ព័ត៌មានជាតិ
សម្ដេច ស ខេងបញ្ជាមន្រ្តីពន្ធនាគាររាជធានី-ខេត្តមើលការខុសត្រូវម៉ត់ចត់ក្រោយរកឃើញអ្នកទោស ឆ្លងជំងឺកូវីដ
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាណែនាំដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត និងបង្កើនរក្សាសន្ដិសុខ និងសុវត្ថិភាព ក្រោយពីរកឃើញអ្នកទោសមួយចំនួនឆ្លងជំងឺកូវីដ-១៩។ នាពេលថ្មីៗនេះ ជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត មួយចំនួន តាមរយៈការរកឃើញករណីវិជ្ជមានជំងឺនេះ លើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន។...