បរទេស៖ រដ្ឋមន្ត្រីការពារជាតិ កាណាដា លោកស្រី Anita Anand បានទទួលស្គាល់ថា ប្រទេសកាណាដា បានដកហូតអាវុធរបស់ខ្លួន ក្នុងការគាំទ្រ ប្រទេសអ៊ុយក្រែន ចំពេលមានប្រតិបត្តិការយោធា របស់រុស្ស៊ី នៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Anand...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហុបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានលើកឡើង ក្រៅផ្លូវការ ជាមួយតួកគី នូវលទ្ធភាពមិនទំនង ក្នុងការបញ្ជូនប្រព័ន្ធ ការពារមីស៊ីល S-400 ដែលផលិតដោយរុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយខ្លួនទប់ទល់នឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី នេះបើយោងតាមប្រភព ចំនួន៣ ដែលដឹងពីបញ្ហានេះ...
គៀវ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍នេះ បានអំពាវនាវឱ្យប្រទេសចិន ចូលរួមជាមួយលោកខាងលិច ក្នុងការថ្កោលទោស “ភាពព្រៃផ្សៃរបស់ រុស្ស៊ី” បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានទីក្រុងប៉េកាំង អំពីផលវិបាកប្រសិនបើខ្លួនគាំទ្រ ការវាយប្រហារ របស់ទីក្រុងម៉ូស្គូ លើប្រទេសនេះ។ ជំនួយការប្រធានាធិបតី...
បរទេស៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងដករុស្ស៊ី ចេញពីប្រព័ន្ធរុករកផ្កាយរណប GPS ដែលជាផ្នែកនៃទណ្ឌកម្មជុំវិញ ជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថាលោក Dmitry បានប្រាប់អ្នកកាសែតនៅថ្ងៃសៅរ៍ថា “តើអ្នកដឹងទេថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថាក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីល ល្បឿនលឿនជាងសំឡេង Kinzhal ដែលថ្មីបំផុតរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដើម្បីបំផ្លាញទីតាំងផ្ទុកអាវុធ នៅភាគខាងលិចរបស់ប្រទេសនេះ ។ រុស្ស៊ី មិនដែលទទួលស្គាល់ពីមុនមកថា បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការប្រយុទ្ធនោះទេ ហើយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា វាគឺជាការប្រើប្រាស់ អាវុធល្បឿនលឿន Kinzhal ជាលើកដំបូងក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេស ដែលគាំទ្រអ៊ុយក្រែន ពីលោកខាងលិច ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា “ប្រព័ន្ធមីស៊ីលវាយប្រហារ ពីផ្លូវអាកាសចរណ៍ Kinzhal ដែលមានមីស៊ីលផ្លោង លឿនជាងសំឡេង បានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយ ដែលមានមីស៊ីល និងគ្រាប់រំសេវអាកាសចរណ៍នៅក្នុងភូមិ Deliatyn ក្នុងតំបន់ Ivano-Frankivsk” ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលទទួលបាន ការចោទសួរដោយ ទីភ្នាក់ងារព័ត៌មាន AFP ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសុក្រថា ជំហររបស់អ៊ុយក្រែន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរឡើយ ។ លោក Podolyak ដែលជាសមាជិកគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គមTwitter ថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរនូវបទឈប់បាញ់ ការដកទ័ព និងការធានាសន្តិសុខយ៉ាងតឹងរឹង ជាមួយនឹងរូបមន្តជាក់លាក់” ។ គួររំលឹកថា ការចរចាលើកទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទ តាមរយៈតំណតាមភ្ជាប់វីដេអូ ។ កាលពីថ្ងៃពុធ លោក Podolyak បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ យោងតាមការប្រកាស ដោយមជ្ឈមណ្ឌលអភិវឌ្ឍសកល The Center of Global Development ដែលជាអ្នកប្រឹក្សាផ្នែកសេដ្ឋកិច្ច របស់អាមេរិក បានបង្ហាញការព្យាករណ៍ របស់ខ្លួន ថាជម្លោះនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកទល់ពេលនេះ នឹងអាចរុញឲ្យមនុស្សប្រមាណជា៤០លាននាក់ មកពីជុំវិញពិភពលោក ធ្លាក់ចូលក្នុងបន្ទាត់ ភាពក្រីក្រខ្លាំង។ ចំណុចសំខាន់ សម្រាប់ការលើកឡើងនេះ...
បរទេស៖ យោងតាមការអះអាង ដោយក្រុមហ៊ុន Burger King ដែលបានព្យាយាមក្នុងការបិទ ដំណើរការភោជនីយដ្ឋានទាំងអស់ របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីនោះ គឺកំពុងជួបទៅនឹង បញ្ហាដ៏លំបាកមួយដែលមិនអាចឲ្យពួកគេ ធ្វើដូច្នេះបានឡើយ។ Burger King បានអះអាងថា ដោយសារតែដៃគូអាជីវកម្ម ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី គឺជាអ្នកគ្រប់គ្រងភាគហ៊ុនធំ របស់សាខាទាំង៨០០ ដែលកំពុងដំណើរការ ប្រតិបត្តិការសេវាកម្ម ម្ហូបអាហារប្រភេទលឿននោះទើបធ្វើឲ្យការសម្រេចចិត្ត...
បរទេស៖ ជំនួយការ របស់លោកប្រធានាធីបតី Zelensky គឺលោក Mikhail Podolyak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin “នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំអាចកើតឡើងបានលុះត្រាតែ “សន្ធិសញ្ញាសន្តិភាព” រវាងក្រុងកៀវ...
បរទេស ៖ មន្ត្រីនៅក្នុងសាធារណរដ្ឋ ប្រជាមានិត Donetsk (DPR) បានអះអាងថា មីស៊ីល ដែលត្រូវបានចោទ ប្រកាន់ថាបានបាញ់ ដោយកងកម្លាំង អ៊ុយក្រែន កាលពីថ្ងៃចន្ទ គឺសំដៅទៅលើតំបន់ លំនៅដ្ឋាន ក្នុងរដ្ឋធានីរបស់ពួកគេ ប៉ុន្តែត្រូវបានស្ទាក់ ចាប់ដោយប្រព័ន្ធ ការពារដែនអាកាស មុនពេលទៅដល់គោល ដៅ ។...