វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់អ៊ុយក្រែន ពេញមួយសង្រ្គាម ដែលចាប់ផ្តើមដោយរុស្ស៊ី ប៉ុន្តែសេតវិមានបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនគាំទ្រការវាយ ប្រហារនៅក្នុងទឹកដីរុស្ស៊ីនោះទេ បន្ទាប់ពីការវាយ ប្រហារដោយ យន្តហោះដ្រូន លើទីក្រុងម៉ូស្គូ។ អាជ្ញាធររុស្ស៊ីកាលពីថ្ងៃអង្គារបានរាយការណ៍ថា យន្តហោះដ្រូន (UAVs) ជាច្រើនគ្រឿងបានវាយប្រហារទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានការខូចខាតដល់អគារលំនៅដ្ឋាន ប៉ុន្តែមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ វិមានក្រឹមឡាំង បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានបដិសេធការ...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីបានបំផ្លាញ “នាវាចម្បាំងចុងក្រោយ” របស់អ៊ុយក្រែនគឺនាវា យូរី អូឡេហ្វាយអ័រ រិនកូ ( Yury Olefirenko) នៅក្នុងការវាយប្រហារតាមអាកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ក្នុងរបាយការណ៍មួយ ដែលបានចែករំលែកនៅលើប៉ុស្តិ៍...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអង្គារ ហើយអ្នកទាំងពីរបានពិភាក្សា អំពីការពង្រឹងសមត្ថភាព ការពារ របស់អ៊ុយក្រែន បន្ថែមទៀត។ បញ្ហានៃការជំរុញការការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានលើកឡើងក្នុងអំឡុងពេល កិច្ចពិភាក្សានោះ លោក ហ្សេឡិនស្គី...
បរទេស៖ លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា លោកពិតជាបានបញ្ជាឲ្យកងកម្លាំងយោធារុស្សី បើកការវាយប្រហារសំដៅទៅលើទីតាំង ស្នាក់ការកណ្តាលរបស់ភ្នាក់ងារសំងាត់ របស់អ៊ុយក្រែនដែលហៅកាត់ថា GUR នោះពិតមែន។ យោងតាមការចេញផ្សារបស់ RT លោក Putin បានពោលថា៖ ពួកយើងធ្លាប់បានពិភាក្សាគ្នាកន្លងមក ហើយអំពីលទ្ធភាពក្នុងការវាយប្រហារទៅលើ មជ្ឈមណ្ឌលនៃការសម្រេចចិត្ត របស់អ៊ុយក្រែនមួយនេះ ហើយជាលទ្ធផលទីតាំងនេះបានក្លាយទៅជា...
បរទេស៖ សមាជិកសភាលោក Oleksii Honcharenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយនៅលើបណ្តាញ Telegram ថាសភាអ៊ុយក្រែនបានឈានទៅដល់ ការសម្រេចចិត្តអនុម័តសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិហៅកាត់ថា NSDC ដើម្បីដាក់ទណ្ឌកម្មលើ ប្រទេសអ៊ីរ៉ង់រយៈពេល៥០ឆ្នាំ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានសរសេរដែរថា ទណ្ឌកម្មប្រឆាំងដែលត្រូវបានស្នើសុំ ទៅឲ្យសភាជាតិដោយប្រធានាធិបតីលោក Vladimir Zelensky ត្រូវបានទទួលការគាំទ្រដល់ទៅ ៣២៨សម្លេង...
