ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យម្នាក់ របស់នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង

បរទេស៖អ្នកស្រី Makiko Yamada ដែលត្រូវបានគេស្គាល់ គឺជាអ្នកនាំពាក្យដ៏សំខាន់មួយរូប របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅថ្ងៃនេះ បានប្រកាសលាលែងចេញពីតំណែងហើយ បន្ទាប់ពីនាងនិងមន្ត្រីការិយាល័យ ជាច្រើនរូបទៀត បានចូលរួមក្នុងកម្មវិធីទទួលទានអាហារដ៏មានតម្លៃមួយ ដែលត្រូវបានរៀបចំដោយកូនប្រុស របស់លោកនាយករដ្ឋមន្ត្រី។

អ្នកស្រី Yamada នឹងត្រូវប្រកាសជាផ្លូវការ អំពីការលាលែងតំណែងរបស់គាត់នៅថ្ងៃចន្ទ នេះបើយោងតាមការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យរដ្ឋាភិបាល និងជាប្រធានលេខាធិការ ខុទ្ធកាល័យ របស់គណៈរដ្ឋមន្ត្រីលោក Katsunobu Kato បានថ្លែងប្រាប់អ្នកកាសែត។

រំលឹកដែរថាការចេញផ្សាយ របស់កាសែត Shukan Bunshun កាលពីខែមុន បានធ្វើឲ្យសាធារណជន មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីបានចេញផ្សាយ នូវព័ត៌មានមួយ ដែលអ្នកស្រី Yamada ព្រមទាំងមន្ត្រីការិយាល័យមួយចំនួនទៀត ត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងកម្មវីធី ជួបជុំញាំអាហារពេលល្ងាចមួយ ដែលត្រូវបានរៀបចំដោយ កូនប្រុសច្បង របស់លោកនាយករដ្ឋមន្ត្រី Suga ហើយវាត្រូវបានគេដឹងថា មានតម្លៃថ្លៃហួសហេតុ៕

ប្រែសម្រួល៖ស៊ុនលី

To Top