បរទេស៖ ក្រុមពីឡូតអ៊ុយក្រែន ដំបូងដែលនឹងត្រូវធ្វើដំណើរទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរយន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេសលោកខាងលិច ត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់និងអាចហោះហើរបានឡើយរហូតដល់ឆ្នាំ២០២៤។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់នេះហើយដែរក្នុងនោះមានពីឡុតបម្រុងចំនួន២នាក់ប៉ុណ្ណោះ ហើយក្នុងនោះពួកគេអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស បានច្បាស់លាស់។ កន្លងមកក្រុមមន្ត្រីតែងតែបានទទូចឱ្យក្រុមអ្នកបើកយន្តហោះចូលរួមមេរៀនភាសាអង់គ្លេសរយៈពេល៤ខែក្នុងប្រទេសអង់គ្លេស ជាមុនសិនដើម្បីរៀនវាក្យស័ព្ទជាក់លាក់ដែលទាក់ទងនឹងយន្តហោះទំនើបៗ។ លុះត្រាណាតែពួកគេបានបញ្ចប់វគ្គសិក្សាភាសា ទាំងនេះប៉ុណ្ណោះ ទើបអ្នកបើកយន្តហោះអាចចាប់ផ្តើមហ្វឹកហាត់ប្រយុទ្ធបានដែលនេះមានន័យថាការហ្វឹកហាត់ ជាក់ស្តែងនឹងកើតឡើងមិនយូរជាងខែមករាទេ ហើយកម្មវិធីហ្វឹកហ្វឺន...
គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសជាកាតព្វកិច្ចចេញពីទីក្រុងជួរមុខ Kupyansk ក្នុងតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងការតាំងទីលំនៅជុំវិញនោះ។ រដ្ឋបាលយោធាទីក្រុង Kupyansk បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា បញ្ជាជម្លៀសដោយបង្ខំត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពសន្តិសុខដ៏លំបាក និងការបាញ់ផ្លោងឥតឈប់ឈរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានឲ្យដឹងថា ការជម្លៀសនឹងត្រូវបានអនុវត្តនៅក្នុងការតាំងទីលំនៅចំនួន ៣៧ នៅក្នុងស្រុក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ប្រសិនបើ រដ្ឋាភិបាលទីក្រុងគៀវ នឹងបើកការចរចាគ្នាណាមួយនោះ ដាច់ខាតភាគី ខាងរុស្សី គឺមិនមែនជាលោក Vladimir Putin ឡើយ ។ យោងតាមការចេញផ្សាយ របស់ RT...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពនានាថា ប្រទេសអ៊ុយក្រែនបានបញ្ជូនរបាយការណ៍ដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនស្តីពីការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងប្រទេសរុស្ស៊ី។ រុស្ស៊ីបានចោទទីក្រុងគៀវពី ការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយ គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ក្នុងប្រទេសជាង ១០០។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបាន សម្ភាសដោយបណ្តាញព័ត៌មាន គឺថា ឯកសារដែលអ៊ុយក្រែន បានបញ្ជូនទៅមន្ទីរប៉ង់តាហ្គោនរួមមានទិន្នន័យអំពីចំនួនគ្រាប់ដែលបានបាញ់...
បរទេស៖ប៉ូលីសប្រទេសអាល្លឺម៉ង់បានធ្វើការចាប់ ឃាត់ខ្លួនមន្ត្រីអង្គភាពយោធាម្នាក់កាលពីពេលថ្មីៗនេះក្រោយរកឃើញថាគាត់បានលួចចម្លងព័ត៌មានទៅឲ្យភ្នាក់ងារសំងាត់រុស្សី។ យោងតាមការចេញផ្សាយរបស់ RT អជ្ញាធរអាល្លឺម៉ង់បានកំណត់រកឃើញ បុរសជាគិញសំងាត់នោះថាគឺជា អ្នកជំនាញផ្នែកលទ្ធកម្មយោធាដែលត្រូវបានគេស្គាល់ឈ្មោះThomas H. ហើយមកដល់ពេលនេះគាត់ត្រូវបានឃុំខ្លួននៅទីក្រុង Koblenz ភាគខាងលិចប្រទេស។ យោងតាមសេចក្តីប្រកាសដោយព្រះរាជអាជ្ញា បុរសនោះបានចូលទៅស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn និងស្ថានទូតនៅទីក្រុងប៊ែរឡាំងជាច្រើនដង ចាប់ពីខែឧសភា ដោយ ផ្តល់កិច្ចសហប្រតិបត្តិការរបស់គាត់តាមរយៈការផ្តល់ព័ត៌មានពីកន្លែងធ្វើការ របស់គាត់និងបញ្ជូនទៅភ្នាក់ងាររុស្ស៊ី។ គួរឲ្យដឹងដែរថាមន្ត្រីអាល្លឺម៉ង់ បានព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពចារកម្មរុស្ស៊ី ដែលកើនឡើងនៅចំពេលដែលកំពុងមានជម្លោះនៅអ៊ុយក្រែន។...
បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។ លោក Stano បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “សហភាពអឺរ៉ុប កំពុងគាំទ្រអ៊ុយក្រែន ក្នុងវិស័យមួយចំនួន ប៉ុន្តែបញ្ហាធានាសន្តិសុខមិនមែនជាបញ្ហាមួយ សម្រាប់សហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Denys Shmyhal នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន បានថ្លែងថា អ៊ុយក្រែនសង្ឃឹមថា នឹងបង្កើនការនាំចេញរបស់ខ្លួនតាមរយៈប្រទេសម៉ុលដាវី ក្រោយពីការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Dniester នៅលើបន្ទាត់ព្រំដែនរួមគ្នា ។ លោក Shmyhal ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលថា “អ្នកនាំចេញអ៊ុយក្រែននឹងមានមធ្យោបាយងាយស្រួលទៅកាន់អឺរ៉ុបភាគអាគ្នេយ៍ ហើយនឹងបង្កើនបរិមាណនៃការនាំចេញទំនិញរបស់ពួកគេ”...
បរទេស៖ ការវាយប្រហារដោយមីស៊ីល នៅកណ្តាលយប់ថ្ងៃចន្ទកន្លងមក ពីសំណាក់កងកម្លាំងយោធាប្រទេសរុស្សី ទៅលើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានធ្វើឲ្យមនុស្សស្លាប់កើនឡើង ទៅដល់៩នាក់និងជាច្រើននាក់ទៀតរងរបួស ដោយគោលដៅដែលវាយប្រហារនោះ គឺជាអាផាតមិន និងសណ្ឋាគារដ៏ពេញនិយមមួយកន្លែង។ យោងតាមការចេញផ្សាយរបស់រ៉យទ័រ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន Vladimir Zelenski បានចេញមកបញ្ជាក់អំពីចំនួន នៃអ្នកស្លាប់និងរបួសដោយក្នុងនោះ ៨២នាក់ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួយស។ នៅក្នុងការប្រកាសដាច់ដោយឡែក ពីភាគីរុស្សីវិញអភិបាលក្រុង Donetsk...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា កិច្ចចរចា ស្តីពីវិបត្តិអ៊ុយក្រែនបានបញ្ចប់កាលពីថ្ងៃអាទិត្យ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលអ្នកចូលរួមបានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានរួមគ្នា សម្រាប់សន្តិភាព។ អ្នកចូលរួមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទទួលបានអត្ថប្រយោជន៍ពីទស្សនៈ និងយោបល់វិជ្ជមា នដែលបានបង្ហាញក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាទីប្រឹក្សាសន្តិសុខជាតិ លោក Musaad bin Mohammed...
បរទេស៖ ក្រុមមន្ត្រីជំនួយរបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថា យុទ្ធនាការយោធារបស់កងកម្លាំងយោធារបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងមានការខ្វហខាតខ្លាំងដោយសារការផ្គត់ផ្គង់អាវុធ ពីសំណាក់សម្ព័ន្ធមិត្តហើយដាច់ខាតត្រូវការផ្គត់ផ្គង់ បន្ថែមពីសំណាក់សម្ព័ន្ធមិត្តដើម្បីធ្វើឲ្យការប្រឆាំងរុស្សីមានប្រសិទ្ធភាព។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា៖ រដ្ឋាភិបាលទីក្រុងគៀវ ត្រូវការគ្រាប់កាំភ្លើងធំ និងកាំជ្រួចរយៈចម្ងាយឆ្ងាយបន្ថែមទៀត ហើយកំពុងជួបប្រទះនឹង ការខ្វះខាតជាក់លាក់ នៃបរិក្ខារដោះមីន។ យោធាក៏មានការលំបាកក្នុងការជួសជុលគ្រឿងសឹកដែលខូចខាតដែរ។ គួរឲ្យដឹងដែរថាអាវុធសំខាន់ៗ ដែលអ៊ុយក្រែន នៅតែខ្វះខាតគឺប្រព័ន្ធប្រឆាំងយន្តហោះ និងយន្តហោះចម្បាំងទំនើបៗ...