បរទេស៖ប្រទេសអ៊ុយក្រែនបានធ្វើការស្តារឡើងវិញនូវ ការនាំចូលថាមពលពីប្រទេសរ៉ូមេនីនិងប្រទេសស្លវ៉ាគី កាលពីចុងសប្តាហ៍ កន្លងមកនេះដើម្បីទប់ទល់នឹងការប្រើប្រាស់ ចាំបាច់ដែលកំពុងខ្វះខាតក្នុងប្រទេសនាពេល បច្ចុប្បន្ន។ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនរដ្ឋ Ukrenergo និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាបណ្តាញអគ្គិសនីរបស់ជាតិបានទទួលជំនួយជាបន្ទាន់ ពីប្រព័ន្ធអគ្គិសនីរបស់ប្រទេសរ៉ូមេនីកាលពីថ្ងៃសៅរ៍ប៉ុន្តែមិនមានក្នុងរូបភាពជាការជួញដូរនោះឡើយហើយបានហៅថា វាជាសកម្មភាពឆ្លើយតបជា បន្ទាន់មួយខណៈដែល Ukrenergo កំពុងខ្វះខាតខ្លាំង។ កាលពីថ្ងៃអាទិត្យក្រុមហ៊ុនជាតិអ៊ុយក្រែននេះក៏បានធ្វើការ នាំចូលថាមពលពីប្រទេសស្លូវ៉ាគីផង ដែរទោះបីជាបញ្ជាក់ថាមិនសូវជាមានទំហំច្រើនក្តីប៉ុន្តែអ៊ុយក្រែន បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ បំផុតជាពិសេសពេលរសៀល។...
គៀវ៖ សេវាសន្តិសុខអ៊ុយក្រែន (SSU) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុវត្ត “វិធានការជាក់លាក់” ដែលភ្ជាប់ទៅនឹងការបំផ្ទុះ នៅលើស្ពានគ្រីមៀ ក្នុងខែតុលា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Vasyl Malyuk ប្រធាន SSU តាមការឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារថា “យោងទៅតាមច្បាប់របស់យើង ច្បាប់អន្តរជាតិ និងទំនៀមទម្លាប់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីអ៊ីរ៉ង់ថាជាអ្នកការផ្គត់ផ្គង់យន្តហោះដ្រូន ដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ ប្រឆាំងនឹងអ៊ុយក្រែន។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការអំពាវនាវនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ស្តីពីទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់ “ការផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធរបស់ខ្លួនដល់ប្រទេសរុស្ស៊ី” ។ លោក Kanaani បានរំលឹកឡើងវិញនូវការប្រឆាំងរបស់អ៊ីរ៉ង់...
បរទេស៖យោងតាម ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថាពលរដ្ឋចិន ប្រមាណជាជាង៨០ភាគរយ បានទំលាក់កំហុស លើសហរដ្ឋអាមេរិក ថាគឺជាអ្នកបង្កហេតុធ្វើឲ្យ កើតមានជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែល១០ភាគរយទៀត បាននិយាយថាជាបញ្ហា ដែលបង្កឡើងដោយរុស្សី។ របាយការណ៍ស្រាវជ្រាវថ្មី ដែលបានធ្វើឡើង ដោយសកលវិទ្យាល័យ Tsinghua និងមជ្ឈមណ្ឌល់អន្តរជាតិ សម្រាប់កិច្ចការងារសន្តិសុខ និងយុទ្ធសាស្ត្រ បានបង្ហាញថាអ្នកចូលរួមប្រមាណជា៨០,១ភាគរយ ជឿជាក់ថាអាមេរិកនិងលោកខាងលិច គឺជាអ្នកបង្កឲ្យមានជម្លោះនេះ...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានធ្វើការស្នើសុំរដ្ឋាភិបាលក្រុងប៊ែរឡាំង ក្នុងការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយ ដើម្បីឲ្យកងកម្លាំងរបស់ខ្លួន អាចធ្វើការវាយប្រហារ ចូលដល់រដ្ឋាធានីក្រុងមូស្គូ ប្រទេសរុស្សី។ កាលពីថ្ងៃសុក្រ កាសែតអាល្លឺម៉ង់ Zeitung បានចេញផ្សាយថាប្រភពពី ក្នុងជួររដ្ឋាភិបាលចំនួន២នាក់ បានអះអាងថាអ៊ុយក្រែន កំពុងធ្វើការស្នើសុំជាបន្ទាន់ នូវមីស៊ីលប្រភេទ Taurus...