បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងគៀវ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ការស៊ើបការណ៍សម្ងាត់ លើគោលដៅ នៅលើដីរុស្ស៊ី ខណៈដែលកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន បាត់បង់ដីនៅលើសមរភូមិ ។ លើសពីនេះ សមាជិកសភាអ៊ុយក្រែនបាន ទៅជួបសមាជិកសភាក្នុងទីក្រុងវ៉ាស៊ីនតោន ដោយស្នើសុំភ្លើងខៀវ ឱ្យប្រើអាវុធដែលផ្តល់ ដោយសហរដ្ឋអាមេរិកក្នុងការវាយប្រហារ លើប្រទេសរុស្ស៊ី។ ទោះបីជាយ៉ាងណាក្តីគណៈប្រតិភូរបស់ទីក្រុងគៀវ បានប្រាប់សភា...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោក និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថា ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនគឺជា “ផ្លូវត្រូវឆ្ពោះទៅមុខ” ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទី ស្ថាបនាក្នុងការសម្រេចបាននូវបញ្ហានេះ។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យ ទប់ស្កាត់វិបត្តិមិនឱ្យចេញពីការគ្រប់គ្រង និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាដើម្បីដោះស្រាយស្ថានការណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកំពូល របស់ពួកគេនៅទីក្រុងប៉េកាំង។...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំការរឹតបន្តឹងការផ្គត់ផ្គង់ ថាមពលដល់អ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារនៅទូទាំងប្រទេស ។ កាលវិភាគកំណត់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងគ្រួសារនឹងធ្វើឡើងចាប់ពីម៉ោង៩យប់តទៅ ។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងការ បង្ហោះនៅលើបណ្តាញសង្គម Telegram ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយនៅថ្ងៃពុធនេះ វិធានការសម្រាប់អ្នកប្រើប្រាស់ ឧស្សាហកម្មនឹងចូលជាធរមានពេញម៉ោង ។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បានជូនដំណឹង ដល់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថា ជំនួយយោធា ដែលពន្យារពេលយូរមកហើយ របស់ទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះ កំពុងដំណើរការហើយ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា អ៊ុយក្រែននឹងរៀបចំការបោះឆ្នោត នៅពេលដែលប្រជាជន អ៊ុយក្រែនទាំងអស់ រួមទាំងអ្នក ដែលកំពុងរស់នៅក្នុងទឹកដី រុស្ស៊ី សម្រេចចិត្តថា ពេលវេលាត្រឹមត្រូវ ។ លក្ខខណ្ឌសំខាន់របស់ Blinken អនុញ្ញាតឱ្យប្រធានាធិបតីអ៊ុយក្រែន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា ប្រសិនបើបណ្តាប្រទេសលោកខាងលិច ចង់ដោះស្រាយវិបត្តិអ៊ុយក្រែន នៅលើសមរភូមិ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់រឿងនេះ។ លោក Lavrov បានឲ្យដឹងក្នុងអំឡុងពេល ពិគ្រោះយោបល់នៅសភាជាន់ខ្ពស់ថា “នេះជាសិទ្ធិ [ប្រទេសលោកខាងលិច] របស់ពួកគេ ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះ នៅសមរភូមិ នោះវានឹងស្ថិតនៅក្នុងសមរភូមិ”។ លោក...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Business Insider (BI) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអាកាសអ៊ុយក្រែន កំពុងព្យាយាម អនុវត្តយុទ្ធសាស្ត្រ របស់អាមេរិកដែលមាន អាយុកាលរាប់ទសវត្សរ៍ ដើម្បីបន្សាបប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីនៅក្នុងជម្លោះដែលកំពុងបន្ត។ យុទ្ធសាស្ត្រដែលត្រូវបានគេដាក់ ឈ្មោះថា Project Wild Weasel គ្រោងការណ៍ របស់សហរដ្ឋអាមេរិក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី បានបើកការវាយ លុកទ្រង់ទ្រាយធំថ្មីមួយ លើតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន ។ ការវិវត្តនេះ ត្រូវបានប្រកាស ជាលើកដំបូងដោយក្រសួងការពារជាតិ អ៊ុយក្រែនដែលបានអះអាង នៅមុនថ្ងៃដែលកងកម្លាំងរុស្ស៊ី បានវាយប្រហារទីតាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការនៃប្លុកដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូមិនមានគម្រោង ដាក់ពង្រាយកងទ័ពទៅកាន់ ប្រទេសអ៊ុយក្រែននោះទេ។ លោកបានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសនេះ ដែលជាកន្លែងដែលគាត់បានជួប ជាមួយនាយករដ្ឋមន្រ្តី Giorgia Meloni...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ (Dmytro SOTNICHENKO) នាយការិយាល័យ អនុព័ន្ធយោធា អ៊ុយក្រែនប្រចាំកម្ពុជា បានស្នើឲ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពកម្ពុជា-អ៊ុយក្រែន ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និត និងស៊ីជម្រៅថែមទៀត ។ ការស្នើរបស់នាយការិយាល័យ អនុព័ន្ធយោធា អ៊ុយក្រែន ប្រចាំកម្ពុជា បានធ្វើឡើង...