បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានបំពេញទស្សនកិច្ចដោយមិនមានការប្រកាស ទុកជាមុនមួយទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបើយោងតាមការចេញផ្សាយដោយ rt.com។ នៅក្នុងពេលនៃការបំពេញ ទស្សនកិច្ចនេះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានសន្យា ក្នុងការផ្តល់នូវរថពាសដែកថ្មី ចំនួន១២០ គ្រឿងទៀតផងព្រមទាំងប្រព័ន្ធមីស៊ីល កាលពីនាវាផងទៅឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ គួរឲ្យដឹងនៅមុននេះបន្តិ ចលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាកញ្ចប់ យោធាមួយផ្សេងទៀតព្រមទាំងកំចីពីធនាគារចំនួន ៥០០លានដុល្លារបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់ កំពុងកកកុញនៅឯផ្លូវដែក ក្រោមអាកាសធាតុដ៏ត្រជាក់ ដើម្បីទទួលបានរថភ្លើងណាមួយ ដែលធ្វើដំណើរចាកឆ្ងាយ ពីការវាយប្រហារ របស់ជនជាតិ រុស្ស៊ី ។ នៅក្នុងសប្តាហ៍ ដែលឈានមកដល់ចុងខែកុម្ភៈ និងដើមខែមីនា ពលរដ្ឋប្រមាណ៥០.០០០នាក់ កំពុងធ្វើដំណើរទៅភាគខាងលិច ដោយចេញពីស្ថានីយ៍ ក្រុងគៀវ...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស៣៩នាក់បានស្លាប់ និង៨៧នាក់រងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីល កាលពីថ្ងៃសុក្រមកលើស្ថានីយរថភ្លើងមួយ កន្លែងដែលស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលពោរពេញទៅដោយស្ត្រី កុមារ និងមនុស្សចាស់ ដែលកំពុងព្យាយាមរត់គេចពីការប្រយុទ្ធគ្នា នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ដូច្នេះ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ហៅកាត់(EU) លោក Josep Borrell ទៅកាន់ទីក្រុងគៀវ ដើម្បីជាសញ្ញានៃការគាំទ្រសម្រាប់អ៊ុយក្រែន...
ឡុងដ៌៖ កូនស្រី របស់ ប្រធានាធិបតី រុស្ស៊ី ត្រូវ បាន រដ្ឋាភិបាល អង់គ្លេស ដាក់ ទណ្ឌកម្ម ជា ផ្នែក មួយ នៃ ការ ឆ្លើយតប ចំពោះ ការ ឈ្លានពាន របស់ រុស្ស៊ី...
បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួកគីផងប្រទេសអ៊ីតាលីផង ព្រមទាំងចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ ត្រូវបានគេដឹងថាបានជួបពិភាក្សាគ្នា ដោយផ្ទាល់ជុំវិញបញ្ហានៅអ៊ុយក្រែន នារដ្ឋធានីទីក្រុងអ៊ីស្តង់ប៊ូល។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថារដ្ឋមន្ត្រីទាំងនោះ បានធ្វើការផ្លាស់ប្តូរទស្សនគ្នាចំពោះទំនាក់ទំនងរវាងប្រទេសពួកគេ នៅក្នុងវិស័យ ជាច្រើនបួករួមទាំងវិស័យការពារជាតិ និងសន្តិសុខព្រមទាំងបញ្ហាក្នុងតំបន់ជាពិសេសបញ្ហា នៅអ៊ុយក្រែន។ នៅមុនជំនួបគ្នានេះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី Hulusi Akar ក៏បានបើកជំនួបពិភាក្សាទ្វេភាគីផងដែរ ជាមួយនឹងលោករដ្ឋមន្ត្រីក្រសួង ការពារជាតិអ៊ីតាលី Lorenzo Gueriniនិងម្តងទៀតជាមួយនឹង...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ប្រទេសរុស្សីបានចេញបញ្ជា ក្នុងការបិទតំណាងអង្គការមិនស្វែងរកប្រាក់ចំណូល របស់អន្តរជាតិជាច្រើនដែលមាន មូលដ្ឋាននៅក្នុងបណ្តាប្រទេស លោកខាងលិចហើយ ដោយចោទប្រកាន់ថាពួកគេបានប្រព្រឹត្តខុសទៅនឹង ច្បាប់របស់ប្រទេសរុស្សី។ ក្នុងចំណោមអង្គការអន្តរជាតិធំៗ ទាំងនោះមានដូចជាAmnesty International, Human Rights Watch, The Carnegie Foundation for International Peaceនិងអង្គការមួយចំនួនទៀត...
បរទេស៖ ខណៈដែលរដ្ឋមន្ត្រីការបរទេសណាតូ ជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ ដើម្បីសម្រេចចិត្តលើវិធីគាំទ្រអ៊ុយក្រែនបន្ថែមទៀតក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី នោះ ស្រាប់តែសមាជិកនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ផ្ទុះជម្លោះលើយុទ្ធសាស្ត្រអ្វីដែលត្រូវអនុម័តចំពោះទីក្រុងមូស្គូ , នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីលោកខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត New York...
បរទេស៖ ប្រធានគណកម្មការ សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Josep Borrellប្រធានជាន់ខ្ពស់ ផ្នែកកិច្ចការងារគោលនយោបាយ ការបរទេសនិងសន្តិសុខ ត្រូវបានគេដឹងថា បានធ្វើដំណើរមកដល់ ទីក្រុងគៀវ ហើយ កាលពីថ្ងៃសុក្រ តាមរយៈខ្សែរថភ្លើង។ ដំណើរការទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើង ដូចទៅនឹងការគ្រោងទុក...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការសហប្រជាជាតិ (UN)នៅថ្ងៃព្រហស្បតិ បានព្យួរប្រទេសរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ “ការរំលោភបំពានជាប្រព័ន្ធ និងជាប្រព័ន្ធ និងរំលោភសិទ្ធិមនុស្ស” នៅក្នុងប្រទេសអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងម៉ូស្គូប្រកាសថា ខ្លួនបានចាកចេញ ពីស្ថាប័ននេះ ។...