ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រកាសថា ជា “របបស្ងប់ស្ងាត់” និងធ្វើការបើកច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសខ្លួនរបស់ជនស៊ីវិលដោយសុវត្ថិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមពីម៉ោង១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅថ្ងៃអង្គារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ថា “ច្រករបៀងមនុស្សធម៌ពីក្រុង...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានធ្វើការស្នើសុំឲ្យសហរដ្ឋអាមេរិក ក្នុងការបង្ហាញព័ត៌មានឲ្យកាន់តែច្បាស់និងឆាប់រហ័ស បំផុតអំពីការចោទប្រកាន់ កន្លងមកថារដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនបានប្រើប្រាស់មន្ទីរពិសោធជាច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែនក្នុងការផលិតអាវុធគិមី។ កាលពីថ្ងៃចន្ទកន្លងមកយោធារុស្សីបានអះអាងថា អជ្ញាធរនៃប្រទេសអ៊ុយក្រែនបានធ្វើការបំផ្លាញ ចោលនូវមន្ទីរពិសោធជាច្រើនកន្លែងដែលរដ្ឋាភិបាលក្រុងមូស្គូ បានជឿជាក់ថាសរុបមានចំនួន ៣០កន្លែងហើយ សុទ្ធតែជាមន្ទីរពិសោធ ដែលមានការគាំទ្រហិរញ្ញវត្ថុ ពីក្រោយដោយសហរដ្ឋអាមេរិកទាំងអស់ និងសុទ្ធតែមានដំណើរការទាំងអស់មុនពេលដែល ត្រូវបានកំទេចចោល។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងគៀវ បានបដិសេធថាមិនបានប្រើប្រាស់មន្ទីរពិសោធទាំងនោះដើម្បីធ្វើការផលិតអាវុធគិមីឡើយ។ ថ្លែងនៅក្នុងសន្និសិទកាសែតមួយកាលពី ថ្ងៃអង្គារម្សិលមិញនេះអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក...
បរទេស៖លោកស្រីនាយករដ្ឋមន្ត្រី នៃប្រទេសស៊ុយអែត Magdalena Andersson កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការព្រមានចំៗថាដំណើរការ នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសអ៊ុយក្រែននៅក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យប្រទេសមួយនេះនិងជាពិសេសអឺរ៉ុបទាំងមូលកាន់តែទទួល បាននូវភាពអស្ថេរភាពបន្ថែមទៀតប៉ុណ្ណោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃម្សិលមិញនោះ ដែរលោកស្រីក៏បានបញ្ជាក់ដែរថា ជំហ៊ានរបស់ណាតូណាមួយក្នុងការឆ្ពោះទៅមុខដើម្បីជួយឲ្យអ៊ុយក្រែនអាចចូលជា សមាជិកនោះវានឹងផ្តល់ផល ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងជាមិនខានចំពោះស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងនោះផងដែរលោកស្រីក៏បានពណ៍នាដែរថា សកម្មភាពយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តកើនឡើងនូវភាពឃោរឃៅនិងលែងយោគយល់ឬខ្វាយខ្វល់ពី ច្បាប់សង្គ្រាមអ្វីនោះទៀត ឡើយដែលវានឹងក្លាយទៅជាផលអាក្រក់បំផុតសម្រាប់ពលរដ្ឋស៊ីវិល៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានចុះហត្ថលេខាលើក្រឹត្យដោយហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដោយពន្យល់ពីការសម្រេចចិត្តដោយតម្រូវការដើម្បីការពារសន្តិសុខរបស់ប្រទេសខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទនៅលើ Facebook នាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា ក្រឹត្យនេះត្រូវបានចេញផ្សាយបន្ទាប់ពីការវាយតម្លៃអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Orban បាននិយាយថា នៅពេលដែល “សកម្មភាពយោធាកាន់តែខិតទៅជិតព្រំដែនហុងគ្រី” ខ្លួនត្រូវសម្រេចចិត្តហាមឃាត់ការផ្គត់ផ្គង់អាវុធ។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់រ៉យទ័រនៅថ្ងៃអង្គារថា ការវាយលុកយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននឹងបញ្ឈប់ “ភ្លាម” ប្រសិនបើក្រុងគៀវបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។ រុស្ស៊ីចង់ឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតភាពនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ទទួលស្គាល់គ្រីមៀថាជារុស្ស៊ី និងទទួលស្គាល់សាធារណរដ្ឋ Donetsk និង Lugansk ជារដ្ឋឯករាជ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានជំរុញរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីជួយសម្រួលដល់ការផ្ទេរ យន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន ពីប្រទេសប៉ូឡូញ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត បន្ទាប់ពីមានការអង្វរកាលពីថ្ងៃសៅរ៍ ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ សេតវិមានបានឲ្យដឹងថា ខ្លួនមិនប្រឆាំងនឹងយន្តហោះ ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែននោះទេ ប៉ុន្តែបានឃើញបញ្ហាប្រឈម ផ្នែកដឹកជញ្ជូនចំពោះវា នេះបើយោងតាមការចុះផ្សាយ...
អ៊ុយក្រែន៖ ការភ័យខ្លាចនៃសង្រ្គាមថាមពលរវាងរុស្ស៊ី និងលោកខាងលិច បានកើនឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើអ៊ុយក្រែន ជាកន្លែង ដែលកិច្ចពិភាក្សា ស្តីពីច្រករបៀងមនុស្សធម៌ មានដំណើរការតិចតួច។ រុស្ស៊ីបានព្រមានថា ខ្លួនអាចបញ្ឈប់លំហូរឧស្ម័ន តាមរយៈបំពង់បង្ហូរប្រេងពីរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងប៊ែរឡាំងកាលពីខែមុន ដើម្បីបញ្ឈប់ការបើកបំពង់បង្ហូរឧស្ម័ន Nord...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា ជិត២សប្តាហ៍ នៃការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសរបស់ពួកគេ ហើយកងកម្លាំងអ៊ុយក្រែន បានគ្រប់គ្រងការឈានទៅមុខ នៃសត្រូវរបស់ពួកគេដោយការតស៊ូ ដែលបានទទួលការសរសើរ ពីសម្ព័ន្ធមិត្តលោកខាងលិច ។ អ្នកវិភាគលើកឡើងថា ការសម្តែងរបស់ពួកគេប្រឆាំងនឹង កងទ័ពដ៏ខ្ពង់ខ្ពស់ជាលេខត្រូវ បានជំរុញដោយការរួមបញ្ចូលគ្នា នៃការរៀបចំដ៏ល្អ...
គៀវ៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅខេត្ត Antalya ភាគខាងត្បូងនៃប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ នៅខាងក្រៅវេទិកាការទូត Antalya ។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន អ្នកការទូតបានកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើង ក្នុងទម្រង់ត្រីភាគី ដែលជាផ្នែកមួយនៃ “កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា” របស់ប្រទេសតួកគី ដើម្បីនាំភាគីទាំងពីរមកជាមួយគ្នា។...
ម៉ូស្គូ៖ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេច បានលទ្ធផលសំខាន់ៗក្នុងអំឡុងពេល កិច្ចចរចាសន្តិភាពជុំទី៣ របស់ពួកគេនៅក្នុង ប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងក្រោយកិច្ចពិភាក្សាថា “ការពិភាក្សាបានបន្ត លើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ...