គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អង្គភាពឧស្សាហកម្មមួយបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានសក្តានុពកាលក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិចម្រាញ់យកប្រេងចំនួន៤៣លានតោនពីដំណាំនៅម្នុងឆ្នាំនេះ ។បើតាមការលើកឡើងរបស់ក្លឹបកសិពាណិជ្ជកម្មអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងប្រមូលផលស្រូវចំនួន៤២.៥លានតោន និងគ្រាប់ពូជដែលចម្រាញ់យកប្រេងចំនួន១៨.៩លានតោន ។ សេចក្តីថ្លែងការណ៍បានដាក់ថា ជាពិសេស ទិន្នផលពោតរបស់ប្រទេសនេះត្រូវបានព្យាករណ៍ថា នឹងឈានដល់២១,១លានតោន...
បរទេស ៖ ប្រធានាធិបតីហុងគ្រីលោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថា គំនិតដែលយោធាលោកខាងលិច និងជំនួយរបស់ពួកគេនឹងអាចជួយឲ្យអ៊ុយក្រែន យកជ័យជំនះលើប្រទេសរុស្សី លើគ្រប់សមរភូមិ នោះគឺជាមូលដ្ឋានជារឿងដែលមិនអាចទៅរួចនោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT លោក Orban បានបញ្ជាក់បែបនេះថា ៖ ខ្ញុំគឺជាមនុស្សដែលឈរនៅលើភាពពិត និងមើលឃើញស្ថានភាពជាក់ស្តែងដោយផ្ទាល់ភ្នែក។ការពិតដែរថាកិច្ចសហប្រតិបត្តិរវាងអ៊ុយក្រែន និងលោកខាងលិច គឺជារឿងដែលមិនអាចទទួលបានជោគជ័យឡើយ។ លោកបន្តថា...
បរទេស៖ បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃច័ន្ទ បានព្រមព្រៀងគ្នាដើម្បីបង្កើនជំនួយយោធារបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែន ពី ៣,៨ ពាន់លានដុល្លារដល់ជាង ១៣ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មូលនិធិសន្តិភាពអឺរ៉ុប (EPF) ដែលបណ្តាប្រទេសសហភាពអឺរ៉ុប ផ្តល់វិភាគទានទៅតាមទំហំ នៃសេដ្ឋកិច្ចរបស់ពួកគេ បានបែងចែកជំនួយយោធាចំនួន ៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន...
បរទេស ៖ មន្ត្រីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃម្សិលមិញនេះបានថ្លែងប្រាក់ក្រុមអ្នកព័ត៌មាន The VOA News ថាសហរដ្ឋអាមេរិក បានសម្រេចអនុម័តកញ្ចប់យោធាថ្មី ដែលមានតម្លៃប្រមាណជា៥០០លានដុល្លារ រួចរាល់ហើយទៅឲ្យប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ The VOA News ដដែលបានឲ្យដឹងទៀតដែរថា កញ្ចប់យោធាទាំងនោះក៏មានរួមទាំងរថយន្តយោធាប្រភេទ Stryker និង Bradley ច្រើនជាង៥៥គ្រឿងទៀតផងដែរ។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានពិភាក្សាគ្នាតាមទូរស័ព្ទស្តីអំពីស្ថានភាពចុងក្រោយ នៃសមរភូមិប្រយុទ្ធជាមួយនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ The VOA News បានសរសេរថា លោក Biden នៅតែបន្តប្តេជ្ញាចិត្តចំពោះការគាំទ្រឥតឈប់ឈររបស់អាមេរិក ចំពោះអ៊ុយក្រែន ព្រមទាំងបញ្ហាសន្តិសុខសេដ្ឋកិច្ចនិងបញ្ហាមនុស្សធម៍ក្តី...
បរទេស៖ ជំនួយការផ្ទាល់លោកប្រធានាធិបតីអាមេរិក កិច្ចការងារសន្តិសុខជាតិលោក Jake Sullivan នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក នៅចុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីអំពិបញ្ហានៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ The VOA News បានឲ្យដឹងថាកិច្ចប្រជុំនេះ ក៏នឹងមានចូលរួមពីសំណាក់ ប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដែលពួកគេបានបដិសេធ មិនព្រមធ្វើការដាក់ទោសឬដាក់ទណ្ឌកម្ម ចំពោះបញ្ហាលុកលុយរបស់អ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង Copenhagen គឺត្រូវបានរៀបចំឡើងដោយ ប្រទេសអ៊ុយក្រែនហើយប្រធានបទនៃ...
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាក់ឈ្មោះរុស្ស៊ី នៅក្នុងរបាយការណ៍ដែលរាយបញ្ជីជនល្មើស នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងកុមារ ចំពោះសកម្មភាពរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន រួមទាំងការសម្លាប់ និងការធ្វើទារុណកម្មកុមារ ផងដែរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងរបាយការណ៍មួយថា “ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការវាយប្រហារដ៏ច្រើនលើសាលារៀន និងមន្ទីរពេទ្យ...
បរទេស៖ ប្រទេសជប៉ុនបានសម្រេចចិត្ត បង្កើនចំនួនបុគ្គលិករបស់ខ្លួន ធ្វើការនៅក្នុងស្ថាតទូតប្រចាំប្រទេសអ៊ុយក្រែន ដើម្បីអាចសម្របខ្លួនទៅនឹង ការងារកើនតែច្រើនឡើង នៅក្នុងការគាំទ្រដែលទទួលបាន ពីប្រទេសក្នុងតំបន់ អឺរ៉ុបខាងកើតនិងក៏ដូចជាផែនការនៃ ការពង្រីកការងារកាទូតបន្ថែមទៀត នៅក្នុងប្រទេសនេះ។ យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងបេសកកម្មកាទូត នៅក្នុងទីក្រុងគៀវក្រសួងការបរទេសជប៉ុន បានបង្កើនចំនួនបុគ្គលិកធ្វើការ នៅក្នុងការិយាល័យតំណាងឲ្យប្រទេស ឧស្សាហកម្មចំនួន៧ ក្នុងការគាំទ្រដល់កិច្ចការងារស្តារ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអន្តរជាតិចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ។ ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន Denys Shmyhal កាលពីថ្ងៃពុធម្សិលមិញ ហើយលោកបានបញ្ជាក់ទៀតថា ក្នុងនោះប្រទេសចំនួន៣០ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ ក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីគាំទ្រដល់ អ៊ុយក្រែនក្នុងការកសាងសហគមន៍រស់នៅ ក្នុងការកសាងប្រទេសឡើងវិញ។ តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាតិ...
បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿង ដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារ តាមអាកាសដែលបានកំណត់គោលដៅលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការផ្តោតសំខាន់ជាងគេគឺតំបន់នៃទីក្រុងគៀវ...