បរទេស៖យោងតាមការចេញផ្សាយរបស់ RT វានៅតែអាចទៅរួចសម្រាប់ ទីក្រុងគៀវដើម្បីឈ្នះជ័យជម្នះក្នុងជម្លោះទៅលើទីក្រុងមូស្គូ ដែលឥឡូវនេះសភាតំណាងសហរដ្ឋអាមេរិកបាន អនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន នេះបើយោងតាមលោកប្រធានាធិបតី Vladimir Zelensky បានប្រាប់ NBC នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍របស់គាត់បានកើតឡើងមួយថ្ងៃបន្ទាប់ពីការអនុម័តកញ្ចប់ផ្តល់ជំនួយបន្ថែមចំនួន៦១ ពាន់លាន ដុល្លារសម្រាប់ទីក្រុងគៀវ ដែល ការចំណាយគ្រាអាសន្នបានជាប់គាំង នៅក្នុងសភាតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួន មានការព្រួយបារម្ភថាទីក្រុងវ៉ាស៊ីនតោនខ្វះយុទ្ធសាស្ត្រទាំង សម្រាប់ជ័យជំនះ ឬដំណោះស្រាយសន្តិភាព។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអះអាងកាលពីថ្ងៃសុក្រ ថា មេដឹកនាំសហភាពអឺរ៉ុប និងអង្គការណាតូ មានសក្តានុពលក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបានព្រមានទៀតថា ទីក្រុងប្រ៊ុសែល មើលឃើញជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវជា កម្មសិទ្ធិ របស់ខ្លួន ហើយនៅពេលនេះ ហើយកំពុងខកខានក្នុងការពិចារណាលើហានិភ័យដែលកើតចេញពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនោះផងដែរ។ លោក Orban បានបន្តថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា ការចោទប្រកាន់ថា បុរសជនជាតិប៉ូឡូញម្នាក់កំពុងរៀបចំផែនការជាមួយ ទីក្រុងមូស្គូ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺជាសញ្ញាមួយបង្ហាញថា ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវកំពុង ចង់ រំលាយ មេដឹកនាំអ៊ុយក្រែន និងបក្សពួកហើយ។ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូឡូញបានរាយការណ៍ពីការចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមផ្តល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT និងដោយបានដកស្រង់ចេញពីកាសែត The Bloomberg បានសរសេរថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងមានការព្រួយបារម្ភថា កងកម្លាំងរុស្ស៊ីអាចនឹងវាយលុក តាមខ្សែការពាររបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រភពដដែលបានទទួលស្គាល់ នៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរុស្ស៊ីកំពុងបន្តពង្រីកខ្លួន ដោយសារគុណសម្បត្តិមួយនោះគឺឃ្លាំងគ្រាប់រំសេវជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែន តស៊ូដោយសារតែការពន្យារពេល ក្នុងជំនួយយោធាអាមេរិក និងអឺរ៉ុប និងការខ្វះខាតកម្លាំងប្រយុទ្ធជួរមុខ។ អ៊ុយក្រែនក៏ប្រឈមមុខនឹងការបាញ់មីស៊ីល យន្តហោះគ្មានមនុស្សបើក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃចន្ទថាម្ចាស់និងជាប្រធាននៃក្រុមហ៊ុន Czechoslovak Group (CSG) Michal Strnad ឥឡូវនេះបានក្លាយជាមហាសេដ្ឋី ដោយទទួលបានប្រាក់ចំណេញ ពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនកាន់តែច្រើនឡើងៗ។ ក្រុមហ៊ុននេះបានមើល ឃើញថាប្រាក់ចំណូល របស់ខ្លួនកើនឡើង ចំពេលមានជម្លោះជាមួយនឹង ប្រាក់ចំណេញកើនឡើងពោលគឺជិត ទៅដល់ពីរដងក្នុងឆ្នាំ២០២២ ដល់ប្រហែល ១ពាន់លានដុល្លារ ហើយជិតទ្វេដងម្តងទៀតកាលពីឆ្នាំមុនដែលឈានដល់១,៩ពាន់លានដុល្លារ។...
បរទេស៖ យោងតាការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានអះអាងថា ការវាយលុកទ្រង់ទ្រាយធំរបស់ អ៊ុយក្រែនកាលពីឆ្នាំមុន ទំនងជាត្រូវបានរារាំងដោយសារតែ ចារកម្មរុស្ស៊ីដែលកំពុងប្រតិបត្តិការនៅទីក្រុងគៀវ ហើយទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី បានអះអាង លោកនឹងសន្យាថាការវាយលុកលើកក្រោយម្តងទៀត ដើម្បីទទួលបានជោគជ័យឡើងវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមហ៊ុនសារព័ត៌មានអាល្លឺម៉ង់ Axel Springer ដែលត្រូវបានបោះពុម្ពផ្សាយដោយ Politico...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ ដ៏មានអានុភាពលើរោងចក្រថាមពល និងប្រេងរបស់អ៊ុយក្រែននៅទូទាំងប្រទេស។ ក្រុមមន្ត្រីទាំងនោះបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើង នៅក្នុងការសងសឹកចំពោះការ វាយប្រហារម្តងទៀតលើទឹកដីរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំ ពេញមួយយប់ មានពាក់ព័ន្ធនឹងអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស និងនៅលើសមុទ្រ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកផងដែរដោយវាបានកើតឡើងជាការឆ្លើយតប ទៅនឹងការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីបំផ្លាញឧស្សាហកម្មប្រេង...
ហ្សឺណែវ៖ ប្រទេសស្វីស បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វែងសន្តិភាពកម្រិតខ្ពស់ សម្រាប់អ៊ុយក្រែននៅពាក់កណ្តាលខែមិថុនា ទោះបីជាប្រទេសរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចូលរួមក៏ដោយ ។ រមណីយដ្ឋាន Burgenstock នៅមាត់បឹងនៅជិត Lucerne ត្រូវបានកំណត់ជាកន្លែងសម្រាប់កិច្ចប្រជុំ ដែលបានគ្រោងទុកនៅថ្ងៃទី១៥ ដល់១៦ខែមិថុនា ជាកន្លែងដែលមន្ត្រីរដ្ឋាភិបាល មកពីប្រទេសផ្សេងៗត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នា ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា អាជ្ញាធរនៅក្នុងតំបន់ បានរាយការណ៍មកថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកធ្វើការ វាយលុកដ៏ធំសម្បើមទៅលើកន្លែង ថាមពលនៅក្នុងតំបន់ចំនួន ៥របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ លោក German Galushchenko រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន បានថ្លែងនៅលើបណ្តាញសង្គម...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Focus.ua បានរាយការណ៍ថា នាវាបំពាក់ដោយមីស៊ីលរបស់រុស្ស៊ី Serpukhov ដែលឈរជើងនៅសមុទ្របាល់ទិក ត្រូវបានពន្លត់ភ្លើង រួចរាល់ហើយ ប៉ុន្ដែមិនទាន់ដំណើរការនៅឡើយទេ ដោយដកស្រង់សម្តីអ្នកនាំពាក្យ សម្រាប់ចារកម្មយោធាអ៊ុយក្រែន។ លោក Andriy Yusov អ្នកនាំពាក្យបានឲ្យដឹងថា កប៉ាល់នៅតែអណ្តែត នឹងត្រូវការ “យូរណាស់” ដើម្បីជួសជុល ដោយសារឧបករណ៍ទំនើបៗរបស់វាត្រូវបានខូចខាត។ យោងតាមទីភ្នាក់ងារព័ត៌មាន...