ព័ត៌មានអន្តរជាតិ

លោកខាងលិច នឹងប្រយុទ្ធដល់ជីវិត ពលរដ្ឋអ៊ុយក្រែនចុងក្រោយ

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីរុស្សីម្នាក់ គឺលោក Sergey Kirienko បានធ្វើការលើកឡើងកាល ពីថ្ងៃម្សិលមិញនេះថា មេដឹកនាំរបស់អ៊ុយក្រែនបច្ចុប្បន្ន បានលក់ពលរដ្ឋរបស់ខ្លួន ដើម្បីយកមកប្រយុទ្ធជំនួសឲ្យ អង្គការណាតូ
ដើម្បីប្រឆាំងរុស្សី។

លោកបន្តថា បច្ចុប្បន្ននេះបណ្តាប្រទេសលោកខាងលិច ពិតជាសប្បាយចិត្តមិនតិចនោះទេ ដែលអាចមើលឃើញថា ពលរដ្ឋអ៊ុយក្រែន ជាច្រើនបានពលីជីវិត មកស្លាប់ដើម្បីការពារ អត្ថប្រយោជន៍របស់ពួកគេ។

ផ្ទាំងពាណិជ្ជកម្ម

លោក Kirienki ថ្លែងបែបនេះថា៖ ពួកយើងយល់ដឹងគ្រប់គ្នាហើយថា រុស្សីមិនមែនប្រយុទ្ធដើម្បីប្រឆាំង ពលរដ្ឋអ៊ុយក្រែននោះឡើយនៅក្នុងទឹកដីអ៊ុយក្រែន និងដាច់ខាតមិនមែន ដើម្បីប្រឆាំងអ៊ុយក្រែនឡើយ។ ប្លុកណាតូស្ថិតនៅក្នុងសង្គ្រាម ជាមួយនឹងរុស្សីប៉ុន្តែដោយប្រើប្រាស់ ដៃរបស់អ៊ុយក្រែនប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top