ព័ត៌មានអន្តរជាតិ
អ្នកជំនាញយូអិន៖ រដ្ឋាភិបាលយោធាមីយ៉ានម៉ា ហាក់កំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ
បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅមីយ៉ានម៉ា បាននិយាយប្រាប់ថា រដ្ឋាភិបាលយោធា ហាក់កំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ស្របពេលដែលចំនួនមនុស្សស្លាប់ កើនឡើងដល់ជាង៧០នាក់ ដោយកងកម្លាំងសន្តិសុខ បង្កើនការបង្រ្កាបលើបាតុករ។ សមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ បាននិយាយក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា មនុស្សជាង៧០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការបង្ក្រាប ដោយហិង្សាធ្វើឡើងដោយយោធា ទៅលើអ្នកតវ៉ាប្រឆាំង ការដណ្ដើមអំណាច ដោយរដ្ឋប្រហារ...