ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។ សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈ នូវយន្ដការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងផ្សព្វផ្សាយ ពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែង បំពេញការងារសម្រេចបាន...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីសារព័ត៌មានដើមអម្ពិល ដែលមានលោក សយ សុភាព ជាថ្នាក់ដឹកនាំម្នាក់ដែលបាន គិតគូរសុខទុក្ខពីបុគ្គលិក បានជួយផ្សព្វផ្សាយ និងបរិច្ចាគកម្លាំងយ៉ាងច្រើន ក្នុងសមរភូមិប្រាសាទព្រះវិហារ រវាងកម្ពុជា-ថៃ ព្រោះ វិទ្យុបរទេសមួយចំនួន មិនហ៊ានផ្សាយជំលោះកម្ពុជា-ថៃ រឿងប្រាសាទព្រះវិហារនេះ ។ ក្នុងឱកាសខួបអនុស្សាររីយ៍លើក១៥ ថ្ងៃបង្កើតសារព័ត៌មានដើមអម្ពិល...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធីសាស្ដ្រថ្មីសម្រាប់គណនាអត្រាក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្អាករៀបចំសន្និសីទសារព័ត៌មាន មួយរយៈដោយសារតែកូវីដ-១៩ ផ្ទុះពេញប្រទេសកម្ពុជា និងសកលលោក។ ការចាប់ផ្ដើមរៀបចំសន្និសីទសារព័ត៌មានឡើងវិញនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមបើកប្រទេសកម្ពុជាឡើងវិញជាបណ្ដើរ បន្ទាប់ពីជំងឺកូវីដ-១៩ រៀងធូស្បើយ ។...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនាំរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គ្មានការទិញ-លក់ ទីស្ដីការក្រសួងមហា ផ្ទៃ ដូចការលើកឡើងរបស់ឈ្មោះ គឹម សុខ ឡើយ។ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមប្រព័ន្ធអនឡាញ...