ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសង្គមកិច្ច៖ នៅពេលកម្ពុជាអស់កូវីដ អាចនឹងមានកម្មវិធី ផ្តល់សាច់ប្រាក់ផ្សេង មកជំនួសឲ្យពលរដ្ឋក្រីក្រ
ភ្នំពេញ៖ ក្នុងពេលកម្ពុជា បានប្រឈមនឹងវិបត្តិកូវីដ អស់រយៈពេលប្រមាណជា ២ឆ្នាំមកនេះ ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ ទៅដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ៧០ម៉ឺនគ្រួសារ ប៉ុន្តែប្រសិនបើកូវីដអស់ពីកម្ពុជា (សូន្យកូវីដ) នៅពេលណាមួយ ហើយបញ្ចប់គោលនយោបាយ ផ្តល់សាច់ប្រាក់នោះ អាចនឹងមានកម្មវិធីផ្តល់ សាច់ប្រាក់អ្វីផ្សេងមកជំនួស ។ នេះជាការលើកឡើងរបស់លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន...