ព័ត៌មានអន្តរជាតិ
អ្នកការទូតរុស្ស៊ី បញ្ជាក់ថាទំនាក់ទំនងរវាងរុស្ស៊ី-ចិន មិនសំដៅដល់ការប្រឆាំងនឹង ប្រទេសណាមួយឡើយ
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី-ចិន “មិនសំដៅប្រឆាំងនឹង នរណាម្នាក់ឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយ រដ្ឋមន្ត្រីការបរទេសក្រូអាតលោក Gordan Grlic Radman នៅទីក្រុងមូស្គូថា “សម្រាប់ទំនាក់ទំនងរបស់យើង ជាមួយប្រទេសចិន...