្វើការព្យាយាមធ្វើការពង្រាង សំណើដ៏លឿនមួយដើម្បីធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងគៀវ អាចចូលរួមសមាជិកនេះបាន ក្នុងខែមិថុនាខាងមុខនេះ។ លោក Draghi បាននិយាយបែបនេះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានធ្វើការបញ្ជូនអាវុធត្រឹមតែ ២នាវាប៉ុណ្ណោះទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ៩សប្តាហ៍ចុងក្រោយនេះ។ ក្រុមហ៊ុនបណ្តាសារព័ត៌មានរបស់អាល្លឺម៉ង់ Axel Springer បានបង្ហាញឯកសារដែលបញ្ជាក់ថា អាវុធដែលត្រូវបានបញ្ជុនទៅឲ្យអ៊ុយក្រែនភាគច្រើនក្នុងចំណោម នោះសុទ្ធតែជាមីស៊ីលប្រឆាំងរថក្រោះ និងមីនបង្កប់ក្នុងដីប៉ុណ្ណោះ ហើយក្រុមហ៊ុនផលិតអាវុធដែលគាំទ្រណាតូ បានចោទប្រកាន់មេដឹកនាំអាល្លឺម៉ង់ថា កំពុងព្រួយបារម្ភជាមួយនឹងរុស្សី។ នៅក្នុងការចេញផ្សាយដោយ Die Welt am...
បរទេស៖ គេហទំព័រព័ត៌មានស៊ើបអង្កេតឈ្មោះ iStories បានរាយការណ៍នៅថ្ងៃអង្គារថា ទាហានរុស្ស៊ីជាង 3 000នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីជម្លោះអស់រយៈពេលជាង 3 ខែមកនេះ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យឹងថា គេបានប្រមូលទិន្នន័យប្រភព បើកចំហដើម្បីកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់ការស្លាប់របស់ទាហានរុស្ស៊ី...