គៀវ៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា មន្ត្រីម្នាក់នៅក្រុង Mariupol បានបញ្ជាក់ថា មនុស្សប្រហែល៣០០នាក់បានស្លាប់ នៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុន នៅឯរោងមហោស្រពមួយ ។ ក្រសួងការពារជាតិអង់គ្លេស បានលើកឡើងថា អ៊ុយក្រែន កំពុងកាន់កាប់ទីក្រុងមួយចំនួនឡើងវិញ និងទីតាំងការពាររហូតដល់៣៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត នៃទីក្រុងគៀវ ។ លោក...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកពេញចិត្តចំពោះប្រទេសរុស្ស៊ីដែលត្រូវបាន ដកចេញពីក្រុម 20 (G20) ។ លោក បៃដិន បានថ្លែងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាល របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO)...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានទាមទារឱ្យសហរដ្ឋអាមេរិក ពន្យល់ពីការស្រាវជ្រាវរបស់ខ្លួន លើអាវុធជីវសាស្រ្ត ដែលបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ។នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានលើកឡើងថា លោកបានកត់សម្គាល់របាយការណ៍ ពាក់ព័ន្ធស្តីពីមន្ទីរពិសោធន៍ជីវសាស្រ្ត bio-labs របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានបរិហារ ការអះអាងរបស់អាមេរិកដែលថា ចិនបានដឹងមុន អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែនថាជាព័ត៌មានមិនពិត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ចិន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ ដោយសហរដ្ឋអាមេរិក មានគោលបំណង ដើម្បីគេចចេញពីការទទួលខុសត្រូវ និងធ្វើឱ្យខូច ដល់ប្រទេសចិន។...
ប៉េកាំង៖ ប្រេសិតចិនបានឲ្យដឹងថា ប្រទេសចិនស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើម និងវិធានការណាមួយ ដែលអាចជួយសម្រាល និងដោះស្រាយវិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “ចំណុចចាប់ផ្តើមជាមូលដ្ឋានរបស់ចិន គឺដើម្បីលើកកម្ពស់ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា កិច្ចប្រជុំកំពូលវិសាមញ្ញនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីបំណងប្រាថ្នារបស់សម្ព័ន្ធមិត្តក្នុងការទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធានៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្ត ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែងដល់របបទីក្រុងគៀវ បញ្ជាក់ពីចំណាប់អារម្មណ៍របស់សម្ព័ន្ធភាពក្នុងការបន្តអរិភាព” ។ លោកស្រីបានបន្ដថា សមាជិកណាតូបានបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាធ្វើតាមបញ្ជារបស់ខ្លួនដែលមានគោលបំណងទប់ទល់នឹងប្រទេសរុស្ស៊ីនៅទីបំផុត ដោយលោកស្រីបានបន្ថែមថា...
គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna Vereshchuk បានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរ អ្នកទោសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Vereshchuk បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា អ្នកទោសសង្គ្រាមអ៊ុយក្រែន ១០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយយោធារុស្ស៊ី...
បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិនៃ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើការ “ជះភក់” ដែលប្រឡាក់មក លើប្រទេសចិនជុំវិញបញ្ហាសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ rt.com និងក៏ជាការលើកឡើង របស់ក្រសួងការពារជាតិចិន ផងដែលបានហៅអាមេរិកថា ជាអ្នកមនុស្សកុហកនិងជាមនុស្ស បង្កបញ្ហាហើយបន្ថែមថាមនុស្សគ្រប់គ្នា គួរតែអាចមើលឃើញច្បាស់ នឹងភ្នែកហើយនៅពេលនេះ ថាតើប្រទេសមួយដែលគួរតែ...
បរទេស៖ មេបញ្ជាការយោធារុស្ស៊ី ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនុយក្លេអ៊ែរ និងការការពារប្រឆាំងទៅនឹង អាវុធគិមីសាស្ត្រ លោក Igor Kirillov បានធ្វើការ ចោទប្រកាន់សាជាថ្មីមួយទៀត កាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិក ពិតជាមានការពាក់ព័ន្ធទៅនឹង ការធ្វើតេស្តនិងធ្វើពិសោធគិមី ច្រើនប្រភេទ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ដែលជាយោធា របស់អ៊ុយក្រែន។ ការចោទប្រកាន់សាជាថ្មីនេះ ត្រូវបានយកមកចេញផ្សាយ ដោយ rt.com...
ភ្នំពេញ៖ ក្នុងកម្មវិធីអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឡើងកម្ដៅ។ ការឡើងកម្ដៅនេះសម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច...