ព័ត៌មានអន្តរជាតិ

Update៖ អាមេរិក និងបណ្តាប្រទេសមួយចំនួន កំពុងពិចារណាផ្តល់ ប្រព័ន្ធការពារអាកាស រយៈចំងាយឆ្ងាយឲ្យទៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពិភាក្សាគ្នាដើម្បីអាចផ្តល់ ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារ ដែនអាកាសចំងាយឆ្ងាយ។

មកដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកទើបតែបានផ្តល់ ឲ្យអ៊ុយក្រែនជាមួយនឹងអាវុធប្រភេទ Stinger man-portable anti-aircraft ដែលជាអាវុធការពារអាកាស ខ្នាតតូចប៉ុណ្ណោះ ដែលវាប្រើបានត្រឹមតែឧទ្ធម្ភាគចក្រ និងយន្តហោះដែលហោះហើរ ក្នុងកម្រិតកំពស់ទាប។

ប្រភពដដែលបានអះអាងទៀតថា ប្រទេសជាច្រើនដែលមានរួមទាំង ស្លូវ៉ាគីផងកំពុងបង្ហាញពីបំណង ចង់ផ្តល់ឲ្យអ៊ុយក្រែននូវ ប្រព័ន្ធការពារអាកាសប្រភេទ S-300 ប៉ុន្តែដោយមានការ ផ្តល់នូវអាវុធណាមួយ មកជំនួសវិញពីសំណាក់ សហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាអ៊ុយក្រែន គឺធ្លាប់ទទួលបានបទពិសោធ និងហ្វឹកហាត់ប្រើប្រាស់ជាមួយ នឹងប្រព័ន្ធការពារអាកាស S-300 ជាច្រើនកន្លងរួចមកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top