ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យម្នាក់ របស់នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង
បរទេស៖អ្នកស្រី Makiko Yamada ដែលត្រូវបានគេស្គាល់ គឺជាអ្នកនាំពាក្យដ៏សំខាន់មួយរូប របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅថ្ងៃនេះ បានប្រកាសលាលែងចេញពីតំណែងហើយ បន្ទាប់ពីនាងនិងមន្ត្រីការិយាល័យ ជាច្រើនរូបទៀត បានចូលរួមក្នុងកម្មវិធីទទួលទានអាហារដ៏មានតម្លៃមួយ ដែលត្រូវបានរៀបចំដោយកូនប្រុស របស់លោកនាយករដ្ឋមន្ត្រី។ អ្នកស្រី Yamada នឹងត្រូវប្រកាសជាផ្លូវការ អំពីការលាលែងតំណែងរបស់គាត់នៅថ្ងៃចន្ទ នេះបើយោងតាមការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យរដ្ឋាភិបាល និងជាប្រធានលេខាធិការ...