បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារប្រឆាំងយន្តហោះរុស្ស៊ី បានវាយលុកការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ុយក្រែនទៅលើតំបន់ Bryansk ដោយបានបាញ់ទម្លាក់មីស៊ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិចរាប់សិបគ្រឿង និងយន្តហោះគ្មានមនុស្សបើកជាង ៣០គ្រឿងផងដែរ។ ក្រសួងបានរាយការណ៍ពីព័ត៌មានលម្អិត នៃការវាយប្រហារពេញមួយយប់នៅក្នុង របាយការណ៍សង្ខេបប្រចាំថ្ងៃរបស់ខ្លួន ដោយបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦ និងមីស៊ីលបាញ់ពីនាវា Franco-British...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់លោក Aleksandr Bogomaz បាននិយាយថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលក្នុងទ្រង់ទ្រាយដ៏ធំមួយលើតំបន់ Bryansk របស់រុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។ លោកអភិបាលក្រុងបានលើកឡើងថា ការវាយប្រហារនេះពាក់ព័ន្ធនឹងមីស៊ីលជាច្រើនប្រភេទ ប៉ុន្តែលោកអភិបាលក្រុងមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលជាគោលដៅពិតប្រាកដនោះទេចេញពីការវាយប្រហារលើកនេះ។ យោងតាមព័ត៌មានបឋម មីស៊ីលដែលបានហោះចូលមកត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់ប្រទេសរុស្សីនេះបើយោងតាមការបញ្ជាក់បន្ថែមដោយ លោក Bogomaz ប៉ុន្តែនៅមិនមានព័ត៌មានអំពីការខូចខាតដែលអាចកើតមាន ឬការស្លាប់និងរបួសនៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ការវាយប្រហារបានកើតឡើងប្រហែលជាសំដៅទៅលើទីក្រុង Seltso ដែលស្ថិតនៅភាគពាយព្យនៃតំបន់...
បរទេស៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុ ងការផ្តល់ឧស្ម័នធម្មជាតិដល់ស្លូវ៉ាគីក្នុ ងរយៈពេលប៉ុន្មានខែខាងមុខ ក្រោយកិច្ចព្រមព្រៀងដឹកជញ្ជូនតាមរយៈអ៊ុយក្រែន បានផុតកំណត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅលើបណ្តាញព័ត៌មាន TA3 នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Fico បានបញ្ជាក់ថា បន្ទាប់ពីការផ្អាកការដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅស្លូវ៉ាគីនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥...
បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ុយក្រែន បានចាប់ខ្លួនទាហាន កូរ៉េខាងជើងពីរនាក់ ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ព្រំដែន Kursk របស់ប្រទេសរុស្ស៊ី ដែលជាការអះអាងបែបនេះ ជាលើកដំបូងដោយទីក្រុងគៀវ ចាប់តាំងពីប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅការពារកិច្ចខិតខំប្រឹងប្រែងសង្គ្រាម របស់ទីក្រុងម៉ូស្គូនៅផ្នែកម្ខាងទៀត នៃពិភពលោក។ យោងតាមសារព័ត៌មាន...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ខ្លួនបានទទួលប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូ (ប្រហែល ៣,០៩ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដែលគាំទ្រដោយប្រាក់ចំណូល នៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។ មូលនិធិនេះ គឺជាផ្នែកមួយនៃការរួមចំណែក របស់សហភាពអឺរ៉ុបចំពោះគំនិត ផ្តួចផ្តើមការពន្លឿនប្រាក់ចំណូលវិសាមញ្ញ សម្រាប់ក្រុមទាំងប្រាំពីរ (G7) សម្រាប់អ៊ុយក្រែន (ERA) នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង។...
បរទេស ៖ ចាប់តាំងពីការផ្អាកការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន កាលពីថ្ងៃទី០១ ខែមករា អឺរ៉ុបបាននឹងកំពុងប្រឈមមុខ នឹងការផ្គត់ផ្គង់ឧស្ម័ន ដ៏តឹងតែង និងតម្លៃកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ស្ថានភាពនេះគំរាមកំហែងដល់សន្តិសុខ ថាមពល នៃប្រទេសអ៊ឺរ៉ុបមួយចំនួន ហើយប៉ះពាល់យ៉ាងខ្លាំង ដល់ការប្រកួតប្រជែង របស់សហភាពអឺរ៉ុប ដោយសារការកើនឡើង ថ្លៃដើមថាមពល។ ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីលទ្ធភាព នៃកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅទីនោះ។ មេដឹកនាំលោកខាងលិចជាច្រើនបានបង្ហាញអំពីគោលគំនិត នៃការបញ្ជូនកងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ជាផ្លូវការ អាចកើតឡើង...
បរទេស ៖ យោងតាមការចេញផ្សយារបស់ RT លោក Vladimir Zelensky បានអះអាងថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់សហរដ្ឋអាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែនដែលមិន បានទទួលជំនួយផ្នែកយោធាពាក់កណ្តាល ដែលវាត្រូវបានសន្យា ដោយទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ខណៈពេលដែលសហរដ្ឋអាមេរិក បានបែងចែកថវិកាប្រហែល១៧៧ ពាន់លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ទីក្រុងគៀវ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ ហើយនឹងតម្រូវឱ្យទីក្រុងគៀវ ប្រឈមមុខនឹងបញ្ហាបាត់បង់ទឹកដីផង។ ថ្លែងទៅកាន់សន្និសីទ ប្រចាំឆ្នាំ របស់ក្រុមឯកអគ្គរដ្ឋទូត នៅវិមាន Elysee កាលពីថ្ងៃចន្ទ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានអះអាងថា កងកម្លាំងរុស្ស៊ី បានកម្ទេចការប៉ុនប៉ង ចុងក្រោយរបស់ទីក្រុងគៀវ ដើម្បីពង្រីកមូលដ្ឋានទ័ព របស់ខ្លួននៅក្នុងតំបន់ Kursk។ សេចក្តីថ្លែងការណ៍ របស់ក្រសួងបានបញ្ជាក់ថា កម្លាំងយោធារុស្សី បានបំផ្លាញ រថក្រោះអ៊ុយក្រែនចំនួន ១០ គ្រឿង រួមជាមួយនឹងរថពាសដែក ជាច្រើនគ្រឿងផ្សេងទៀត នៅក្នុងការវាយលុកមួយ...