បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ បាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងថា ខ្លួនភ័យខ្លាចថា កងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកៀវ អាចនឹងធ្វើរឿងខ្លះបង្កឲ្យមានភ្លើងជម្លោះជាថ្មី ជាមួយពួកបះបោរគាំទ្ររុស្ស៊ី។ ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទកសាងកម្លាំងយោធា នៅជិតតំបន់ព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្រទីក្រុងមូស្គូ កំពុងបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី គឺកំពុងតែចាប់ផ្តើមបង្កើនកម្លាំងទ័ព របស់ខ្លួននៅ តាមបណ្តោយព្រំដែន ជាមួយនឹងប្រទេស អ៊ុយក្រែន ហើយវាបានក្លាយ ទៅជាការគម្រាមកំហែង ដល់សន្តិសុខជាតិ របស់អ៊ុយក្រែន យ៉ាងខ្លាំងផងដែរ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយមេបញ្ជាការកងទ័ព នៃប្រទេសអ៊ុយក្រែន លោក Ruslan Khomchak...