ព័ត៌មានជាតិ
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ៖ ស្តេចថៃផ្តាំកូនចៅ ជំនាន់ក្រោយថា ត្រូវយកវប្បធម៌ខ្មែរល្អៗ មកច្នៃឲ្យទៅជារបស់ថៃ
ភ្នំពេញ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរដែលកំពុងរស់នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានថ្លែងថា កូនចៅជំនាន់ក្រោយរបស់ជនជាតិថៃ បានធ្វើតាមបណ្តាំស្តេចថៃ កាលពីអតីតកាលដែលបានផ្តាំមកថា ត្រូវយកវប្បធម៌ល្អៗពីខ្មែរ មកកែច្នៃឲ្យក្លាយជារបស់ខ្លួន ។ ជាមួយគ្នានេះដែរ លោកក៏បានឲ្យកូនខ្មែរ ត្រូវស្តាំតាមបណ្តាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលមានព្រះតម្រិះថា “ដើម្បីរក្សាទឹកដី និងអំណាចអាណាចក្រខ្មែរ ត្រូវកសាងធនធានមនុស្ស ត្រូវផ្តល់តម្លៃដល់អ្នកមាន...